• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

បើមិនចង់ឆាប់ស្លាប់ទេ អ្នកគួរតែចៀសវាងទម្លាប់ទាំងនេះបន្ទាប់ពីភ្ញាក់ពីគេងភ្លាមៗ

[Copy link]
99189 0
Share
តាមការស្រាវជ្រាវបានអោយដឹងថាទម្លាប់បរិភោគទឹកនិងហាត់ប្រាណនៅពេលព្រឹកអាចធ្វើឲ្យមានសុខភាពល្អ ហើយមានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃ ប៉ុន្តែមានរឿងមួយចំនួនដែលអ្នករាល់គ្នាមិនគួរធ្វើដាច់ខាតបន្ទាប់ពីភ្ញាក់ពីគេង ព្រោះវាបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព។

Good-morning-animated-clip-art-good-morning-clip-art-free-2-image.jpg

ខាងក្រោមនេះជាទម្លាប់មួយចំនួនដែលអ្នកគួរតែចៀសវាង៖

ជក់បារី៖
ការជក់បារីបន្ទាប់ពីភ្ញាក់ពីគេងភ្លាម អាចបង្កហានិភ័យនៃជំងឺមហារីក។ ដូច្នេះ ក្នុងរយៈពេល ២ ទៅ ៣ ម៉ោងបន្ទាប់បីភ្ញាក់ពីគេងអ្នកមិនគួរជក់បារីឡើយ។

ទទួលទានគ្រឿងស្រវឹង៖
ការទទួលទានគ្រឿងស្រវឹងនៅពេលព្រឹកអាចធ្វើឲ្យអ្នកក្លាយជាមនុស្សដែលញៀន។

ឈ្លោះគ្នា៖
បើកភ្នែកភ្លាម ប្រសិនបើអ្នកមានអារម្មណ៍ល្អ និងសប្បាយរីករាយគឺជារឿងដែលមានសុភមង្គលខ្លាំងបំផុត។ ប៉ុន្តែប្រសិនបើអ្នកឈ្លោះជាមួយនឹងនរណាម្នាក់នៅពេលព្រឹកវាអាចប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្តរបស់អ្នកពេញមួយថ្ងៃ។

អាហារហិរ៖
ការបរិភោគអាហារហិរនៅពេលព្រឹកអាចធ្វើឆាប់ខូចក្រពះ។ ដូច្នេះអ្នកគួរតែបរិភោគអាហារទន់នៅពេលព្រឹកទើបល្អសម្រាប់ក្រពះ។

ចំណាំ៖ ពេលភ្ញាក់ពីគេងភ្លាម អ្នកគួរតែបរិភោគទឹកឲ្យបាន ១កែវសិន ហើយរងចាំ ២ ទៅ ៣ម៉ោងសូមបរិភោគអាហារខាងលើនេះ៕


អត្ថបទដោយ៖ Tinako

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top