• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

ដោនឡូតបាន! កម្មវិធីទាំង ៨ ដែលកំពុងតែពេញនិយមសម្រាប់ប្រើប្រាស់នៅលើកំព្យូទ័រម៉ាស៊ីន Mac

[Copy link]
89377 0
Share
កម្មវិធី Appstore គឺជាកម្មវិធីមួយដែលប្រមូលផ្តុំទៅដោយកម្មវិធីជាច្រើនប្រភេទ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Apple និងអាចទាញយកមកប្រើប្រាស់បានគ្រប់ម៉ូឌែលមិនថាទូរសព្ទដៃ iPhone ,ថេបប្លេក iPad , iPod Touch និងកំព្យូទ័រប្រភេទ Mac Book, Mac Book AIR, Mack Book Pro ជាដើម សុទ្ធស៊ឹងតែអាចប្រើប្រាស់សម្រាប់ដោនឡូតកម្មវិធីបានទាំងអស់ ។ ដោយសារតែ ចំនួននៃការប្រើប្រាស់កំព្យូរទ័រម៉ាស៊ីន Mac មានការកើនឡើង ដូច្នេះហើយនៅថ្ងៃនេះ មានគេហទំព័រមួយដែលមានឈ្មោះថា The Verge បានចំរាញ់នូវកម្មវិធីដែលល្អបំផុតនិងពេលនិយមបំផុតសម្រាប់មិត្តអ្នកអានដែលអាចប្រើប្រាស់បាននៅលើកំព្យូរទ័រ ម៉ាស៊ីន Mac ។ ហើយកម្មវិធីទាំងអស់នេះ គឺអនុញ្ញាតអោយអ្នកអាចដោនឡូតបាននៅពេលនេះដោយឥតគិតថ្លៃ។

97.jpg

កម្មវិធីទាំងអស់នោះរួមមាន ៖
ទី ១ ៖ កម្មវិធី Bear
កម្មវិធី Bear គឺជាកម្មវិធីកំណត់ត្រាដែលមានមុខងារច្រើនរបស់ Apple ដែលបានបញ្ចូលនោះ ។ មុខងាររបស់កម្មវិធីមួយនេះ គឺអាចកត់ត្រា និងចំណាំរាល់ទិន្នន័យទាំងអស់នៅលើកំព្យូទ័ររបស់អ្នក ។  

Screen_Shot_2017_12_24_at_8.37.06_PM.png

*** ចុចនៅទីដើម្បីដោនឡូត ៖ Bear
ទី២ ៖ កម្មវិធី ROCKET
កម្មវិធី Rocket គឺជាកម្មវិធីមួយប្រភេទដែលអាចស្វែងរករូបភាព Emoji ប្លែកៗ នៅលើកំព្យូទ័ររបស់អ្នក។ ហើយរូបភាព Emoji នេះទៀតសោកគឺវាបានបង្ហាញអ្នកនៅពេលដែលអ្នកវាយអក្សរដោយប្រើប្រាស់ Keyboard ។ ឧទាហរណ៍ ៖ បើសិនជាអ្នកវាយអក្សរ Smile នោះវានឹងបង្ហាញ Emoji  ស្នាមញញឹមឲ្យអ្នកជ្រើសរើស ។
*** ចុចនៅទីដើម្បីដោនឡូត ៖ ROCKET
ទី៣ ៖ កម្មវិធី FRANZ
Apple បានរួមបញ្ជូលកម្មវិធី iMessage ទាំងអស់ ទៅក្នុងកំព្យូទ័រម៉ាស៊ីន Mac ដូច្នេះកម្មវិធីនេះគឺជាកម្មវិធីមួយដែលប្រជុំទៅដោយកម្មវិធី iMessage នេះ ។ ហើយកម្មវិធីដែលអាចប្រើប្រាស់បាននោះមានកម្មវិធី Facebook Messenger, Whatapp, Telegram ជាដើម ។

