Facebook Twitter Google+ Share

វិធីធម្មជាតិដើម្បីសម្អាតជាតិពុលចេញពីក្នុងសួត

[Copy link]
10522 0
Share
វេជ្ជបណ្ឌិតលីសាអាមេយឺរ (Lisa A. Maier) ជាប្រធានវិទ្យាសាស្ត្រសុខាភិបាលបរិស្ថាននិងការងារនៅហ្ស័រធឺររដ្ឋខូឡូរ៉ាដូ បានពន្យល់ថាសួតរបស់យើងមានទំនាក់ទំនងជាមួយបរិស្ថាន។ "យើងដកដង្ហើមយកគ្រប់អ្វីៗដែលនៅជុំវិញយើង" ដូចនេះសួតមានការប្រឈមយ៉ាងខ្លាំង ។ ដូច្នេះតើគួរធ្វើដូចម្តេចដើម្បីជួយការពារសូួតរបស់អ្នក ។

3.jpg

ខាងក្រោមនេះគឺជាវិធី ៥ យ៉ាងដើម្បីចៀសវាងបញ្ហាធម្មជាតិរបស់អ្នក៖

១. បញ្ឈប់ការជក់បារី ឬនៅកន្លែងដែលមានផ្សែងបារី ៖ ភាពច្បាស់លាស់នៃដំណោះស្រាយជាក់ស្តែងទាំងអស់សម្រាប់ការការពារសួត គឺការជៀសវាងពីការជក់បារី ។ ការជក់បារីគឺជាមូលហេតុចម្បងនៃជំងឺមហារីកសួតដែលរាប់បញ្ចូលប្រហែល 80 ទៅ 85 ភាគរយនៃការស្លាប់ដោយសារជំងឺមហារីកសួត។

២. ទទួលយកសារជាតិប្រឆាំងអុកស៊ីតកម្ម ៖ របបអាហារដែលមានសុខភាពល្អវាមានតុល្យភាពដែលមានផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្មច្រើន គឺជាវិធីល្អបំផុតក្នុងការបំបាត់ជាតិពុលក្នុងសួត (និងសរីរាង្គដទៃទៀត) ។ សារធាតុប្រឆាំងអុកស៊ីតកម្មការពារនូវរ៉ាឌីកាល់សេរីដែលប៉ះពាល់ដល់កោសិកាដែលផ្តល់ផលល្អចំពោះសុខភាព ។ ការស្រាវជ្រាវបានបង្ហាញថាសារធាតុប្រឆាំងអុកស៊ីតកម្ម "បង្កើនសមត្ថភាពសួតនិងបង្កើនគុណភាពនៃការដកដង្ហើម" ក្នុងការព្យាបាល។
ប្រភពល្អ ៗ នៃសារធាតុប្រឆាំងអុកស៊ីតកម្មរួមមាន blueberries; ផ្កាខាត់ណាខៀវ; ត្រី; ទំពាំងបាយជូរ; តែបៃតង; ស្វាយ និងដំឡូងជ្វា ។

3. បញ្ចេញញើស ៖ ជាថ្មីម្តងទៀតក្រុមអ្នកស្រាវជ្រាវបានបង្ហាញពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការហាត់ប្រាណ។ ការហ្វឹកហាត់រយៈពេលកន្លះម៉ោងបីទៅបួនដងក្នុងមួយសប្តាហ៍ឬ 20 នាទីនៃការហ្វឹកហាត់ចន្លោះពេល 3 ដងក្នុងមួយសប្តាហ៍គឺគ្រប់គ្រាន់ដើម្បីរក្សាសួតរបស់អ្នក។

៤. ពិចារណាអំពីបរិស្ថានជុំវិញអ្នក ៖ ជាទូទៅ បរិយាកាសជុំវិញការរស់នៅគឺជាការរួមផ្សំយ៉ាងសំខាន់បំផុតសម្រាប់សួតរបស់អ្នក ។ ប្រសិនបើបរិយាកាសជុំវិញខ្លួនអ្នកពពេញទៅដោយខ្យល់អាកាសកខ្វក់ រយៈពេលយូរៗទៅវានឹងធ្វើឱ្យប៉ះពាល់ដល់សួតអ្នកយ៉ាងខ្លំាង ។

៥. រៀនពីរបៀបដកដង្ហើម ៖ ចំណុចចុងក្រោយនេះអាចស្តាប់ទៅឆ្កួតបន្តិច ។ តែមនុស្សភាគច្រើនពិតជាមិនចេះដកដង្ហើមនោះទេ ។ អ្នកមិនជឿ? អញ្ចឹងសូមសង្កេតមើលពីរបៀបដែលអ្នកកំពុងដកដង្ហើមឥឡូវនេះ ។

បញ្ហា: យើងមាននិន្នាការដកដង្ហើមរាក់។
ដំណោះស្រាយ: សួតគឺជាសរីរាង្គអាចពង្រីកបាន។ យល់ពីសរីរវិទ្យានេះហើយអនុវត្តការដកដង្ហើមជ្រៅពីរបីដងក្នុងមួយសប្តាហ៍ ។ អ្នកនឹងពង្រីកសួត ថែមទាំងអាចកាត់បន្ថយភាពតានតឹង និងធ្វើឱ្យមានអារម្មណ៍ស្វាហាប់ជាងមុន ៕


ប្រែសម្រួល៖ sweetie
ប្រភព៖ powerofpositivity
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top