• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

៣ ជំហានក្នុងការ Boost Post នៅលើផេក​របស់អ្នកដោយងាយៗស្រួលបំផុត

[Copy link]
50459 0
Share
៣ ជំហានក្នុងការ Boost នៅលើ Page របស់អ្នកឲ្យមានអតិថិជនស្គាល់ច្រើននិងយ៉ាងងាយ
ការ Boost Post នៅលើ Page នេះគឺជាការចំណាយថវិការមួយដែលបង្កើតផេក (Page) ចង់ឲ្យមានអតិថិជនស្គាល់ និងចំនួន Reah កើនឡើងដល់ចំនុចកំពូលដែលមានអ្នកចុចចូលច្រើនជាងធម្មតានៅលើកម្មវិធីបណ្តាញសង្គម Facebook ថែមទៀតផង។

79.jpg

ជំហាននៃការ Boost Post នេះផងដែរគឺមានបីជំហាន ដែលលោកអ្នកអាចធ្វើបាននៅលើផេក និងផលិតផលរបស់លោកអ្នកបាន ហើយជំហាននេះផងដែរ គឺត្រឹមត្រូវណាស់ មិនប៉ះពាល់ដល់ផេករបស់អ្នកនោះទេ ៖
1.        ជំហានដំបូង
  •         ទៅស្វែងរកផុសណាមួយដែលអ្នកចង់ Boost
  •         ចុចលើពាក្យ Boost Post ស្ថិតនៅផ្នែកខាងស្ដាំនៃលីងឬរូបភាពនោះ
  •         វានឹងលោតស្វ័យប្រវត្តិក្នុងការបង្កើត Ad ឲ្យផុស

1.jpg

2.        ការកំណត់ឲ្យចំគោលដៅរបស់អតិថិជន
នៅក្នុងលក្ខខណ្ឌនេះផងដែរមានពីរចំនុចដែលអនុញ្ញាតឲ្យជ្រើសរើសទៅតាមគោលដៅរបស់អតិថិជនរបស់អ្នក
  •         ជ្រើសរើសយក People you choose through targeting សំដៅទៅការចាប់យកប្រភេទអ្នកប្រើប្រាស់តាមរយៈទីតាំង, អាយុ, ភេទ ឬ ចំណាប់អារម្មណ៍
  •         ករណីជ្រើសរើសយក People who like your page and their friends សំដៅទៅប្រភេទអ្នកប្រើដែលបានចុច Like ផេក Facebook របស់អ្នក និងមិត្តភ័ក្ដិរបស់ពួកគេ ។


2.JPG

3.        ជ្រើសរើសកញ្ចប់ចំណាយ
  •         អ្នកអាចចំណាយថវិការតិចឬច្រើនតាមចំណូលចិត្ត ដោយផ្អែកលើខ្ទង់ចំនួន Reach
  •         ជ្រើសរើសពេលវេលា ទៅតាមការកំណត់របស់លោកអ្នក ជាធម្មតាវានឹងស្វ័យប្រវត្តិដំណើរការ ១ ថ្ងៃ តែអ្នកអាចរើសបានដល់ ៧ ថ្ងៃក៏បាន
  •         ចុចលើប៉ូតុង Boost ជាការស្រេច ។គួរបញ្ជាក់ផងដែរថា បើគណនី Facebook អ្នកមិនទាន់ភ្ជាប់ជាមួយសេវា Master Card ឬ Visa Card នោះទេសូមវាយបញ្ចូលលេខទិន្នន័យចេញពីកាតជាការស្រេច ។ ពីព្រោះតែថវិការដែល Facebook បានកាត់នោះគឺកាត់នៅលើសេវា Master Card ឬ Visa Card នេះហើយ ។

4.JPG

សរុបសេចក្តីមកនេះគឺជាជំហានងាយៗដែលអាចសាកល្បងបាន សម្រាប់លោកអ្នកដែលមានផេក នៅលើ Facebook ហើយបានបង្កើតសម្រាប់ធ្វើអាជីវកម្មថែមទៀត ។ បើសិនជាអ្នកចង់ឲ្យផេករបស់អ្នកមានចំនួន Like និងចំនួន Reach ដល់អតិថិជនដែលអាចស្គាល់ឲ្យបានច្រើននោះ អ្នកគួរតែធ្វើតាមជំហានទាំងបីខាងលើនេះ ។   

ដោយ៖ Menghong
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top