• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

ដឹងអត់តើកំណែអាប់ដេត iOS 11.1 នេះមានការផ្លាស់ប្តូរទៅលើចំនុចអ្វីខ្លះ?

[Copy link]
158031 0
Share
បន្ទាប់ពីបានធ្វើតេស្តសាកល្បងពីរបីសប្តាហ៍ជាមួយប្រព័ន្ធប្រតិបត្តការ 11.1 នេះរួចមកក្រុមហ៊ុន Apple បានបញ្ជាក់ប្រាប់ថាប្រព័ន្ធប្រតិបត្តការនេះគឺមិនមានអ្វីដែលថ្មីៗច្រើននោះទេហើយក៏មិនបានចេញប្រកាសជាផ្លូវការដូចជា Version 11.0 ដែរទើបតែចេញកាលពីខែកញ្ញានោះទេ ។

២.jpg

ប្រព័ន្ធប្រតិបត្តិការ iOS 11.1 ត្រូវបានអាប់ដេតទៅលើទូរសព្ទដៃ iPhone iPad iPod ជាដើម ហើយការអាប់ដេតនេះត្រូវបានបន្ថែមនូវមុខងារសំខាន់ៗមួយចំនួនដូចជា ៖ បន្ថែមជាមួយរូប Sticker Emoji ថ្មីចំនួនជាង 70 រូបភាពដែលមានដូចជា រូបភាពម្ហូប,សត្វតុក្កតា និងមានរូបសំលៀកបំពាក់ជាច្រើនម៉ូតបន្ថែមទៀត ដែលអាចផ្ញើរសារទៅកាន់មិត្តភ័ក្តដែលលេងជាមួយគ្នាបានទៀតផង

ios-11-1-emojipedia-new-emojis.jpg

ហើយអ្វីដែលកាន់តែពិសេសទៀតនោះវាក៏បានបន្ថែមជាមួយមុខងារថ្មីដែលអាចផ្លាស់ប្តូរកម្មវិធីចាច្រើនដោយចុចលើមុខងារ 3D Touch ,បានជួសជុលលើ KRACK ដើម្បីអោយប្រព័ន្ធនេះមានការដំណើរការល្អនៅលើ Wi-Fi , បន្ថែមពីនេះទៅទៀត Apple ក៏បានជួសជុលលើ AWOL ដែលប្រើប្រាស់នៅលើ Apple Pay Cash និង AirPlay 2ថែមទៀផង ។ ហើយការអាប់ដេតទៅលើប្រព័ន្ធប្រតិបត្តការ 11.1 នេះគឺត្រូវចំណាយអង្គចងចាំទំហំ 311.3 MB ។
អ្វីដែលបានបង្ហាញនៅខាងលើនេះជាអ្វីដែលក្រុមហ៊ុនបានបញ្ជាក់នូវការអាប់ដេតប្រព័ន្ធប្រតិបត្តការ 11.1 ហើយនៅពេលនេះសម្រាប់អតិថិជនដែលប្រើប្រាស់នូវទូរសព្ទដៃស្មាតហ្វូនម៉ូឌែល iPhone ទាំងអស់គឺអាចអាប់ដេតយកមកប្រើប្រាស់បានហើយ ។ ដើម្បីតំឡើង iOS 11.1 នៅលើ iPhone, iPad ឬ iPod Touch មិត្តអ្នកអានអាចចូលទៅកាន់នូវកម្មវិធី Settings > General > Software Update បន្ទាប់មកទូរសព្ទដៃរបស់អ្នកនឹងដំនើរការអាប់ដេតទៅលើប្រព័ន្ធប្រតិបត្តការ iOS 11.1 នេះ ។

iOS-11.1-Details-Features-Update-5-1.jpg



ប្រភព៖​ Phone Arena
កែសម្រួល៖ Menghong
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top