Facebook Twitter Google+ Share

ជីវិតប្រៀបដូចជាកាមេរ៉ា

[Copy link]
93041 0
Share
មនុស្សល្អ គេចូលមកក្នុងជីវិតយើងដើម្បីនាំយើងឲ្យមើលឃើញពន្លឺព្រះអាទិត្យដែលយើងធ្លាប់ឃើញតែពពក។ បើយើងជាមនុស្សដែលមានគេជឿរជាក់ ទុក្ខចិត្ត ស្រឡាញ់ច្រើន នោះប្រកដច្បាស់ថាយើងជាមនុស្សដែលមានជំនឿរលើខ្លួនឯង។ មនុស្សដែលស្រឡាញ់អ្នក យល់ចិត្តអ្នកខ្លាំងបំផុត អាចជាអ្នកខ្លួនឯង។

25158281_1978844102331477_5368064903523692761_n.jpg

អ្នកអាចជាមនុស្សយល់ពីខ្លួនឯង អ្នកអាចជាមនុស្សដែលមានទឹកចិត្តល្អ អ្នកអាចជាមនុស្សដែលចង់ដឹងពីអារម្មណ៍របស់អ្នកដទៃ ដែលនៅជិតអ្នកថាគេកំពុងតែមានអារម្មណ៍បែបណា។ អ្នកអាចជាមនុស្សដែលប្រសព្វលើកទឹកចិត្តអ្នកដទៃ។ អ្នកគ្មានអ្វីឲ្យគេ តែអ្នកអាចមានពាក្យពេជន៍និយាយទៅពួកគេ ដែលធ្វើឲ្យគេមានអារម្មណ៍ល្អវិញបាន។ អ្នកអាចជាមនុស្សដែលមានបេះដូង ដួងចិត្តដ៏ស្រស់ស្អាត។ អ្នកចូលចិត្តនិយាយពាក្យ មានន័យ ពាក្យលើកទឹកចិត្តទៅគេពេលឃើញគេមានវិប្បត្តិ។ អ្នកអាចនិយាយពាក្យសាមញ្ញ តែអាចឲ្យគេរីករាយ។ ពាក្យអ្នកនិយាយទៅគេទោះគេជាមនុស្សធ្វើឲ្យអ្នកឈឺចាប់ក៏អ្នកពេញចិត្តផ្ដលភាពរីករាយទៅគេវិញបាន។ ពាក្យ ត្រឹមតែ ហេ! ខ្ញុំពិតជាមិនចូលចិត្តនឹងអ្វីដែលអ្នកធ្វើបែបនេះចំពោះខ្ញុំ តែខ្ញុំពេញចិត្តនឹងអ្នកព្រោះអ្នកជាមនុស្សម្នាក់អាចបង្រៀនខ្ញុំបាន ឬ ពាក្យ ហេ! ខ្ញុំស្រឡាញ់អ្នក ឬ ហេ! ខ្ញុំពិតជានឹកអ្នកណាស់ ហើយខ្ញុំគិតខ្វល់ខ្វាយពីអ្នករាលពេល។ ពាក្យជាពាក្យដែលគ្មានលាយនឹងសម្លេងអស់សង្ឃឹមឡើយចំពោះមនុស្សនោះ ទោះបីជាគេធ្លាប់ធ្វើឲ្យអ្នកឈឺចាប់។ មិនថាអ្នកស្ថិតក្នុងស្ថានភាពបែបណា តែអ្នកតែងតែសង្ឃឹមថា មនុស្សគ្រប់គ្នានឹងមានភាពល្អប្រសើរនៅថ្ងៃនេះ បើទោះអ្នកនិយាយទៅគេមិនមានអារម្មណ៍ល្អ ក៏អ្នកសង្ឃឹមថាគេនឹងប្រើឡើងវិញនៅថ្ងៃណាមួយ។ អ្នកអាចជាមនុស្សដ៏អស្ចារ្យ ដែលអាចជួយជំរុញអ្នកដទៃឲ្យធ្វើរឿងអស្ចារ្យបាន នឹងអាចបន្តការងាដ៏លំបាករបស់គេបាន។ ហេតុអ្វីគ្រាន់តែការលើកទឹកចិត្ត ដល់អ្នកដទៃសោះ អ្នកមិនអាចប្រើភាពស្មោះត្រង់ចេញពីទឹកចិត្តអ្នក ដើម្បីជួយសង្រ្គោះគេបាន។

ជីវិតប្រៀបដូចជាកាមេរ៉ា យើងគ្រាន់តែផ្តោតលើអ្វីដែលសំខាន់ ចាប់យកពេលវេលាល្អ សម្រាប់ថត និងអភិវឌ្ឍពីភាពអវិជ្ជមានទៅជាវិជ្ជមាន ប្រសិនជាយើងថតចេញមួយប៊ុសដំបូងមិនបានស្អាត លុបវាចេញ រួចចាប់ផ្ដើមថតយករូបថតមួយផ្សេងទៀត។ យើងមិនអាចព្យាបាលល្បួសពីអតីតកាលឲ្យជាសះស្បើយក្នុងកំឡុងពេលអតីតកាលនោះបានទេ។ យើងអាចព្យាបាលល្បួសពីអតីតកាលឲ្យជាសះស្បើយបាន ដោយការប្រើពេលយ៉ាងពេញលេញនៅក្នុងបច្ចុប្បន្នកាលនេះ។

បើយើងអាចមានជីវិតអស់កល្បជានិច្ច នោះអ្នកដែលអាចស្រឡាញ់យើង យល់ចិត្តយើងខ្លាំងបំផុតអាចជាយើងខ្លួនឯង។ ក្ដីស្រឡាញ់ ឬស្នេហា គឺមានភាពស្រស់បំព្រង នឹងមានក្ដីសុខបំផុតនៅពេលដែលយើងមានវាក្នុងជីវិត តែក្ដីស្រឡាញ់ពិត ក៏ពិបាករកបំផុតដែរក្នុងជីវិត ហើយក៏អាចជាការឈឺបាប់បំផុតដែរនៅពេលដែលយើងបាត់បង់វា។

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top