Facebook Twitter Google+ Share

វិធីសាស្រ្តការពារស្មៅមិនឲ្យមកយាយីក្នុងផលបន្លែ

[Copy link]
102613 0
Share
ប្រជាជននៅតាមទីជនបទនានានៅក្នុងប្រទេសកម្ពុជា ពួកគាត់តែងតែជ្រើសរើសមុខរបរប្រចាំថ្ងៃដោយការធ្វើស្រែចម្ការ និង ចិញ្ចឹមសត្វ ដើម្បីចិញ្ចឹមមជីវិតគ្រួសារ។ នៅពេលនេះយើងសូមណែនាំលោកអ្នកពីរបៀបដាំដំណាំដោយមិនពិបាកក្នុងការបោចស្មៅទៀតនោះទេ ។ លោកអ្នកអាចជ្រើសរើសពូជដំណាំដូចជាស្ពៃ , ជី, ខាត់ណា និងបន្លែបៃតងផ្សេងៗទៀត ព្រោះដំណាំទាំងអស់នេះលូតលាស់រហ័ស និងមិនមានគុម្ពធំៗនោះទេ។ វិធីងាយៗដោយមិនចាំបាច់ពិបាកក្នុងការបោចស្មៅនេះ វាពិតជាមានងាយស្រួលណាស់សម្រាប់ប្រជាកសិករ និងចំណេញពេលវេលាក្នុងការប្រកបការងារផ្សេងបានទៀតផង។ ហើយវិធីនេះ មិនចាំបាច់មានទីធ្លារដីធំនោះទេ សូម្បីតែទីធ្លាតូចក៏អាចធ្វើបានដែរ។  

27.jpg

របៀបនៃការរៀបចំដីសម្រាប់ដាំ
-        ជាដំបូងត្រូវបង្កាត់ពូជ និងដាំបន្លែនោះឲ្យមានពន្លកជាមុនសិន

25353731_921997414634506_7929288216572741909_n.jpg

-        បន្ទាប់មកត្រូវរៀបចំដីដើម្បីយកពូជបន្លែនោះទៅដាំ
-        វិធីទីមួយក្នុងការរៀបចំដី ៖ ត្រូវជ្រោយដីធ្វើជារងនិងចាក់ទឹក បាចជីលើដីនោះឲ្យសព្វដើម្បីឲ្យវាមានជីជាតិ  

2.jpg

-        វិធីទីពីរ យើងត្រូវយកថង់ប្លាស្ទិកដែលមានប្រវែង វែងល្មមដើម្បីគ្របនៅលើដីដែលបានរៀបចំ បន្ទាប់មកត្រូវចុះប្រហោង ទៅតាមទីតាំងដែលយើងបានកំណត់

1.jpg

-        វិធីទីបី ៖នៅពេលដែលរៀប និងពន្លកនៃបន្លែបានចេញរួចរាល់ហើយ លោកអ្នកអាចយកវាទៅដាំក្នុងរង រឺប្រលោះថង់ប្លាស្ទិកដែលរៀបចំនោះ  

3.jpg

សរុបសេចក្តីជារួមមក នេះគឺជាវិធីសាស្រ្តដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបបធ្វើស្រែចម្ការនេះ។ ហើយចាប់ពីពេលនេះទៅលោកអ្នកមិនចាំបាច់ព្រួយបារម្ភមានស្មៅមកយាយីលើផលដំណាំ និងចំណាយពេលទៅបោចវាទៀតនោះទេ។


ដោយ៖ Chanthou
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top