• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

ត្រឹមតែ ២ នាទីសោះ ក៏អាចកែរូបភាពព្រិលពីខាងក្រោយ Portrait នៅក្នុងកម្មវិធី Photoshop បានដែរ

[Copy link]
82383 0
Share
Edited by Menghong at 2018-1-2 16:52

នៅពេលនេះយើងសូមណែនាំលោកអ្នកពីមុខងារ Portrait ប្រើប្រាស់នៅលើកម្មវិធី Photoshop ដែលអាចដំណើរការបាននៅលើកំព្យូទ័ររបស់អ្នក។
មានមិត្តអ្នកអានមួយចំនួនប្រាកដជាបានស្គាល់ និងធ្លាប់បានប្រើប្រាស់ជាមួយមុខងារនេះរួចមកហើយ  ប៉ុន្តែក៏មានមិត្តអ្នកអានមួយចំនួនទៀតក៏មិនទាន់បានដឹងនៅឡើយទេនូវមុខងារ Portrait នេះ ។  
Portrait គឺជាមុខងារដ៏សំខាន់មួយដែលអ្នកធ្លាប់បានប្រើប្រាស់នៅលើទូរសព្ទដៃស្មាតហ្វូនស៊េរីទំនើបៗកន្លងមក ហើយវាជាប្រភេទមុខងារមួយនៅក្នុងកម្មវិធី កាមេរ៉ា ដែលអាចចាប់យករូប Blur នៅផ្ទៃខាងក្រោយ ស្អាតផ្ទៃខាងមុខ ឬ Blur ផ្ទៃខាងមុខ ប៉ុន្តែស្អាតនៅផ្ទៃខាងក្រោយវិញ ។  ស្មាតហ្វូនដែលមានមុខងារនេះគឺមានតែស្មាតហ្វូនម៉ូឌែលចុងក្រោយរបស់ក្រុមហ៊ុន Samsung និង Apple តែប៉ុណ្ណោះ ។


99.jpg

នៅពេលនេះសម្រាប់អ្នកដែលថតរូបចេញពីទូរសព្ទដៃធម្មតា ហើយចង់កែវាឲ្យចេញផ្ទៃ ព្រិល (Blur) និងស្អាតៗដូចទូរសព្ទទំនើបៗដែរនោះ លោកអ្នកគ្រាន់តែយករូបភាពនេះទៅកែនៅក្នុងកម្មវិធី  Photoshop ហើយក្បាច់នេះប្រើត្រឹមតែ ២ នាទីតែប៉ុណ្ណោះលោកអ្នកនឹងទទួលបានរូបភាពដ៏ស្អាតមួយជាមិនខាន។
•        ដំបូងយើងចូលទៅកាន់ Image > Adjustments > រើសយក Shadows and Highlights
•        ធ្វើការថែមថយទៅលើទំហំ ៣ រួមមាន Amount នៃ Shawdows, Highlights, និង Color Correction រហូតទទួលបានរូបភាពថ្មីមួយដែលអ្នកពេញចិត្ត > ចុច OK
•        ចូលទៅកាន់ Layer > យក New Adjustment Layer > Cuvers > ចុច OK(ប្រើមុខងារនេះដើម្បី Contrast ទៅកាន់រូបភាពទាំងមូល ដើម្បីចែកឲ្យដាច់រវាង Subject និង Background)
•        បន្ទាប់មកយើង Invert Layer Mask សម្រាប់ Mac ចុច CMD + I ខណៈ Windows ចុច Crtl + I
•        ជាបញ្ចប់យើងប្រើ Brush Tool ដើម្បីប្រែផ្ទៃនៃ Subject ឲ្យកាន់តែសដិតជាងធម្មតា។

blendif-800x477.jpg


Detail(14)_large.jpg


**** សូមទស្សនានៅក្នុងវីដេអូខាងក្រោមនេះដើម្បីយល់ដឹងពីរបៀបនៃការប្រើប្រាស់មុខងារនេះ ៖







ប្រភព៖ Peta Pixel
ដោយ ៖ Menghong

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top