• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

កត្តាគួរយល់ដឹងពីជំងឺត្បៀតបង្ហួរ​នោម

[Copy link]
155456 0
Share
បង្ហួរនោម​ដើរតួនាទី​សំខាន់​ណាស់​សម្រាប់​បញ្ចេញ​ទឹកនោម និង​បញ្ចេញ​ទឹកកាម ហើយ​ក៏មាន​ប្រយោជន៍​ផងដែរ​សម្រាប់​ធ្វើការ​ទំនាក់ទំនង​សរីរៈ​ផ្សេងៗ​ក្នុងការ​ជួយ​សម្រួល​ដល់តម្រង​នោម​ឱ្យមាន​ដំណើរ​ការល្អ​ទៀតផង។ ប្រសិន​បើបង្ហួរ​នោម​មាន​បញ្ហា ដោយសារ​អ្វីមួយ ដូចជា​គាប​ឬត្បៀត វានឹង​បង្កឱ្យ​មាន​គ្រោះថ្នាក់​ដល់អ្នក​ជម្ងឺ​យ៉ាង​ឆាប់រហ័ស បើមិន​ធ្វើការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​ទេនោះ។

56.jpg
អ្វីទៅ​ជាជំងឺត្បៀត​បង្ហួរ​នោម?
ជំងឺត្បៀត​បង្ហួរនោម​គឺជាការ​រួមត្បៀត​រង្វង់​បង្ហួរ​នោម​តូចខុស​ពីធម្មតា ហើយ​ដំណើរការ​ឆ្លងកាត់​របស់​តម្រង​នោម​មានលក្ខណៈ​ខុស​ប្រក្រតី បង្ក​ឱ្យមាន​ផល​លំបាក​ជាច្រើន​ក្នុងការ​បញ្ចេញ​ទឹកនោម។

មូល​ហេតុ​បណ្ដាល​ឱ្យមាន​ជម្ងឺ​ត្បៀត​បង្ហួរនោម
កត្ដា​ដែលបាន​ជំរុញ​ឱ្យមាន​ជម្ងឺ​ត្បៀត​បង្ហួរនោម​គឺ​បណ្ដាល​មកពី​ការ​ប៉ះទង្គិច ដោយសារ​ការដាក់​សុងតាម​បង្ហួរ​នោម។ កត្ដា​មួយទៀត​គឺអាច​បណ្ដាល​មកពី​ការ​បង្ករោគ​ក្នុង​ផ្លូវទឹកនោម​ដែលមាន​មេរោគ​បាក់តេរី​ផ្សេងៗ ជាពិសេស​មេរោគ​កាមរោគ ប្រមេះ​ទឹកបាយ និង​ទឹកថ្លា​តែម្ដង។ មេរោគ​ទាំងនោះ​គឺជា​ដើមចម​ដែលអាច​បណ្ដាល​ឱ្យបង្ហួរ​នោម​ទទួលផល​អវិជ្ជមាន និង​ងាយរង​គ្រោះ​ផងដែរ ។


អត្ថបទ៖ jupi
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top