• sky
  • Moderator

1Follower

  • sky
Facebook Twitter Google+ Share

តើ iBanking របស់ធនាគារ ABA គឺជាអ្វី?

[Copy link]
10524 0
Share
iBanking គឺជាសេវាធនាគារតាមអ៊ីនធឺណិត របស់ធនាគារ ABA  ដែលផ្តល់ជូនលោកអ្នកនូវលទ្ធភាពចូលទៅកាន់គណនីរបស់លោកអ្នកតាមប្រព័ន្ធអ៊ីនធឺណិត ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។ លោកអ្នកអាចប្រើប្រាស់ iBanking នេះគ្រប់ពេលវេលា 24ម៉ោងក្នុងមួយថ្ងៃ ៣៦៥ថ្ងៃក្នុងមួយឆ្នាំ ដែលលោកអ្នកអាចចាត់ចែងប្រតិបត្តិការធនាគាររបស់លោកអ្នក ទាំងគោលបំណងផ្ទាល់ខ្លួន និងអាជីវកម្មបានឆាប់រហ័សភ្លាមៗ នៅពេលវេលា និងទីកន្លែងដែលលោកអ្នកត្រូវការ។ លោកអ្នកអាចប្រើប្រាស់សេវានេះនៅគេហដ្ឋាន កន្លែងធ្វើការ ឬនៅទីកន្លែងណាដែលមានអ៊ីនធឺណិត តាមរយះកុំព្យូទ័រ ទូរស័ព្ទ smartphone ឬ tablet ទៀតផង។

Untitled-1.jpg

សេវា iBanking របស់ធនាគារ ABA មានលក្ខណៈពិសេស និងអត្ថប្រយោជន៏ជាច្រើនដូចជា៖

  • ពិនិត្យសមតុល្យចរន្តរបស់អ្នក និងពិនិត្យមើលប្រតិបត្តិការថ្មីៗ (សម្រាប់រយៈពេល ៣៦៥ថ្ងៃចុងក្រោយ)។
  • ផ្ទេរប្រាក់ពីគណនីមួយទៅគណនីមួយទៀតរបស់លោកអ្នក ក៏ដូចជាផ្ទេរទៅកាន់គណនីធនាគារផ្សេងទៀត និងថែមទាំងអាចផ្ទេរទៅបរទេសទៀតផង។
  • ទូទាត់វិក្កយបត្រ (ដូចជា វិក្កយបត្រសេវាអ៊ីនធឺណិត ទឹកភ្លើង ទូរស័ព្ទ ទូរទស្សន៍ខ្សែកាប សេវា Pay&Go wallet ។ល។)
  • ចេញប័ណ្ណអ៊ីនធឺណិតសម្រាប់ការជាវតាមប្រព័ន្ធអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព។
  • គ្រប់គ្រងចំនួនកំណត់នៃប័ណ្ណរបស់អ្នក ព្រមទាំងអាចបិទកាតរបស់អ្នកភ្លាមៗដោយសារមូលហេតុណាមួយ។
  • បង្កើតគំរូសម្រាប់ការទូទាត់តាមកាលវិភាគ បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ និងសេវាជាច្រើនផ្សេងទៀត!
  • ការពារដោយបច្ចេកវិទ្យា OTP និង SSL-encryption ប្រកបដោយសុវត្ថិភាព។
  • អាចប្រើប្រាស់បាន 24/7 – ចាត់ចែងហិរញ្ញវត្ថុរបស់លោកអ្នកគ្រប់ពេលវេលា។
  • គ្រប់ទីកន្លែង – អាចប្រើប្រាស់បានពីកុំព្យូទ័រ និងឧបករណ៍ចល័តច្រើនប្រភេទ។
  • មិនគិតថ្លៃសេវា (លើកលែងតែ Crypto Calculator ត្រូវគិតថ្លៃសេវា ២៥ដុល្លារអាមេរិក)។

ABA បានអនុវត្តប្រព័ន្ធសុវត្ថិភាព 3D-Secure ដំបូងគេនៅប្រទេសកម្ពុជា សម្រាប់អ្នកកាន់ សាច់ប្រាក់របស់ខ្លួន។ ប្រព័ន្ធសុវត្ថិភាព 3D-Secure ផ្តល់នូវការការពារមួយជាន់ទៀតនៅពេលធ្វើប្រតិបត្តិការ តាមអ៊ីនធឺណិត។ បច្ចេកវិទ្យានេះមានជាលក្ខណៈទម្រង់ដើមទាំងនៅក្នុង VISA និង Mastercard របស់ធនាគារ ABA នៅពេលធ្វើការជាវទំនិញតាមរយៈវេបសាយត៍ដែលការពារដោយប្រព័ន្ធសុវត្ថិភាព “Verified by VISA” និង “Mastercard SecureCode”៕

បើលោកអ្នកចង់ដឹងឲ្យកាន់តែច្បាស់ អំពីព័ត៌មាននម្អិតទាក់ទងទៅនឹងធនាគារ ABA ឬដើម្បីចុះឈ្មោះប្រើប្រាស់សេវាកម្ម iBanking របស់ធនាគារ ABA លោកអ្នកអាចចូលទៅកាន់គេហទំព័រ www.ababank.com របសធនាគារ ABA បាន៕

អត្ថបទ៖ sky

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top