Facebook Twitter Google+ Share

ជំហរក្នុងការចាបផ្ដើម

[Copy link]
92552 0
Share
No matter what. Just keep your standing, and ask a question everyday. How am I living?
ការចាប់ផ្ដើម គោលដៅហាក់ដូចជានៅឯងជើងមេឃឯណ្ណោះ តែយើងគួរតែមានភាពក្លាហាន ភាពតស៊ូរដើម្បីជម្រុញខ្លួនឯងឲ្យដល់គោលដៅនោះ។

25508095_1981908645358356_8870721001942431878_n.jpg

បង្ហាញភាពតស៊ូរ និងក្លាហានរបស់អ្នកទៅកានពីភពខាងក្រៅ គឺអាចដូចជា ប្រកាសមួយដែលធ្វើឲ្យខ្មាំងសត្រូវរបស់អ្នកបរាជ័យអញ្ចឹង។ បង្ហាញពីលក្ខណៈខ្លួនឯងជាមនុស្សជោគជ័យដែលមិនដែលខ្លាច់ភាពបរាជ័យ។ ធ្វើអ្វីដោយចំណង់ចំណូលចិត្តខ្លួនឯង មិនមែនអ្នកដទៃជាអ្នកកំណត់ឡើយ។

ការផ្ដើមដែលចេញពីខ្លួនឯងផ្ទាល់ ទោះបរាជ័យ ឬជោគជ័យ អ្វីដែរយើងបានធ្វើនោះគឺពិតជាមានឥទ្ធិពលបំផុតក្នុងការដាំដុះជំនឿរលើខ្លួនឯង កាលណាមានជំនឿរលើខ្លួនឯងលើកិច្ចការដែលយើងធ្វើ ចុងក្រោយគឺលទ្ធផលដែលយើងគិតថានៅឆ្ងាយដូចជើងមេឃនោះនឹងបានមកមិនខាន់។ បើការបរាជ័យចេញពីគំនិតរបស់យើង នោះក៏ជាបរាជ័យក្នុងជីវិតរបស់យើង។ តែបើសិនជាយើងជាម្ចាស់ជើងឯកនៅក្នុងគំនិតរបស់ខ្លួនឯង នោះភាពជោគជ័យមិនអាចជៀសផុតឡើយ។


ដំណើរជីវិតដែលត្រូវដើរ ផ្លូវជីវិតដែរត្រូវឆ្លង តែងតែមានឧប្បសក្ក បញ្ហានេះ បញ្ហានោះមករារាំងមិនឈប់មិនឈរ។ តែនៅពេលដែរអ្នកគិតថាបញ្ហាគ្រប់យ៉ាងកើតពីកំហុសនណាម្នាក់ជាអ្នកបង្កើត នោះបញ្ហានោះអាចនឹងមានផលបះពាល់ច្រើនដល់អ្នក។ តែបើអ្នកអាចដឹងថាអ្វីគ្រប់យ៉ាងនោះអាចទាញចេញមកពីខ្លួនអ្នកជាអ្នកចូលរួមដែរ នោះអ្នកនឹងអាចរៀនពីសន្តិភាពផ្លូវចិត្ត និងភាពសប្បាយរីករាយបានច្រើនពីខ្លួនឯង។ ឧប្បសក្ក ឬបញ្ហាដែលត្រូវឆ្លងការជីវិតយើងទាំងនោះជាហេតុនាំឲ្យយើងអាខស្គាល់ច្បាស់ពីរសនៃជីវិត។ ការមានមោទនភាពខ្លួនឯង គឹអាចឲ្យយើងដឹកមុខរាល់ភាពឃោឃៅ ភាពអាក្រក់ដែលរតមករកយើងបាន។


អ្វីដែលធ្វើឲ្យខ្លួនឯងអាចល្អប្រសើរជាងមុនបាន គឺការសម្លឹងមើលបញ្ហាទាំងអស់នោះក្នុងន័យល្អ ជាមួយនឹងក្ដីស្រឡាញ់ និងការយល់ដឹង។ យើងគួរតែអគុណកំហុសពីអតីតការសម្រាប់មេរៀនដល្អ ហើយស្រែកប្រាប់អនាគត់ថា យើងត្រៀមខ្លួនរួចហើយក្នុងការដើរទៅរក។

ជីវិតរស់នៅ ជៀសមិនផុតទេ មានមនុស្សដែលវាយតម្លៃ វិនិច្ឆៃ័យមកលើយើង។ ប៉ុន្តែជីវិតរស់នៅរបស់យើងគួរតែកុំរស់នៅ ដោយសារការចាប់អារម្មណ៍ពីអ្នកដទៃអី គួរតែប្រើជីវិតរស់នៅរបស់យើង កើតពីភាពគួរឲ្យចាប់អារម្មណ៍មកពីខ្លួនឯងវិញល្អជាង។ ធ្វើអ្វីដោយការស្រឡាញ់ពេញចិត្តពីខ្លួនឯង ដោយចិត្តឈឺឆ្អាល ដោយភារៈកិច្ចទទួលខុសត្រូវ ដោយដួងចិត្ត និងមនោសចេតនា។ ប្រសើជាងកិច្ចការដែលមិនមានប្រយោជន៍ កិច្ចការដែលមិនបានទាក់ចិត្តយើង កិច្ចការដោយប្រយោជន៍នណាម្នាក់ កិច្ចការត្រឹមជាការចាប់អារម្មណ៍ពីមនុស្សម្នាក់ ហើយប្រើយើងឲ្យធើដើម្បីបំពេញចិត្តគេ។

