• Seth
  • V1
  • Seth
Facebook Twitter Google+ Share

រូបមន្តដ៏មានប្រសិទ្ធភាពសម្អាតជាតិពុល​​ក្នុងតម្រងនោម

[Copy link]
95280 0
Share
តម្រងនោមជាសរីរាង្គដែលជួយច្រោះជាតិ ពុលគ្រប់ប្រភេទពីក្នុងឈាមក្នុងរាងកាយយើង ហើយបញ្ចេញជាតិពុលទាំងនោះតាមរយៈពេលទឹកនោម។ ច្រើនឆ្នាំកន្លងផុតទៅ តម្រងនោមប្រឈមនឹងជំងឺផ្សេងៗ ដូចជាជំងឺខូចតម្រងនោម ឬគ្រួសក្នុងតម្រងនោម ដោយសារតែរបបអាហារដែលយើងបរិភោគសម្បូរជាតិគីមីពុល។

3.jpg

ទឹកជីវ៉ាន់ស៊ុយ ពោរពេញដោយវីតាមីន A, C, K និងរ៉ែដែកដែលជួយបំប៉នដល់សុខភាពឆ្អឹងផងដែរ។ ទឹកជីវ៉ាន់ស៊ុយ គឺថ្នាំបញ្ចុះទឹកនោមដ៏មានប្រសិទ្ធភាព និងព្យាបាលជំងឺគ្រួសក្នុងតម្រងនោម នោមមកឈឺចាប់ និងគ្រុនក្ដៅ ជាពិសេសជាងគេនោះគឺ វាគឺជាថ្នាំធម្មជាតិដ៏ល្អបំផុតសម្រាប់លាងសម្អាតតម្រងនោមមិនឲ្យមានជាតិពុល។

អ្នក អាចយកស្លឹកជីវ៉ាន់ស៊ុយទៅកិន រួចត្រងយកទឹកជីសុទ្ធ។ អ្នកអាចទទួលទាន ១ កែវតូចមួយថ្ងៃម្ដង ឬក៏ ៣ ឬ៤ ដងក្នុងសប្ដាហ៍ក៏បាន។ ឬឆុងស្លឹកជីវ៉ាន់ស៊ុយស្រស់ (២ ស្លាបព្រាតែ) ក្នុងពែងទឹកក្ដៅ រួចទុក ៥ ទៅ ១០ នាទីសិន ទើបទទួលទានជាតែជីវ៉ាន់ស៊ុយ ទទួលទានមួយថ្ងៃ ៣ ពែង។

កាត់ ស្លឹកជីវ៉ាន់ស៊ុយតូចៗ រួចស្ងោរក្នុងកូនឆ្នាំងតូចល្មម (ទឹកល្មម) រយៈពេល ១០នាទី។ បន្ទាប់មក ទុកវាឲ្យត្រជាក់ និងចាក់ត្រងយកតែទឹកសុទ្ធ និងដាក់ក្នុងក្លាសេក្នុងទឹកទូរទឹកកក ឬធុងទឹកកកឲ្យត្រជាក់ រួចទើបទទួលទាន។ អ្នកអាចទទួលទានមួយថ្ងៃ ១ កែវតូច។ បញ្ជាក់ផងដែរថា ទឹកជីវ៉ាន់ស៊ុយមិនគួរទទួលទានច្រើនពេកនោះទេ។ ជាពិសេសស្ត្រីមានផ្ទៃពោះ គប្បីពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន មុននឹងទទួលទាន៕


អត្ថបទ៖ Seth
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top