Facebook Twitter Google+ Share

ស្អីគេ ... លាមកសត្វក្លាយជាកាហ្វេថ្លៃជាងគេបំផុតលើពិភពលោក!

[Copy link]
59293 0
Share
សត្វ civet ឬ គេនិយមហៅថា ឆ្មាតុក្កតា ជាថនិកសត្វមានប្រភពនៅតំបន់ព្រៃត្រូពិចអាស៊ី ដែលត្រូវបានគេចាត់ទុកថាជាសត្វចង្រៃដែលបំផ្លាញភោគផលដំណាំកាហ្វេរបស់កសិករឥណ្ឌូនេស៊ី ឥឡូវនេះបានក្លាយទៅជាសត្វមួយប្រភេទដែលក្រុមកសិករឲ្យតម្លៃ និង ចង់បានជាទីបំផុត ដោយសារតែលាមករបស់សត្វប្រភេទនេះអាចបង្កើតបានជាកាហ្វេដែលមានតម្លៃថ្លៃជាងគេបំផុតលើលោក ។


Kopi.JPG


ឈ្មោះរបស់កាហ្វេដែលកើតឡើងពីលាមកសត្វ civet មានលក្ខណៈខុសគ្នាទៅតាមភាសារបស់ប្រទេសនីមួយៗដូចជា Kopi Luwak(Kopi = coffee = កាហ្វ, Luwak = civet / toddy cat = ឆ្មាតុក្កតា) សម្រាប់ឥណ្ឌូនេស៊ី ។ Coffee Alamid សម្រាប់ហ្វីលីពីន និង Weasel Coffee នៅប្រទេសវៀតណាម ។


kopi-luwak-1.jpg


សត្វ civet បានស៊ីសាច់របស់ផ្លែកាហ្វេណាដែលទុំ រួចបញ្ចេញកាកសំណល់(លាមក) មកវិញជាគា្រប់កាហ្វេ ។ សារជាតិអង់ហ្ស៊ីមនៅក្នុងក្រពះរបស់ civet ជា្របចូលទៅក្នុងផ្លែកាហ្វេខណៈពេលកិនបំបែកអាហារ បន្ទាប់មកក៏បន្ទោរបង់មកវិញនូវគ្រាប់កាហ្វេដែលបាត់បង់នូវរសជាតិចត់ ដែលនេះហើយធ្វើឲ្យកាហ្វមានឱជារសឆ្ងាញ់ពិសារ និង មានតម្លៃថ្លៃមិនគួរឲ្យជឿ ។


Kopi2.JPG

kopi3.JPG


ជាទូទៅ Kopi Luwak ត្រូវបានដាក់លក់ក្នុងតម្លៃ $700 ក្នុងមួយគីឡូក្រាម ដែលវាជាតម្លៃមួយក្នុងចំណោមតម្លៃកាហ្វេដែលថ្លៃជាងគេបំផុតលើលោក ។


kopi4.JPG

ទោះជាយ៉ាងណាក៏ដោយ បញ្ហាចម្បងក្នុងការទាញយកផលប្រយោជន៍ពីពពួកសត្វ civet បានបង្ករជាក្តីព្រួយបារម្ភជាខ្លាំងចំពោះក្រុមអភិរក្សសត្វព្រៃ ព្រោះថាបរិមាណ civet នឹងថយចុះបន្តិចម្តងៗពីក្នុងព្រៃ ដោយការដាក់អន្ទាក់ចាប់យកមកចិញ្ចឹមក្នុងទ្រុងរបស់ប្រជាកសិករ ។  ក្រុមអ្នកជំនាញសត្វព្រៃបាននិយាយសំដែងការព្រួយបារម្ភថា ការចិញ្ចឹម civet នៅក្នុងទ្រុងបានផ្តល់ផលប៉ះពាល់ជាអវិជ្ជមានយ៉ាងខ្លាំងដល់ពួកវា និង ជាកត្តាមួយដែលធ្វើឲ្យអត្រាស្លាប់របស់ពពួក civet កើនឡើងជាលំដាប់ឥតឈប់ឈរ ៕






ប្រភព ៖ all-that-is-interesting
ប្រែសម្រួលដោយ ៖ Marketa

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top