• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

មិនយូរថ្ងៃនោះទេ! អ្នកនឹងអាចបង្ហោះរូបភាព ឬវីដេអូ Story នៅក្នុងកំព្យូទ័របានហើយ

[Copy link]
61370 0
Share
នៅរយៈពេលចុងក្រោយនេះ ក្រុមហ៊ុន Facebook បានផ្តោតសំខាន់ទៅមុខងារ Storiesខ្លាំងមែនទែន ទោះបីជាពួកគេចាប់ផ្តើមប្រើប្រាស់មុខងារនេះក្រោយគេក៏ដោយ តែក្រុមហ៊ុនមួយនេះតែងតែយកមុខងារនេះទៅប្រើប្រាស់នៅលើកម្មវិធីរបស់ខ្លួនផងដែរ ដែលមានកម្មវិធី Facebook Messenger, Instaram ជាដើម ។ មានប្រិយមិត្តជាច្រើនដែលបានប្រើប្រាស់មុខងារនេះ ហើយក៏កំពុងតែមានសន្ទុះខ្ឡាំងផងដែរ ពីព្រោះមខុងារនេះគឺលោកអ្នកអាចចែករំលែករូបភាពនិងវីដេអូទៅកាន់មិត្តដែលបានលេងកម្មវិធីនោះសម្រាប់ទស្សនាផងដែរ ហើយអ្វីដែលពិសេសសម្រាប់អ្នកប្រើប្រាស់នោះ គឺរាល់រូបភាពដែលលោកអ្នកបានបង្ហោះនៅក្នុង Story នោះគឺមានសុពលភាពត្រឹមរយៈពេល ២៤ ម៉ោងតែប៉ុណ្ណោះ ផុតពីម៉ោងនឹងទៅគឺរូបភាពនោះមិនអចមើលបានទៀតនោះទេ។


98.jpg
សម្រាប់ព័ត៍មានចុងក្រោយនេះ Facebook បានបង្ហាញឲ្យយើងដឹងបន្តទៀតថា ក្រុមការងារពួកគេ កំពុងតែធ្វើការសាកល្បងលើមុខងារ Stories ដែលអាចឲ្យអ្នកប្រើប្រាស់បង្ហោះ តាមរយៈកុំព្យូទ័របាន ដោយសារសព្វថ្ងៃនេះ យើងអាចត្រឹមបានមើល Stories ដែលគេបង្ហោះ តាមរយៈស្មាតហ្វូន តែយើងមិនអាចបង្ហោះតាមកុំព្យូទ័របានោះទេ។ ស្របពេលដែលយើងបានដឹងថា Facebook នឹងបង្ហាញមុខងារក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ហើយយើងក៏អាចធ្វើការបង្ហោះរូបភាព ឬវីដេអូចូលទៅកាន់ Stories នោះ តាមរយៈកុំព្យូទ័របានដែរ។


Photo_Upload_3_.png
ហ្វេសប៊ុកកំពុងធ្វើតេស្តសាកល្បងលទ្ធភាពសម្រាប់អ្នកប្រើប្រាស់ដើម្បីបង្ហោះរូបភាពនិងវីដេអូតាមរយៈកុំព្យូទ័រ។ ឆាប់ៗនេះអ្នកប្រើនឹងអាចជ្រើសប៊ូតុងផ្ទុកឡើងសម្រាប់រូបថតនិងវីដេអូដែលស្រដៀងនឹងវិធីដែលពួកគេចង់បានសម្រាប់ព័ត៌មានព័ត៌មានឬបន្ថែមវីដេអូទៅនឹងរឿងរ៉ាវរបស់ពួកគេពីកាមេរ៉ាបណ្ដាញ។
សរុបជារួមមក នេះគឺជាអ្វីដែលក្រុមហ៊ុន Facebook បានបង្ហើបជាព័ត៍មាន ដូច្នេះមានន័យថាមុខងារនេះនឹងត្រូវចេញដំណើរការនៅក្នុងពេលឆាប់ៗនេះផងដែរ ។ ដូច្នេះនៅពេលបន្តិចទៀតនេះអ្នកដែលប្រើប្រាស់កម្មវិធី Facebook នេះនៅលើកំព្យូទ័រគឺលែងលំបាកទៀតហើយអាចមើលបាន និងបង្ហោះ Story ក៏បានដែរ ។


ប្រភព៖ The Verge
ប្រែសម្រួល៖ Menghong

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top