• Jackie
  • Moderator

4Follower

  • Jackie
Facebook Twitter Google+ Share

៤ ចំណុចជាចម្បងដែលអ្នកត្រូវធ្វើ ពេលភើ្លងឆេះព្រៃក្នុងតំបន់អ្នករស់នៅ

[Copy link]
96442 0
Share
ភ្លើងឆេះព្រៃដោយធម្មជាតិគឺជាធាតុផ្សំសំខាន់មួយនៅក្នុងវដ្តជីវិតនៃព្រៃ ។ ដោយឡែក ជាភ័ព្វអាក្រក់ ភើ្លងឆេះព្រៃមួយចំនួនកើតឡើងពីទង្វើ និងការធ្វេសប្រហែសរបស់មនុស្ស ។

nederland-wildfire.jpg

នៅពេលដែលមានករណីភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំ ហើយមិនអាចគ្រប់គ្រងបាននោះ វានឹងឈានដល់ការគម្រាមកំហែងដល់អាយុជីវិតមនុស្ស សត្វ និង ភោគទ្រព្យផ្សេងៗជាក់ជាមិនខាន ។

reuters-canada-wildfire-car-alberta-.jpg

ប្រាដកណាស់គា្មននរណាម្នាក់ចង់ជួបរឿងហេតុអាក្រក់បែបនេះទេ ប៉ុន្តែពេលខ្លះជាគ្រោះដែលមិនអាចជៀសផុតបានឡើយ ។ ចុះបើវាមកដល់ហើយ តើអ្នកគួរបណ្តោយទៅតាមព្រេងវាសនា ឬ យ៉ាងណា? ចម្លើយគឺ “ទេ”   ផ្ទុយទៅវិញអ្នកគួរតែធ្វើរឿងមួយចំនួនដែលអ្នកអាចធ្វើបានឲ្យអស់ពីសមត្ថភាពសិន មុននឹងបរាជ័យជាមួយនឹងគ្រោះកំណាចនេះ ។ បើដូច្នេះ តើអ្នកគួរធ្វើយ៉ាងដូចម្តេចខ្លះ?

ថ្ងៃនេះ កោះថ្មី សូមលើកយកកិច្ចប្រឹងប្រែងចម្បង ៥ ចំណុចដែលអ្នកត្រូវតែអនុវត្តក្នុងពេលមានរឿងហេតុភ្លើងឆេះព្រៃកើតឡើងក្នុងតំបន់អ្នករស់នៅ ។
វិធីសាស្ត្រទី ១ ៖ ព្យាយាមទាក់ទងទៅភ្នាក់ងារពន្លត់អគ្គីភ័យ ឬ ផ្នែកដែលពាក់ព័ន្ធ


៩០.JPG

•       ដោយផ្តល់ព័ត៌មានលម្អិតតាមដែលអាចធ្វើទៅបាន ដូចជា ទីតាំងជាក់លាក់នៃកន្លែងកើតហេតុ និង វិសាលភាពនៃអគ្គីភ័យ  
•        ប្រសិនបើអ្នករស់នៅប្រទេសកម្ពុជា សូមចុចលេខ 911 សម្រាប់ផ្នែកអគ្គីភ័យ

វិធីសាស្ត្រទី ២ ៖ ត្រូវយកម៉ាស់ ឬ ក្រណាត់សើមអ្វីមួយបិទមាត់ និងច្រមុះរបស់អ្នក (ឲ្យប្រាកដថាអ្នកអាចដកដង្ហើមបាន)


៩១.JPG

•       ព្រោះថាការស្រូបយកឧស្ម័នកាបូនម៉ូណូអុកស៊ីត(CO) ច្រើនហួសកម្រិត អាចបង្ករឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ។
•        ប្រសិនបើមានប្រភពទឹកក្បែរខ្លួន អ្នកត្រូវធ្វើឲ្យខ្លួនអ្នកសើមទាំងសម្លៀកបំពាក់ជាការល្អ ឬក៏ជ្រលក់ខ្លួននឹងដីសើម ឬភក់ ដើម្បីការពារកម្តៅ
•        ត្រូវឱនមុខចុះ ហើយបន្ទាបខ្លួនអ្នកឲ្យកៀកទៅនឹងដីដើម្បីគេចពីផ្សេងក្មួលក្មាញ់ដែលឲ្យអ្នកពិបាកដកដង្ហើម

វិធីសាស្ត្រទី ៣ ៖ គេចខ្លួនទៅរកកន្លែងមានសុវត្ថិភាព

៩២.JPG

•        ទៅឲ្យកាន់តែឆ្ងាយរឹតតែល្អទៅតាមវិធីផ្សេងៗដែលអាចទៅរួច
•        ប្រសិនបើដោយថ្មើរជើង ត្រូវទៅតាមកន្លែងណាដែលអណា្តតភ្លើងមិនអាចឆាបឆេះបាន ដូចជា លើផ្លូវ ឬក៏ប្រភពទឹកផ្សេងៗ
•        បើភ្លើងព័ទ្ធជុំវិញអ្នក កុំទាន់រត់ឲ្យសោះ ត្រូវជ្រមុជខ្លួនរបស់អ្នកទៅក្នុងទឹក ឬក្រាបនៅក្នុងគ្រលុកអ្វីមួយ រង់ចាំភ្លើងឆ្លងកាត់ផុត ទើបគេចខ្លួនក្រោយ

វិធីសាស្ត្រទី ៤ ៖ ភៀសខ្លួនចេញពីផ្ទះរបស់អ្នក


៩៣.JPG

•        កុំព្យាយាមគិតអំពីរបស់ទ្រព្យផ្ទាល់ខ្លួនច្រើនពេក ព្រោះថាអ្នកអាចមានឱកាសរកមកវិញបានបើអ្នករស់រានមានជីវិត
•        ប្រើសម្លៀកបំពាក់ណាដែលអ្នកគិតថាអាចការពារខ្លួនអ្នកបាន
•        ត្រូវប្រាកដថា ក្មេងៗ និងមនុស្សចាស់ទៅដល់ទីសុវត្ថិភាពមុនគេបង្អស់
•        ជម្លៀសសត្វចិញ្ចឹម បើមាន
•        បិទទ្វារ និង បង្អួចទាំងមុនពេលចាកចេញពីផ្ទះ
•        បិទ ឬ យកចេញនូវហ្គាសដែលមានក្នុងផ្ទះ
•        កុំភ្លេចនូវឯកសារសំខាន់ៗ ៕

ប្រភព ៖ wikihow
ប្រែសម្រួលដោយ ៖ Jackie



Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top