• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

គន្លឹះ​មួយចំនួន​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ផលិតកម្ម​ស៊ុត​

[Copy link]
143897 0
Share
+ គន្លឹះ​មួយចំនួន​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ផលិតកម្ម​ស៊ុត​
– ធ្វើការ​ស្ទាបស្ទង់​ទីផ្សារ និង​រៀបចំ​គំរោង​ចិញ្ចឹម នឹង​ថវិកា​
– ទិញ​ពូជ​មាន់​កាត់​ដែល​ផ្ដល់​ពង​ច្រើន ហើយ​ជំនួស​ហ្វូង​មាន់​ដែល​បន្ទាប់ពី​ផ្ដល់​ពង​បាន ១ ឬ ២​ឆ្នាំ ។​

eggchicken10-rasmeinews.png

– សាងសង់​ទ្រុង​អោយបាន​ល្អ នៅ​កន្លែង​ដែល​ស្ងួត​ល្អ ដោយមាន​កំរាល​អង្កាម មាន​ខ្យល់​ចេញចូល​ល្អ និង​ដំបូល ត្រជាក់ ។​

eggchicken4-rasmeinews.png

– ផ្ដល់នូវ​ទំហំ​ផ្ទៃ​កំរាល​គ្រប់គ្រាន់ ដើម្បី​ជៀសវាង​កំរាល​សើម ឬ​ការដាក់​មាន​ច្រើនពេក ។​
– ផ្ដល់​ស្នូក​ទឹក និង​ស្នូក​ចំណី​អោយបាន​គ្រប់គ្រាន់ ដើម្បី​កាត់បន្ថយ​ការប្រកួតប្រជែង និង​កាត់បន្ថយ​ការ​ស្ត្រេ​ស ។​

eggchicken9-rasmeinews.png

– ផ្ដល់​ទ្រនំ​ប្រវែង ១​ម៉ែត្រ និង​សំបុក​មួយ​សំរាប់​មាន់​ពង​ចំនួន ៥ ក្បាល ។​
– ផ្ដល់នូវ​អាហារ​ដែលមាន​តុល្យ​ភាពល្អ កំរិត​ប្រូតេអ៊ីន​ខ្ពស់ របប​អាហារ​ជា​មូលដ្ឋាន​ដោយមាន​វីតាមីន (Vitamin)/ សារធាតុ​រ៉ែ​ប្រ​ម៉ិច (mineral premix) និង​បន្ថែម​សំបកខ្យង ខ្ចៅ ដែល​កិន​ស្រេច​សំរាប់​មាន់​ពង ទាំងនោះ ។​
– ផ្ដល់​ចំណីអាហារ​ដល់​មេមាន់​ជិត​ពង និង​មាន់​កំពុង​ពង​អោយបាន​ច្រើន​តាម​ដែល​វា​អាច​ស៊ី​បាន ប៉ុន្តែ​ត្រូវដាក់​ស្នូក ទឹក និង​ស្នូក​ចំណី​ដោយ​ចង​ព្យួរ តម្រូវ​ទៅតាម​កំពស់ ដែលមាន់​អាច​ស៊ី​បាន ដើម្បី​លុបបំបាត់​នូវ​ការ​កំពប់ ។​

eggchicken2-rasmeinews.png

– ត្រូវ​ធានា​អះអាងថា គ្រប់​មាន់​ទាំងអស់​ត្រូវ​ផឹកទឹក​ស្អាត​គ្រប់ពេលវេលា ។​
– ចាក់​ថ្នាំ​ការពារ​គ្រប់​មាន់​ទាំងអស់ អាស្រ័យ​ទៅតាម​កម្មវិធី​ចាក់​ថ្នាំ​ការពារ ។​
– ធ្វើការ​ទំលាក់​ប៉ារ៉ាស៊ីត​ខាងក្នុង និង​ខាងក្រៅ​ប្រសិនបើ​ចាំបាច់ ។​
– ត្រូវដាក់​សត្វ​ដែលមាន​អាយុ​ផ្សេងៗ​គ្នា ឲ្យ​នៅ​ដាច់ដោយឡែក​ពីគ្នា ជំនួស​ហ្វូង​សត្វ​ចាស់​ចោល​ដោយ​ដាក់​ហ្វូង សត្វ​ថ្មី​ចូល និង​មិនត្រូវ​នាំ​មាន់​ផ្សេង​ពី​ខាងក្រៅ​ចូលមកក្នុង​ទ្រុង​ឡើយ ។​

eggchicken1-rasmeinews.png
eggchicken5-rasmeinews.png

– អង្កេត​តាមដាន​សុខភាព និង​ច​រិ​ក​លក្ខណៈ​របស់​សត្វ​ទាំងអស់​ជា​រៀងរាល់ថ្ងៃ និង​កត់ត្រា​អំពី​សត្វ​ងាប់ ។​
– ថ្លឹង និង​កត់ត្រា​ទំងន់​សត្វ ការប្រើប្រាស់​ចំណីអាហារ ដើម្បី​ការលូតលាស់​របស់​វា​ជា​រៀងរាល់ខែ គណនា​កំណើន ទំងន់​សត្វ និង​ចំណីអាហារ​ដែល​ប្រើប្រាស់ ។​

eggchicken11-rasmeinews.png
eggchicken12-rasmeinews.png

– ថ្លឹង​វាស់វែង និង​កត់ត្រា​អំពី​ផលិតកម្ម​ពង​ជា​រៀងរាល់ថ្ងៃ និង​ការប្រើប្រាស់​ចំណីអាហារ​ប្រចាំខែ ។​
– ប្រមូល​ពង​មួយថ្ងៃ ២​ដង ផ្ទុក​នៅ​កន្លែង​ត្រជាក់ និង​លក់​ស៊ុត​ទៅ​ទីផ្សារ​ជា​រៀងរាល់ថ្ងៃ ។​
– យក​កំរាល​អង្កាម​ចេញ​នៅ​ចុងបញ្ចប់​នៃ​ការចិញ្ចឹម​ហ្វូង​មាន់​នីមួយៗ សំអាត​ទ្រុង និង​ជំនួស​កំរាល​ថ្មី​ចូល ។​
– ប្រើប្រាស់ ឬ​លក់​កំរាល​អង្កាម ដើម្បី​ធ្វើជា​ជីសរីរាង្គ (organic fertiliser) ឬ​សំរាប់ធ្វើ​ជី​កំ​ប៉ុស្តិ៍ (compost) ឬ​ជីវឧស្ម័ន (biogas) ។
– គណនា​ប្រាក់ចំណេញ ដោយ​ដក​រាល់​ការចំណាយ​ផ្សេងៗ​ពី​ចំណូល​នៃ​ការលក់​មាន់​។​
– ប្រើប្រាស់​ប្រាក់ចំណេញ ២០​ភាគរយ (២០%) ក្នុង​ឆ្នាំ​នីមួយៗ ដើម្បី​កែលំអរ ឬ​ពង្រីក​ការចិញ្ចឹម ៕​

eggchicken6-rasmeinews.png
eggchicken8-rasmeinews.png
eggchicken3-rasmeinews.png


ប្រភព៖ រស្មីកម្ពុជា
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top