• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

ការអាប់ដេតទៅលើប្រព័ន្ធប្រតិបត្តការMacOS High Sierra ជំនាន់10.13.1 ​បានស្រាយនូវបញ្ហាដែលកើតឡើងលើ Version ចាស់

[Copy link]
155593 0
Share
ថ្មីៗនេះក្រុមហ៊ុនApple មិនត្រឹមតែប្រកាសនូវ iOS ,WatchOS និង TVOS ទេ សូម្បីតែ MacOS ក៏បានប្រកាសព្រមគ្នាដែរ នេះមិនមានអ្វីដែលគួរអោយចំណែកនោះទេ ពិព្រោះតែក្រុមហ៊ុនមួយនេះតែងតែធ្វើបែបនេះជារៀងរាល់ដង សម្រាប់ការអាប់ដេតទៅលើម៉ាស៊ីនកំព្យូទ័រ Mac នេះផងដែរ គឺមិនសូវមានអ្វីប្លែកៗនោះគ្រាន់តែមានជួសជុលនូវបញ្ហាដែលតែងតែកើតឡើងនៅក្នុងVersion ចាស់តែប៉ុណ្ណោះ ។
ប្រព័ន្ធប្រតិបត្តការ MacOS High Sierra ជំនាន់ 10.13.1 នេះនឹងដំណើរការនៅលើកំព្យូទ័រ MacOS High Sierra ដែលនឹងមានរយេៈពេលមួយខែទៀតបន្ទាប់ពីបានចេញផ្សាយនូវប្រព័ន្ធប្រតិបត្តការ MacOS High Sierra 10.13.1 ថ្មីទៅឱ្យសាធារណៈជន។

22.jpg

MacSO High Sierra ជំនាន់ 10.13.1 បានបន្ថែមមកជាមួយនឹង Emoji ថ្មីៗជាច្រើនដែលអាចប្រើប្រាស់ Unicode 10 ដែលអ្នកពុំធ្លាប់បានឃើញនិង ប្រើប្រាស់កាលពីកន្លងមក ក៏ដូចជាជួសជុល បញ្ហាជាមួយនឹងមុខងារប្រព័ន្ធ WiFi មិនអាចអោយជនខិលខូចធ្វើការ Hack បានដោយប្រើកម្មវិធី ឈ្មោះថា “KRACK” ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ជំនាន់ថ្មីនេះ ក៏បាននាំយកមកជាមួយនូវ មុខងារ APFS ដែលជាប្រភេទ File ថ្មីស្រឡាងមួយ ដែល Apple បានអះអាងថា មានទំហំតូច ជាងពពួក File ឈ្មោះ HEIF និង HEVC ដែលជាពពួក File រូបភាព និងវីដេអូ ដែល APFS នឹងដើរតួរ ជំនួសវិញជាមួយនឹង ទំហំតូចជាងមុន ហើយមិនធ្វើឲ្យបាត់បង់ គុណភាពរូបភាព និងវីដេអូឡើយ។

៣.jpg

អ្វីដែលបានបង្ហាញខាងលើនេះគឺជាព័ត៍មានមួយដែលចង់បង្ហាញក្នុងការអាប់ដេតថ្មីរបស់ MacOS នៅលើម៉ាស៊ីនកំព្យូទ័រ Mac តែប៉ុណ្ណោះហើយទាំងអស់នេះគឺជាការអាប់ដេតចំនុចធំៗនៅលើប្រព័ន្ធប្រតិបត្តការជំនាន់ថ្មីនេះ តែកាពិតក្រុមហ៊ុនក៏បានអាប់ដេតបន្ថែមនៅលើកម្មវិធីជាច្រើន ផ្សេងៗទៀតដូចជា Note, Safari, Siri, Mail, iCloud Storage, iCloud Messages, Facetime និងប្រព័ន្ធសុវត្ថិភាព ជាដើមដើម្បីអោយកម្មវិធីទាំងអស់ ដំណើរការនៅលើប្រព័ន្ធប្រតិបត្តការជំនាន់ថ្មីនេះមានភាពងាយស្រួលក្នុងការប្រើប្រាស់ មិនអោយរអាក់រអួលដូច versionចាស់ទៀតនោះទេ ។ ដូច្នេះមិនថាលោកអ្នកដែលប្រើប្រាស់នូវម៉ូឌែលចាស់របស់ Apple មាន iMac, MacBook ឬ Mac នោះទេ ឥលូវនេះអ្នកអាចទាញយកមកធ្វើការអាប់ដេតបានហើយដោយទាញយក Link នៅក្នុងគេហទំព័ររបស់ Apple ផ្ទាល់តែម្តងរឺតាមរយៈកម្មវីធី Mac App Store ក៏បានដែរ។

សូមមើលវីដេអូខាងក្រោមដែលបានបង្ហាញនេះ អ្នកនឹងដឹងពីដំណើរការរបស់ប្រព័ន្ធប្រតិបត្តការថ្មីនេះ ៖




ប្រភព៖ McRumor
កែសម្រួល៖ Menghong
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top