• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

កសិករ​ភូមិ​ថ្មី​សាក​ពិសោធន៍​ធ្វើ​ជី​កំ​ប៉ុស្តិ​ទទួលបាន​លទ្ធផល​ខ្ពស់​

[Copy link]
151020 0
Share
​កំពង់ស្ពឺ​៖ ជី​កំ​ប៉ុស្តិ​ជា​ប្រភេទ​ជី ធម្មជាតិ ដែល​ផ្សំ​ឡើង​ពី​លាមក​គោ ជ្រូក រួមជាមួយ​នឹង​សំណល់​ចំបើង និង រុក្ខជាតិ​មាន​សំណើម​ច្រើន​ប្រភេទ​ទៀត ។ ជី​ប្រភេទ​នេះ ត្រូវបាន​កសិករ នៅ ភូមិ​ថ្មី ឃុំ​ធានី​មានជ័យ ស្រុក​បរសេដ្ឋ សាក​ពិសោធន៍​ផលិត​វា​ប្រើ​លើ​ដំណាំ ទទួលបាន​ផល​ខ្ពស់ ដែល​ធ្វើឱ្យ​ពួកគាត់​មាន​ទឹកចិត្ត សប្បាយរីករាយ ។​

​លោក សុខ ចាន់ កសិករ​រស់នៅ ភូមិ​ថ្មី​បាន​និយាយ​រៀបរាប់​ឱ្យដឹងថា បន្ទាប់ពី​ប្រើ​ជី​កំ​ប៉ុស្តិ​លើ​ផលដំណាំ​ចម្ការ ច្រើន​ប្រភេទ ដូចជា​សាឡា​ត់ ខាត់ណា ស្ពៃ និង​ត្រកួន​ជាដើម ធ្វើឱ្យ​ការប្រមូល ផល​ពី​ដំណាំ​ទាំងនេះ មាន​រយៈពេល លឿន​មិនសូវ​ពិបាក​ថែទាំ ការចំណាយ ថ្លៃដើម​អស់​តិច នឹង​ទទួលបាន​ផល​ទ្វេ ដង ។ រីឯ​ផលដំណាំ​ដែល​ប្រមូលបាន ពី​ការប្រើ​ជី​កំ​ប៉ុស្តិ​នេះ​ទៀតសោត​ក៏​លក់ បាន​តម្លៃ​ខ្ពស់ជាង​ដំណាំ​ប្រើ​ជីគីមី​ផង ដែរ ។​

​កសិករ សុខ ចាន់ បាន​ឱ្យដឹងពី ភាពងាយស្រួល​ក្នុងការ​ប្រើ​ជី​កំ​ប៉ុស្តិ​នេះ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នាពេល​កន្លង មក​ថា ការដាំ​ដំណាំ​ជាទូទៅ​ត្រូវ​ប្រើ រយៈពេល​យ៉ាង​ឆាប់​ចាប់ពី​មួយខែ ដល់​ជាង​បី​ខែ ទៅតាម​ប្រភេទ​ដំណាំ នីមួយៗ ។ ដូចជា​ត្រសក់ និង​ត្រកួន​ត្រូវ ប្រើពេល​ដាំ​ដុះ​ជាង​មួយខែ ទើប​អាច ប្រមូល​ផល​លក់បាន ។ ឯ​ដំណាំ​ស្ពៃ ផ្សេងៗ ត្រូវ​ប្រើពេល​ដាំ​ដុះ​ពី​ជិត​២​ខែ ទៅ​៣​ខែ ទើប​ប្រមូល​ផល​លក់បាន ។​

​ការខុស​គ្នា​រវាង​ការប្រើ​ជី កំ​ប៉ុស្តិ​ពី​លាមក​គោ​-​ជ្រូក​នេះ ជាមួយ នឹង​ជីគីមី លោក​សុខ ចាន់ បាន​និយាយ ឱ្យដឹងថា ការចំណាយ​ពេល​ដាំ​ដុះ ថែទាំ​នឹង​ប្រមូល​ផល គឺ​ចំណេញ​ពេល វេលា​ជិត​ពាក់កណ្តាល​ឯណោះ ។ ការ ប្រើ​ជី​កំ​ប៉ុស្តិ​ក្រាល​បាត​មុនពេល​ដាំ ដំណាំ​គ្រប់យ៉ាង​ឱ្យបាន​រយៈពេល​បី​-​ប្រាំ​ថ្ងៃ គឺ​មិនសូវ​ពិបាក​ថែទាំ​នោះទេ ហើយ​ថែមទាំង​ដំណាំ​ដុះ​លូតលាស់​បាន លឿន​ទៀតផង ។​