បើយើងអាចរក្សាជំហរយើងបាន យើងជាមនុស្សដែលមានជំហររឹងមាំ ទោះមានរឿងអ្វីកើតឡើង ជំហររបស់យើងមិនផ្លាស់ប្ដូរនោះគោលដៅដ៏វេងឆ្ងាយ អាចឈោងចាប់បានយ៉ាងងាយ។ ធម្មតាទៅហើយឆាកជីវិត កើតមកត្រូវ តែមានសប្បាយ កើតទុក្ខ ឈឺចាប់ ជោគជ័យ បរាជ័យ អញ្ចឹងឯង។ តែភាពជោគជ័យ ក៏ធ្វើឲ្យឈឺចាប់ បរាជ័យ ក៏ធ្វើឲ្យឈឺចាប់ ខកចិត្ត ក៏ធ្វើឲ្យឈឺចាប់ បាក់ទឹកចិត្ត ក៏ធ្វើឲ្យឈឺចាប់ បាត់បង់ ក៏ធ្វើឲ្យឈឺចាប់ ភាពរីកចម្រើន ក៏អាចធ្វើឲ្យឈឺចាប់ ការប្រឹងផ្លាស់ប្ដូរ ក៏អាចធ្វើឲ្យឈឺចាប់ អ្វីចូលមកបះនឹងចិត្ត អាចធ្វើឲ្យឈឺចាប់។ ប៉ុន្តែអ្វីដែលធ្វើឲ្យបេះដូងឈឺចាប់បំផុតនោះ គឺចិត្តជាប់គាំងនៅនឹងអ្វីមួយ នឹងនណាម្នាក់ ឬកន្លែងណាមួយ ដែលទាំងនោះមិនអាច ឬមិនមែនជារបស់យើងផង។ រក្សាគោលដៅដែលត្រឹមត្រូវនោះ រួចដើរឆ្ពោះទៅរក គោលដៅដែលយើងបានកំណត់។ បើយើងអាចដឹងពីដំណើរជីវិត នឹងជួបរឿង សប្បាយ ឈឺចាប់ តាមផ្លូវដែលដើរនោះ គួរកុំបណ្ដោយចិត្តឲ្យនៅជាប់គាំងទីនោះអី។ ស្រឡាញ់អ្វីមួយ នណាម្នាក់ ឬសម្រស់កន្លែងណាមួយ តែយើងដឹងថា ម្នាក់នោះ កន្លែងនោះមិនអាចជារបស់យើងទេ កុំបណ្ដោយបេះដូងឲ្យនៅគាំងទីនោះអី។ អនុញ្ញាតឲ្យគេទៅចុះ ការបង្រៀនចិត្តខ្លួនឯងឲ្យចេះលះបង់ ឲ្យចេះអនុញ្ញាតឲ្យគេចាកចេញទៅ គឹជាពេលដ៏ល្អសម្រាប់ធ្វើឲ្យខ្លួនឯង មានសភាពចិត្តរឹងមាំ ជាមនុស្សល្អដែលចេះចែករំលែង និងជាពេលដែលយើងអាចយល់ថា វាគ្រប់គ្រាន់ហើយ។ អនុញ្ញាឲ្យគេទៅ លះបង់ ចែករំលែក សម្រាប់ដំណើរជីវិតពិតជាល្អប្រសើចំពោះយើង។ តែក៏មានផលពិបាកខ្លះដល់ចិត្តរបស់យើងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ កុំទំលាក់ក្ដីសង្ឃឹម កុំបោះបង់ ព្រោះរាល់ការចាបផ្ដើមគឺជាពេលដែលពិបាកបំផុត។ រក្សាលំនឹង ឈរទាំងមានទំនុកចិត្ត ឈរដ៏រឹងមាំ និងសួរសំនួរខ្លួនឯងរាលថ្ងៃ តើការរស់នៅរបស់យើង ជាការរស់នៅរបៀបណា? យល់ពីរបៀបនៃការរស់នៅ យល់ពីដំណើរជីវិត យល់ពីសភាពចិត្ត យល់ពីបរិបទសង្គម យល់អំពីដំណើរធម្មជាតិ សន្ថិភាព សេរីភាព ភាពសប្បាយរីករាយតាមផ្លូវចិត្តនឹងកើតមានឡើង។



You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top