• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

មូលហេតុដែលធ្វើឱ្យស្ត្រីរលូតកូន

[Copy link]
126701 0
Share
អំឡុងពេល​៣​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ជាពេលដែលស្ត្រីត្រូវប្រយ័ត្នចំពោះគភ៌បំផុត។ ខាងក្រោម​នេះ​អាច​ជា​មូលហេតុ​មួយ​ចំនួន​នៃ​ការ​រំលូតកូន​ដោយ​ឯកឯង​ដែល​ស្ត្រី​គួរតែ​យល់​ដឹង​ឲ្យ​បាន​ច្បាស់ ។

56.jpg

១-​ភាព​មិនធម្មតា​នៃ​ក្រូម៉ូសូម
ករណី​ភាគច្រើន ការ​រលូត​កូន​ដោយ​ឯង​ឯង​អាច​កើតឡើង​ដោយសារ​ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម​មួយ​ចំនួន​ដែល​ទារក​ទទួល​បាន​ពី​ឪពុក​ម្តាយ ។ ការ​ផ្លាស់​ប្តូរ​ហ្សែ​ន​មួយ​ចំនួន​ដោយសារ​តែ​ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម​អាច​នាំ​ឲ្យ​មានការ​រំលូតកូន​ដោយ​ឯកឯង​កើតឡើង ។

២-​បញ្ហា​ប្រព័ន្ធ​ការពារ​រាង​កាយ
ជួនកាល​ប្រព័ន្ធ​ការពារ​រាង​កាយ​របស់​ម្តាយ​ពិនិត្យ​ឃើញ​ថា​កោសិកា​របស់​ឪពុក​ជា​កោសិកា​ចម្លែក ហើយ​វា​នឹង​វាយប្រហារ​កោសិកា​ទាំងនោះ ។ ក្នុង​ករណី​បែប​នេះ​ការ​មាន​ផ្ទៃពោះ​នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ក្នុង​ស្បូន​ដោយ​ពុំ​មាន​លទ្ធភាព​បន្ត​ការ​រីក​លូតលាស់​ទៅ​មុខ​ទៀត ។ ហើយ​វា​កាន់តែ​គ្រោះថ្នាក់​នៅ​ពេល​កត្តា Rh របស់​ឈាម​ឪពុក និង​ម្តាយ​មាន​ភាព​ខុស​គ្នា ។

៣-​ភាព​មិន​ប្រក្រតី​នៃ​ស្បូន
ការ​ដុះ​សាច់​ក្នុង​ស្បូន ការ​ឆ្លង​មេរោគ បញ្ហា​ទម្រ​ង​របស់​ស្បូន​អាច​ធ្វើ​ឱ្យ​ការ​មាន​ផ្ទៃពោះ​ពិបាក​ក្នុង​ការ​លូតលាស់​ដោយសារ​ទំហំ​របស់​ស្បូន និង​ជា រឿយ​ៗ​នាំ​ទៅ​រក​ការ​រំលូតកូន​ដោយ​ឯកឯង ។ ស្របគ្នា​នេះ​ដែរ ការ​ឆ្លង​មេរោគ ឬ​ជញ្ជាំង​ស្បូន​មាន​ភាព​ខ្សោយ​ក៏​អាច​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​មាន​ផ្ទៃពោះ​ផង​ដែរ ។

៤-​បញ្ហា​ក្រពេញ​អង់​ដូ​គ្រី​ន ឬ​អ៊័រ​ម៉ូ​ន
ជា​ញឹកញាប់ គេ​តែង​និយាយ​ថា​សុខភាព​របស់​ស្ត្រី​គឺ​មាន​សារៈសំខាន់​បំផុត​ទាក់ទង​ទៅ​នឹង​ការ​មាន​ផ្ទៃពោះ ។ ជំងឺ​ទឹកនោមផ្អែម ជំងឺ​ក្រ​ពេញទី​រ៉ូ​អីុ​ត ឬ​ជំងឺ​ក្រពេញ​អង់​ដូ​គ្រី​ន ឬ​អ៊័រ​ម៉ូ​ន​អាច​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យ​មានការ​រំលូតកូន​អំឡុង​ពេល​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ៕


អត្ថបទ៖ jupi
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top