franz_screenshot_97ec75912b.png

*** ចុចនៅទីដើម្បីដោនឡូត ៖ FRANZ
ទី៤ ៖ កម្មវិធី ALFRED
AlFred គឺជាកម្មវីធីមួយដែលមានមុខងារដូចកម្មវិធី Sportligh Serch ដែរ ប៉ុន្តែគ្រាន់តែមុខងាររបស់កម្មវិធីថ្មីមួយនេះ មានល្បឿនលឿនជាងមុន ក្នុងការស្វែងរកកម្មវិធី ឬ File ជាដើមនៅក្នុងកំព្យូទ័ររបស់អ្នក ។

search_2x.jpg

*** ចុចនៅទីដើម្បីដោនឡូត ៖ ALFRED
ទី៥ ៖ កម្មវិធី MUZZY
Muzzy គឺជាកម្មវិធីដ៏សាមញ្ញមួយដែលប្រើប្រាស់សម្រាប់ Pause បទចំរៀងដោយអូតូម៉ាទិចនៅពេលដែលអ្នកដកកាសចេញពីម៉ាស៊ីនកំព្យូទ័រ ។

800x500bb.jpg

*** ចុចនៅទីដើម្បីដោនឡូត ៖MUZZY
ទី៦ ៖ កម្មវិធី TRASHME
លុបកម្មវិធី Mac ជាទូទៅមានភាពងាយស្រួលមែនទែនគ្រាន់ទម្លាក់វាចូលទៅក្នុងធុងសំរាមនោះជាការស្រេច ប៉ុន្តែជួនកាល ឯកសារនិងកម្មវិធីនោះគឺមិនទាន់លុបដាច់នូវ File មួយចំនួនទេ ។ បើសិនជាអ្នកចង់លុបដាច់ទាំងអស់ សូមប្រើប្រាស់កម្មវិធី TRASHME ។ អ្វីដែលសំខាន់គឺនៅពេលដែលលុបហើយ គឺលោកអ្នកអាចទាញទិន្នន័យទាំងអស់នោះមកប្រើប្រាស់បានវិញនៅពេលក្រោយ ។


trashme1.jpg

*** ចុចនៅទីដើម្បីដោនឡូត ៖ TRASHME
ទី៧ ៖ កម្មវិធី PIXELMATOR
កម្មវិធីមួយនេះគេប្រើប្រាស់សម្រាប់ កែប្រែរូបភាព និងកាត់តវីដេអូបានយ៉ាងងាយស្រួលផងដែរ ។ អ្វីដែលសំខាន់នោះ វាមានមុខងារដូចកម្មវិធី Adobe PhotoShop ដែលលោកអ្នកធ្លាប់បានស្គាល់រួចមកហើយ ។


pixelmator.jpg

*** ចុចនៅទីដើម្បីដោនឡូត ៖  PIXELMATOR
ទី៨ ៖ កម្មវិធី DAISY DISK
គឺជាកម្មវិធីមួយដែលបង្ហាញពីការប្រើប្រាស់អង្គចងចាំនៅលើ Hard Drive នៅលើកំព្យូទ័ររបស់អ្នក និងមួយវិញទៀតកម្មវិធី ឬ virus ដែលចូលមកក្នុង Hard drive នោះគឺវាកម្ចាច់ចោលថែមទៀតផង ។


bg3.jpg

*** ចុចនៅទីដើម្បីដោនឡូត ៖  DAISY DISK
កម្មវិធីទាំង ៨ នេះគឺជាកម្មវិធីដែលកំពុងតែពេញនិយមបំផុតសម្រាប់ប្រើប្រាស់នៅក្នុងកំព្យូរទ៍រម៉ាស៊ីន Mac ទាំងអស់ មិនថា Desktop និង laptop នោះទេ ។ ហើយលោកអ្នកក៏អាចដោនឡូតបាននៅពេលផងដែល ដោយគ្រាន់តែចុចនៅលើ តំណដែលបានដាក់នៅខាងលើនេះ ។  

ប្រភព៖ The Verge

ប្រែសម្រួល​៖ Menghong
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top