​ទាក់ទង​ដល់​រសជាតិ​នៃ​ដំណាំ ប្រើ​ជី​កំ​ប៉ុស្តិ កសិករ​រូបនេះ​បាន​បន្តថា អ្នកទិញ​និយម​ចូលចិត្ត​ទិញ​ណាស់ បើ ទោះ បើ​មានតម្លៃ​ខ្ពស់ជាង​តិចតួច​ក៏ ដោយ ។ កសិករ​សុខ ចាន់​បាន​និយាយ យោងតាម​សម្តី​អ្នកទិញ​ថា វា​មាន​ជាតិ ឆ្ងាញ់​ជាង​ដំណាំ​ប្រើ​ជីគីមី ថែមទាំង​មិន ប៉ះពាល់​សុខភាព ។​


​ទាក់ទិន​ដល់​ការ​សាក​ពិសោធន៍ ធ្វើ​ជី​កំ​ប៉ុស្តិ​ពី​លាមក​គោ ជ្រូក រួមផ្សំ​នឹង រុក្ខជាតិ​មាន​សំណើម​ផ្សេងៗ លោក សុខ ចាន់ បានឱ្យដឹងថា គាត់​ត្រូវ​ប្រើ ពេល​មួយខែ ដើម្បី​បាន​ជី​យកទៅដាក់ ដំណាំ​លើដី​ចម្ការ​របស់គាត់ ។ គាត់​បាន ធ្វើ​អាង​ពី​បេតុង​មាន​ទំហំ​ប្រាំមួយ​ម៉ែត្រ​បួន ជ្រុង​ដោយ​រៀប​ខណ្ឌ​ជា​បន្ទប់ៗ នឹងមាន កម្ពស់​១,៥​ម៉ែត្រ ។​


​ជាដំបូង​គាត់​បាន​យក​លាមក គោ​-​ជ្រូក មក​ដាក់​ក្រាល​ពីក្រោម រួច យក​ចំបើង​ឬ​ដើម​ទន្ទ្រានខេត្ត នឹង រុក្ខា​ជាតិ ផ្សេងៗ​ទៀត មក​ដាក់​ពីលើ លាមក​ទាំងនេះ មាន​ចំនួន​ពី​បួន​ទៅ​ប្រាំ ជាន់ ។ ការ​ផ្អាប់​លាមក​គោ​-​ជ្រូក ជាមួយ​ចំបើង​ឬ​រុក្ខា​ជាតិ​ផ្សេងៗ​ទៀត នោះ គឺ​ត្រូវ​ឧស្សាហ៍​ច្របល់​ប​ញ្ជូ​ល​គ្នា ឱ្យបាន​ពីរ​ទៅ​បី​ដង ក្នុង​រយៈពេល​ពីរ សប្តាហ៍ ។ ជាមួយនេះ ត្រូវ​ស្រោច​ទឹក ក្នុង​រយៈពេល​ពីរ​-​បី​ថ្ងៃ​ម្តង ដើម្បី​ធ្វើឱ្យ មាន​សំណើម​ជាប់​ជាប្រចាំ ។​


​លោក​បាន​បន្ថែមថា ទោះ​យ៉ាង ណា​ក្តី​នៅក្នុង​ភូមិ​ថ្មី​សព្វថ្ងៃនេះ គឺ​ប្រជាពលរដ្ឋ​បានចាប់ផ្តើម​ធ្វើ​អាង ឬ​រោង សម្រាប់ ផលិត​ជី​កំ​ប៉ុស្តិ កាន់​តែមាន ចំនួន​ច្រើន ព្រោះ​វា​ផ្តល់​ផលចំណេញ ដល់​កសិករ​ក្នុង​ការដាំដុះ មិន​ថា​ចម្ការ ឬ​ស្រែ​នោះទេ ។​


​លោក ជួង តារា ប្រធាន​ផ្នែក ផ្សព្វផ្សាយ​ឡ​ជីវ​ឩ​ស្ម័ន​ថ្នាក់ជាតិ នៅក្នុង ដំណើរ​ទស្សនកិច្ច​នេះដែ​រថា នៅ​កម្ពុជា បច្ចុប្បន្ន​ក្រុម​ផ្សព្វ​ផ្សាយបាន​បង្រៀន កសិករ​ឱ្យ​ចេះ​ផលិត​ជី​កំ​ប៉ុស្តិ​ពី​លាមក គោ​-​ជ្រូក​ដូចគ្នានេះ បាន​១៤​ខេត្ត ។


​ចំពោះ​ការបង្កើត​កន្លែង​ធ្វើ​ឡ​ជី កំ​ប៉ុស្តិ​នេះ​មន្ត្រី​ឡ​ជីវឧស្ម័ន​ថ្នាក់ជាតិ​បាន និយាយ​ឱ្យដឹងទៀតថា បើ​កសិករ​ណា មានបំណង​ចង់​ធ្វើ​កន្លែង​ផលិត​ជី ផ្នែក ផ្សព្វផ្សាយ​ឡ​ជីវឧស្ម័ន​ថ្នាក់ជាតិ នឹង​ជួយ ឧបត្ថម្ភ​១៥០​ដុល្លារ ព្រមទាំង​ឥដ្ឋ​ចំនួន ៥០០​ដុំ ៕


20-Seun-01-rasmeinews-750x422.jpg

20-Seun-02-rasmeinews-768x1382.jpg

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top