• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

វិធី​ផ្សំ​ថ្នាំពី​ធម្មជាតិ​សម្រាប់​ព្យាបាល និង​ការពារ​ជំងឺ​មាន់បាន​គ្រប់​រដូវ​

[Copy link]
150072 0
Share
​វិធី​ផ្សំ​ថ្នាំ​ពី​ធម្មជាតិ​សម្រាប់​ព្យាបាល និង​ការពារ​ជំងឺ​មាន់បាន​គ្រប់​រដូវ​!
– ជំងឺ​មាន់​ច្រើនតែ​ក្អក និង​តឹង​ផ្លូវដង្ហើម​
– ជម្ងឺ​ពេល​មេឃ​ក្ដៅ​ខ្លាំង​
– ជម្ងឺ​មាន់នៅ​រដូវវស្សា ។

medecineforchicken-rasmeinews.png

១. ជំងឺ​មាន់​ច្រើនតែ​ក្អក និង​តឹក​ផ្លូវដង្ហើម​៖
– ធាតុ​ផ្សំ​៖ ក្បាល​ខ្ជាយ ១០០ ក្រាម ខ្ទឹមស ១០០​ក្រាម ពន្លៃ ១០០ ក្រាម និង​សត្វ​ក្អែ​បរស់ ជា​សត្វ​ពិស ១០០​ក្រាម ស្រាស មាន​កម្រិត ៤០ អង្សា​ចំនួន​កន្លះ​លីត្រ ។​
– វិធី​ធ្វើ​៖ យក​ធាតុ​ផ្សំ​ទាំងអស់​មក​ច្រក​រួមគ្នា​ក្នុង​ដប រួច​ត្រាំ​ជាមួយ​ស្រាស​នោះ ។ ក្រោយពី​ត្រាំ​ទុក​ឲ្យ​បាន​រយៈ ពេល​កន្លះ​ខែ​កសិករ​អាច​សម្រិត​យក​ទឹក​ត្រាំ​រួច​នោះ ដែល​វា​ក្លាយជា​ថ្នាំ យកទៅ​ច្រក​មាត់​មាន់​សម្រាប់​ព្យាបាល ជំងឺ​មាន់ ។​
medecineforchicken-1-rasmeinews.png

medecineforchicken-2-rasmeinews.png

medecineforchicken-5-rasmeinews (1).png

medecineforchicken-4-rasmeinews.png

– វិធី​ប្រើ​៖ យកទៅ​ឲ្យ​មាន់​ផឹក ដោយ​បាញ់​នឹង​ស៊ីរ៉ាំង​តូច​ទំហំ ១​សេ​សេ ។ ការព្យាបាល​មាន់​ទម្ងន់ ៨​ខាំ ព្យាបាល ០,៤ ឬ ០,៥ សេ​សេ នៃ​ទឹក​ថ្នាំ​ដែល​ផ្សំ​នោះ ។ យើង​ច្រក​ហើយ ក្នុង​រយៈពេល​តែ ៣​ម៉ោង​ទៅ ៤​ម៉ោង យើង​អាច ដឹង តែ​វា​ស្រួលខ្លួន វា​នឹង​អាច​ដើរ​រកស៊ី​ចំណី សញ្ញា​ដែល​វា​ស្រួលខ្លួន គឺ​វា​ដើររក​ចំណី​ឡើងវិញ​ហើយ ។​
២ ការពារ​ជម្ងឺ​ពេល​មេឃ​ក្ដៅ​ខ្លាំង​៖
– ធាតុ​ផ្សំ​៖ សំបក​គ​ស្ទោះ​ប៉ុន​៣​ធ្នាប់ ប្រវែង ១​ចង្អុលដៃ គល់​ស្លឹកគ្រៃ​មួយ​ចំហៀង​គល់ បណ្ដូល​ពេជ្រ​យក មួយ​ចំណិត​ស្ដើង​តូច ។​

medecineforchicken-6-rasmeinews.png


– វិធី​ប្រើ​៖ យើង​ដំគល់​ស្លឹកគ្រៃ​ឲ្យ​ទក់ និង​សំបក​គ​ដំ​ឲ្យ​ទក់ៗ ដាក់ចូល​ក្នុង​ទឹក រួច​ចាក់ទឹក ២​លីត្រ​មក​ត្រាំ​ដាក់​ឲ្យ មាន់​ផឹក​ក្នុង​រយៈពេល​ប្រហែល ១​ថ្ងៃ ។ បើកាលណា​យើង​អស់​ទឹក យើង​អាច​ថែម​ទឹកបាន​ទៀត ដោយ​ថ្នាំ​យើង មិនចាំបាច់​ថែម​ទេ ព្រោះ​វា​ចេញ​នៅ​ក្នុងនោះ​ខ្លះ ប៉ុន្តែ​កុំ​ឲ្យ​តែ​អស់​ទឹក​រលីង​ពី​ស្នូក​ពេក ។​

medecineforchicken-7-rasmeinews.png

៣ ការពារ​ជម្ងឺ​នៅ​រដូវវស្សា​៖
​រដូវវស្សា រដូវ​ដែល​វា​ត្រជាក់​មាន​ភ្លៀង​នោះ យើង​ត្រូវ​ផ្សំ​ខ្ទឹមស ហើយ និង​ខ្ញី ។​

medecineforchicken-10-rasmeinews.png

medecineforchicken-9-rasmeinews.png

medecineforchicken-3-rasmeinews.png

medecineforchicken-14-rasmeinews.png

medecineforchicken-11-rasmeinews.png


+ វិធី​ធ្វើ​៖
– យក​ខ្ទឹមស និង​ខ្ញី​ឲ្យ​បាន ៣​ភាគ រួច​លាយ​ស្ករត្នោត​ចំនួន ១​ភាគ
– បុក​ខ្ញី​ជាមួយ​ខ្ទឹមស​ឲ្យ​ហ្មត់ បន្ទាប់មក​យកមក​ច្របល់​ជាមួយ​ស្ករ ផ្អាប់​ទុក ១៥​ថ្ងៃ ចាំ​អាច​ជាត់​យក​ទឹក​វា​មក លាយ​ជាមួយ​ទឹក ឬ​ចំណី ដាក់​ឲ្យ​មាន់​ស៊ី ការពារ​ពេល​ខែត្រជាក់ ។​
– ១ គីឡូ​ចំណី អាច​លាយ​ទឹក​ថ្នាំ​ជាត់​ហ្នឹង ១​ស្លាបព្រា​កាហ្វេ យកមក​លាយ​ជាមួយ​ទឹក ដើម្បី​យកទៅដាក់​ផ្សើម ជាមួយ​ចំណី​ដែល​យើង​លាយ​រួច​នោះ ស្មាន​ឲ្យ​តែ​ល្មម សើមៗ​បាន​ហើយ ៕

medecineforchicken-8-rasmeinews.png

medecineforchicken-13-rasmeinews.png

medecineforchicken-12-rasmeinews.png




You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top