• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ការសង្គ្រោះផ្លូវដង្ហើមដែលមានវត្ថុផ្សេងៗចូល

[Copy link]
127596 0
Share
ប្រភេទនៃការឈ្លក់ ជនរងគ្រោះរងគ្រោះដោយវត្ថុពីខាងក្រៅចូលទៅក្នុងផ្លូវដង្ហើមដែលស្តែងដោយការនិយាយមិនចេញ មិនអាចដកដង្ហើមឬក្អកបាន ។ ប្រសិនបើអ្នកជំងឺអាចដកដង្ហើម ឬក្អកដោយខ្លួនឯងបាន នោះរបស់ដែលឈ្លក់នឹងអាចចេញមកក្រៅវិញ ។ ត្រូវឱ្យអ្នកជំងឺក្អកឱ្យខ្លាំងៗ និងប្រឹងបញ្ចេញវត្ថុដែលនាំឱ្យឈ្លក់មកក្រៅព្រមទាំងប្រឹងដកដង្ហើមរហូតមានខ្យល់អុកសុីហ្សែនគ្រប់គ្រាន់ក្នុងសួត ។

56.jpg

១. ការរុញពោះអ្នកជំងឺដឹងខ្លួន ឈរ ឬអង្គុយ ៖ ឈរពីក្រោយអ្នកជំងឺ អោបដៃជុំវិញពោះអ្នកជំងឺហើយអនុវត្តការសង្គ្រោះដង្ហើម ប្រសិនបើអ្នកជំងឺមិនមានជីពចរ ការសង្គ្រោះបេះដូងពីខាងក្រៅត្រូវតែអនុវត្ត ។ ទាំងនេះគឺជាការកំណត់តម្រូវការក្នុងការផ្តល់អុកសុីហ្សែនទៅខួរក្បាល បេះដូង និងសរីរាង្គផ្សេងៗទៀតរហូតក្រុមសង្គ្រោះវេជ្ជសាស្ត្រមកដល់ និងបន្តជួយអ្នកជំងឺ ។

២. ការរុញពោះអ្នកជំងឺមិនដឹងខ្លួន និងដេក
- ដាក់អ្នកជំងឺដេកផ្គាប់ ។
- លត់ជង្គង់កន្លែងភ្លៅរបស់អ្នកជំងឺ និងការពារក្បាលរបស់គាត់ ។
- ដាក់កណ្តាប់ដៃនៃដៃម្ខាង ដោយដាក់មេដៃនៃដៃដែលក្តាប់នៅចំកណ្តាលពោះក្បែរផ្ចិត និងនៅពីក្រោមឆ្អឹងសន្ទះទ្រូង ដាក់ដៃម្ខាងទៀតពីលើដៃដំបូងរួចស្រាក់ដៃជាមួយគ្នា ។
- សង្កត់ប្រអប់ដៃនៅនឹងពោះអ្នកជំងឺសដោយបង្វិលរហ័សពីក្រោមឡើងទៅលើ ។

៣. ការប្រើម្រាមដៃលូក បើកមាត់របស់ជនរងគ្រោះដោយចាប់កាន់អណ្តាត និងចង្ការខាងក្រោមដោយមេដៃ និងចង្អុរដៃហើយលើកឆ្អឹងថ្កាមឡើង ។

៤. ការរុញទ្រូងសម្រាប់អ្នកជំងឺដឹងខ្លួន ឈរ ឬអង្គុយ
- ឈរពីក្រោយអ្នកជំងឺដោយអោបដៃជុំវិញទ្រូងពីក្រោមឃៀ ។
- ដាក់ប្រអប់ដៃនៅកណ្តាលឆ្អឹងសន្ទះទ្រូង ដោយគ្រប់គ្រងដំណើរការរបស់សន្ទះទ្រូង និងឆ្អឹងជំនី ។

- ស្រាក់ដៃជាមួយគ្នា និងទាញទៅក្រោយរហូតដល់វត្ថុផ្សេងៗចេញពីបំពង់ខ្យល់ ឬរហូតដល់អ្នកជំងឺសន្លប់ ។

៥.​ ការរុញទ្រូងចំពោះអ្នកជំងឺមិនដឹងខ្លួន និងដេក
- ទាញក្បាលអ្នកជំងឺទៅក្រោយដោយយកដៃម្ខាងដាក់លើថ្ងាសសង្កត់ទៅក្រោយ ហើយធ្វើការសប់បញ្ចូលខ្យល់ដល់អ្នកជនរងគ្រោះដោយមាត់ទល់នឹងមាត់ ។
- ប្រើក្បួនវេជ្ជសាស្ត្រដោយប្រើឧបករណ៍ ។

អត្ថបទ៖ jupi
ប្រភព៖ អ្នកឯកទេសជំងឺទូទៅ

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top