• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

កត្តាគួរយល់ដឹងពីការរួមភេទក្នុងកំឡុងពេលមានផ្ទៃពោះ

[Copy link]
77903 0
Share
មានចម្ងល់ជាច្រើនដែលពាក់ព័ន្ធទៅនឹងបញ្ហានៃការរួមភេទចំពោះស្ត្រីដែលកំពុងមានផ្ទៃពោះ ។ មនុស្សភាគច្រើនតែងយល់ឃើញថា កំឡុងពេលដែលស្ត្រីមានផ្ទៃពោះ គឺជាពេលវេលាមួយដែលត្រូវចាកឆ្ងាយពីការរូួមភេទ តែសម្រាប់ការដែលយល់ឃើញបែបនេះគឺខុសហើយ ។

3.jpg

ចំពោះដៃគូដែលស្ថិតនៅក្នុងអំឡុងពេលនៃការមានផ្ទៃពោះនៅតែអាចធ្វើការរួមភេទតាមធម្មតាបាន ហើយវាមិនធ្វើឱ្យទារកមានគ្រោះថ្នាក់ ឬកើតមុនពេលឡើយ ។ យើងនឹង​បង្ហាញ​អ្នកនូវ​ការ​ពិត​មួយចំនួន ដែល​គូ​ស្វាមី​គ្រប់រូប​គួរតែ​ដឹង និង​ប្រុងប្រយ័ត្ន ដើម្បី​ការពារ​គ្រោះ​ថ្នាក់​នានា ៖
- ការ​រួមភេទ មិន​អាច​ធ្វើឲ្យ​ទារក​ឈឺចាប់ ឬ​មាន​បញ្ហា​អ្វី​ឡើយ ប្រសិនបើអ្នក​មានការប្រុងប្រយ័ត្ន និងអនុវត្ត​ទៅតាម​ការណែនាំ​យ៉ាងត្រឹមត្រូវ​នោះ ។​
- អ្នកត្រូវចងចាំថា ស្ត្រីដែលមានផ្ទៃពោះមិនអាចធ្វើការរួមភេទបែបខ្លាំងខ្លានោះទេ ។
- ប្រដាប់ភេទរបស់បុរសមិន​អាច​ទៅ​ប៉ះ ឬ​ធ្វើឲ្យ​ទា​រកមានគ្រោះថ្នាក់​ឡើយ ព្រោះទារកត្រូវ​បាន​ការពារ​ដោយ​ទឹកភ្លោះស្រាប់ទៅហើយ តែទោះយ៉ាងណាក៏ដោយ អ្នកត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយមិនត្រូវវាយលុកខ្លាំងឡើយ ។​

អ្នកមិនគួរមើលរំលងការ​រួមភេទឡើយ កំឡុងពេលនេះការរួមភេទមាន​ប្រយោជន៍​ច្រើនសម្រាប់ស្ត្រីដែលមានផ្ទៃពោះផងដែរ ដូចជា ជួយ​ឲ្យគេ​ងលក់​ស្រួល កាត់បន្ថយ​ការឈឺចាប់ ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ បន្ថយ​សម្ពាធ​ឈាម ការពារ​ជំងឺ​គាំងបេះដូង ដុត​កាឡូរី និង​បំបាត់​ស្ត្រេ​ស​ ។ ស្ត្រីដែលមានផ្ទៃពោះអាចនឹងមានភាពតានតឹង និងឯកានៅរយៈេពេលនេះ ហើយប្រសិនបើរាងកាយអ្នកទាំងពីរកាន់តែមានគំលាតឆ្ងាយពីគ្នាទៀតនោះ នឹងធ្វើឱ្យនាងមានអារម្មណ៍តានតឹង និងធ្លាក់ទឹកចិត្តងាយបាយ៉ាងងាយ ។

ដើម្បីឱ្យយល់កាន់តែច្បាស់អ្នកគួរតែ​ទៅ​ពិនិត្យ​សុខភាព និង​ពិគ្រោះ​នូវបញ្ហា​នេះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​បន្ថែម ៕


អត្ថបទ៖ jupi
ប្រភព៖ អ្នកជំនាញផ្នែកសម្ភព
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top