• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ជំងឺលើសអ័រម៉ូនទីរ៉ូអុីត

[Copy link]
90562 0
Share
ជំងឺលើសអ័រម៉ូនទីរ៉ូអុីត គឺជាការកើនឡើងនូវមុខងារសកម្មភាពនៃក្រពេញទីរ៉ូអុីត បណ្តាលមក ពីការលើសនៃ thyroid hormone ។ ជំងឺនេះកើតមានអត្រា ១-២ភាគរយនៅ លើប្រជាជនហើយដែលភាគច្រើនមាននៅលើស្ត្រី ។

3.jpg

១. រោគសញ្ញានៃជំងឺលើសអ័រម៉ូនទីរ៉ូអុីត
បង្ហាញឡើងដោយចង្កោមរោគសញ្ញាពុលសរសៃប្រសាទ :
- រោគសញ្ញាលើបេះដូង ៖ ស្តែងឡើងដោយចង្វាក់បេះដូងដើរញាប់ ជាប្រចាំ និងទៀងទាត់ ។
- ស្គមស្គាំងមិនធំធាត់
- វិបតិ្តសរសៃរបញ្ជារ ៖ មានអារម្មណ៍ថាខ្លួនឯងមានការកើនឡើងកំដៅតែវ៉ាស់សីតុណ្ហភាព ឃើញធម្មតា ចាញ់កំដៅ បែកញើស ញ័រដៃ ។
- សញ្ញាវិបិត្តផ្លូវចិត្ត ៖ ញ័រទ្រូង ឆាប់ភ័យ ឆាប់ខឹង ឆេវឆាវ សកម្មភាពរញីររញ័រ ធ្វើចលនាមិនសុីសង្វាក់នឹងការបញ្ជារ ។
- មានវិបិត្តចលនាពោះវៀន ៖ កូរពោះ និងចលនាពោះវៀនដើរញាប់ ។
- ផឹកទឹកច្រើន
- ខ្សោយសាច់ដុំ

២. ការវិវត្តន៍ និងផលវិបាក
+ លើបេះដូង
- វិបិត្តចង្វាក់បេះដូង
- ខ្សោយបេះដូង
- ខ្សោយសរសៃឈាមចិញ្ចឹមបេះដូង

+ ការលៀនគ្រាប់ភ្នែកចេញមកក្រៅខ្លំាង
- លៀនគ្រាប់ភ្នែកចេញមកក្រៅខ្លាំង
- មិនអាចសង្កត់ ឬរុញចូលវិញបាន
- អាចបណ្តាលឱ្យមានដំបៅគ្រាប់ភ្នែក
- បាត់បង់សកម្មភាពបញ្ជារលើគ្រាប់ភ្នែកដោយមានការប៉ះពាល់ លើសាច់ដុំ របស់ភ្នែក និងនាំឱ្យមើលឃើញរូបពីរ ។
- មានការថយចុះគំហើញរបស់ភ្នែកដោយសារប៉ះពាល់ដល់ optical nerve

៣. វិបត្តិស្រួចស្រាវធ្ងន់ធ្ងរ
- ស្តែងចេញនូវសញ្ញាសង្គ្រោះបន្ទាន់ និងគ្រោះថ្នាក់ធ្ងន់ធ្ងរ
- ឡើងកំដៅ
- សញ្ញាកង្វះជាតិទឹក
- ចុះស្គមលឿន
- ចុះខ្សោយចលនាបេះដូង
- ឡេះឡះ សញ្ញាទទ្រីតទទ្រឺតធ្ងន់ធ្ងរ
- ការផ្ចង់ស្មារតីចុះខ្សោយ
- សន្លប់បាត់ស្មារតី ៕


អត្ថបទ៖​ jupi
ប្រភព៖ អ្នកឯកទេសជំងឺទូទៅ
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top