• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

មានកម្មវិធី​ Mr. ATM គឺលែងចំណាយពេលទៅស្វែងរកទូ ATM នៅទីសាធារណៈទៀតហើយ​

[Copy link]
55293 0
Share
Edited by Menghong at 2018-1-24 13:55

Mr ATM របស់ក្រុមហ៊ុន Coolbeans studio គឺជាកម្មវិធីមួយមានមុខងារយ៉ាងពិសេសដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ដឹងពីទីតាំងទូ ATM នៅលើដងផ្លូវសាធារណះបានយ៉ាងងាយនៅក្នុងទីក្រុងភ្នំពេញ។ កម្មវិធីមួយនេះគឺត្រូវបានសហការជាមួយក្រុមហ៊ុន Google Map និងធនាគារជាង ១២ ដែលកំពុងតែដំណើរ និងដាក់ទូរ ATM នៅក្នុងប្រទេសកម្ពុជាថែមទៀតផង ។ សម្រាប់ធនាគារដែលកម្មវិធីមួយនេះបានសហការរួមមាន ធនាគារ ABA, ACLEDA, CIMB, FTB, BIDC, Hong Leong, Sathapana, Canadia, Cathay, ANZ Royal, Cambodain Public Bank មីក្រូហិរញ្ញវត្ថុ Kredit និង PayGO។

2.jpg

តាមការពិតកម្មវិធីមួយនេះគឺបានដំណើរការយូរណាស់មកហើយប៉ុន្តែគ្រាន់តែមិនសូវមានអតិថិជនបានស្គាល់នៅឡើយទេ ហើយនៅពេលនេះផងដែរ កម្មវិធីមួយនេះក៏បានអាប់ដេតថ្មីដែលមាន Version 2.4 ដែលបានបន្ថែមជាមួយមុខងារជាច្រើនដែលអាចដឹងពីព័ត៍មានថ្មីៗនិងចុងក្រោយរបស់ធនាគារដែលមាននៅក្នុងកម្មវិធីនេះថែមទៀតផង ។
ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ សម្រាប់ធនាគារ Sacombank ក៏អាចដំណើរការបាននៅលើកម្មវិធីនេះផងដែរ និងអាចគាំទ្រនៅលើសា្មតហ្វូនអេក្រង់លាតដូចជា iPhone X ផងដែរ។


9_1x.png

កម្មវិធីនេះគឺអាចប្រើប្រាស់បានទាំងស្មាតហ្វូនដែលដំណើរការនៅលើប្រព័ន្ធប្រតិបត្តការប្រភេទ iOS និង Android ហើយលោកអ្នកក៏អាចទាញយកមកប្រើប្រាស់នៅពេលណេះផងដែរ។
សូមចុចនៅទីនេះ ដើម្បីដោនឡូត ៖
-        សម្រាប់ iOS
-        សម្រាប់ Android
សរុបសេចក្តីមកនេះគឺជាកម្មវិធីពិសេសសម្រាប់លោកអ្នក អ្នកក៏មិនបាច់ចំណាយពេលជិះដើររកទូ ATM នៅតាមដងផ្លូវដូចពីមុននោះដែរ ហើយវាពិតជាងាយស្រួលប្រើប្រាស់ និងផ្តល់ព័ត៍មានថ្មីៗពីធនាគារទាំង ១២ នោះរហ័សទាន់ចិត្តថែមទៀតផង។

ដោយ៖ Menghong


Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top