• tinako
  • Moderator

7Follower

  • tinako
Facebook Twitter Google+ Share

ឆាគ្រឿងក្នុងក្រួច

[Copy link]
10667 0
Share
17457606_1327762330636047_7198376976804116344_n.jpg

គ្រឿងផ្សំ៖
  • គ្រឿងក្នុងក្រួច៥ខាំ
  • ត្រកួន ១គីឡូក្រាម (បិះស្លឹកចេញខ្លះ យកតែផ្នែកខ្ចីៗ)
  • ម្ទេស តាមចំនូលចិត្ត ( ចិញ្រ្ចាំអោយម៉ត់)
  • ខ្ទឹមស ៥កំពិស (ចិញ្រ្ចាំអោយម៉ត់)
  • ស្ករ ១ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាបាយ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ប្រេងខ្យង ១ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • ប្រេងឆា ២ស្លាបព្រាបាយ

របៀបធ្វើ‬៖
  • យកគ្រឿងក្នុងក្រួចច្របាច់ជាមួយអំបិល រូចលាងទឹកអោយស្អាត (ធ្វើបែបនេះបីបួនដង) តែពងក្រួចដាក់ដោយឡែកមិនចាំបាច់លាងច្របាច់វាទេ។
យកគ្រឿងក្នុងក្រួចហាន់តូចៗល្នម។
  • ដាំទឹកបន្ទិច (ដាក់អំបិលបន្តិច) អោយពុះ រួចដាក់គ្រឿងក្នុងក្រួចស្រុះប្រហែល ៥នាទី តែពងក្រួចមិនចាំបាច់ស្រុះកបាន រូចស្រង់ចេញ ដាក់ត្រាំក្នុងទឹកត្រជាក់ប្រហែល ៣នាទី។
  • ដាំទឹកបន្ទិចអោយពុះ រួចដាក់ប្រេងឆា ២-៣តំណក់ និងត្រកួនចូលស្រុះប្រហែល ២-៣នាទី រួចស្រង់ដាក់កញ្រ្ជែងអោយស្រស់ទឹក។
  • ដាក់ប្រេងឆាក្នុងខ្ទះ ដាំអោយក្តៅ រួចដាក់ខ្ទឹមសចូលបំពងអោយប្រែពណ៌បន្ទិច សឹមដាក់ម្ទេសចូលឆាបីបួនត្រឡប់ សឹមដាក់សាច់ចូល ឆាបីបួនត្រឡប់ រួចបន្ថែមរសជាតិដោយ ស្ករ ទឹកត្រី ប្រេងខ្យង និងម្សៅស៊ុបចូលឆាចូលគ្នាអោយសព្វ។
  • រំងាស់សាច់អោយស្ងួតទឹក រួចថែមទឹកបន្តិចទៀត រំងាស់រហូតដល់សាច់ឆ្អឹនល្អ ភ្លក្សរសជាតិតាមចំនូលចិត្ត តែកុំសូវត្រឡប់ខ្លាំងបេីត្រឡប់ខ្លាំងបែកពងក្រួច។
តុបតែងបានតាមតម្រូវចិត្ដ។


ប្រភព៖ khmercookingrecipes.com

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top