• Tommy
  • Moderator

16Follower

  • Tommy
Facebook Twitter Google+ Share

គេហទំព័រទាំង 9 ដែលអ្នកមិននឹងស្មានថាមាននៅក្នុងពិភពអ៊ីនធរណិត

[Copy link]
121243 0
Share
តើអ្នកដឹងឬអត់? បច្ចុប្បន្នមានគេទំហទំព័រជាច្រើននៅក្នុងបណ្ដាញអ៊ិនធរណិត ទៅតាមប្រភេទនីមួយៗ តែជឿថាលោកអ្នកពិតជាមិនធ្លាប់បានឃើញគេហទំព័រដែលយើងនឹងលើកយកមកបង្ហាញអ្នកទាំងអស់គ្នានៅខាងក្រោមនេះទេ វាពិតជាប្លែក និងគួរឲ្យចាប់អារម្មណ៍ជាមួយ Tool មួយចំនួនដែលគេបង្កើតមក។ តោះតាមដានជាមួយពួកយើងទាំងអស់គ្នា៖

cover copy.jpg

1. Hackertyper

1.jpg

ជាគេហទំព័រមួយនាំអ្នកឲ្យក្លាយជាកំពូល Conding ឬ Hacker ដោយគ្រាន់តែអ្នកចុច Keyboard អ្វីក៏ដោយ វានឹងលោត Code ពិតប្រាកដបញ្ឆោតភ្នែកមិត្តភក្តិរបស់អ្នកបានផងដែរ។ លើសពីនេះទៅទៀត អ្នកអាចចុចប៊ូតុង Caps Lock នោះវានឹងលោត Access Denied ដែលមើលទៅអ្នកដូចជាអ្នកជំនាញប្រើប្រាស់ Command ម្នាក់ផងដែរ។

2. 10Minutemail.com

2.jpg

សម្រាប់យក Email ទៅ Fake នៅកន្លែងផ្សេងៗ ជឿថាលោកអ្នកពិតជាពិបាក ដូចនេះគេហទំព័រមួយនេះអាចជួយលោកអ្នកបាន ត្រឹមតែ ១០ នាទី Email មួយនឹងអាចប្រើប្រាស់បាន ដោយមិនបាច់បំពេញទម្រង់អ្វីស្មុគ្រស្មាញនោះទេ។

3. Fake Name Generator

3.jpg

សម្រាប់ការ Fake ទិន្នន័យប្រវតិ្តរូបបុគ្គលណាម្នាក់ គេហទំព័រនេះគឺពេញលេញជួយលោកអ្នកបាន វានឹងធ្វើការ Random ជាពិសេសសម្រាប់អ្នកដោយមិនឲ្យជាន់គ្នានោះទេ។

4. Down for Everyone or Just Me

4.jpg

ជាគេហទំព័រមួយសម្រាប់ Test ទៅលើគេហទំព័រផ្សេងទៀត ថាតើវាពិតជា Down (លែងដំណើរការ) មែនឬក៏អត់ ឬក៏ Down ចំពោះតែម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នកទេ។

5. Date to Date Calculator

5.jpg

នៅទីនេះលោកអ្នកអាចធ្វើការគណនារកចំនួនថ្ងៃ រកស្ថិតិឆ្លងខែ ឬឆ្លងឆ្នាំបានផងដែរ។

6. Take Screenshot of Any Webapage

6.jpg

គេហទំព័រមួយនេះអាចឲ្យលោកអ្នក screenshot គេហទំព័រ full hd ដោយ Convert ទៅជាប្រភេទ file jpg, png, pdf។

7. Use Google without Country Restriction

7.jpg

រាល់ការ access ទៅកាន់គេហទំព័រ Google គឺវាតែងតែដឹងពីទីតាំងរបស់លោកអ្នកកំពុងស្ថិតនៅ ដើម្បីផ្ដល់ទិន្នន័យឲ្យចំគោលដៅដែលអ្នកចង់បាន ប៉ុន្ដែបើ access ចូលតាមរូបរូបភាពខាងលើនេះ គឺគ្មានការតាមដានទីតាំងដែលអ្នកស្ថិតនៅនោះទេ។

8. Virustotal

8.jpg

ប្រសិនបើអ្នក Download file មួយពី Internet ទោះមេរោគជាប់ជាមួយក៏អាចមកតាមបានដែរ តែគេទំព័រមួយនេះជួយលោកអ្នកបាន វាជាគេហទំព័រ scan virus តាម online ដោយឥតគិតថ្លៃ។

9. Live Hacking Attack Map

9.jpg

ប្រសិនបើអ្នកចង់មើលការវាយប្រហារ hacking ដោយ live ផ្ទាល់ៗ គឺនៅទីនេះលោកអ្នកអាចមើលបាន។ អ្នកនឹងឃើញការវាយប្រហាតាមផែនទី ដោយមាន IP អ្នក attacker ប្រភេទ attack, ports និងពត៌មានជាច្រើនទៀត។

ប្រែសម្រួល៖ Tommy
ប្រភព៖ prophethacker
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top