• tinako
  • Moderator

8Follower

  • tinako
Facebook Twitter Google+ Share

ម៉ាសផ្លែបឺរទឹកឃ្មុំ ជួយផ្ដល់សំណើមដល់ស្បែក

[Copy link]
20165 0
Share
ស្បែករបស់អ្នកមានបញ្ហាស្ងួតជាហេតុដែលបណ្ដាលឲ្យរបក់ស្បែកកើតមុនខ្សាច់ជាដើម។ ឥលូវនេះកុំបារម្ភ Kohthmey នឹងបង្ហាញពីវិធីធ្វើម៉ាសពីផ្លែបឺរ វាត្រូវបានគេទទួលស្គាល់ថា សម្បូរទៅដោយជាតិប៉ូតាស្យូម វីតាមីន B, E និងជាតិសំណើម ដែលវាពិតជា មានគុណប្រយោជន៍ណាស់ សម្រាប់ជួយកែខៃបញ្ហាសម្រស់។ សូមសាកល្បងការព្យាបាលសម្រស់ ជាមួយនឹងផ្លែបឺរ ដើម្បីទទួលបានភាពស្រស់ស្អាត។

ff.jpg
គ្រឿងផ្សំ៖
  • ផ្លែបឺរ ​               កន្លះផ្លែ
  • ទឹកដោះគោយ៉ាអួ ១ស្លាបព្រា
  • ទឹកឃ្មុំ            ​  ១ស្លាបព្រា
  • ចំណិតត្រសក់

វិធីអនុវត្ត៖
លាយផ្លែបឺរមួយភាគពីរ ជាមួយទឹកដោះគោយ៉ាអួមួយស្លាបព្រា ទឹកឃ្មុំមួយស្លាបព្រា និងចំណិតត្រសក់ យកមកលាបនៅលើផ្ទៃមុខ និងយកចំណិតត្រសក់មកគ្របលើភ្នែកទាំងពីរ ទុកចោលរយ:ពេល ១៥នាទី ចាំលាងជាមួយទឹកក្ដៅឧណ្ហៗចេញជាការស្រេច។

ចំណាំ៖ អនុវត្តបែបនេះ ម្ដងទៅពីរដងក្នុងមួយសប្តាហ៍ អាចជួយកាត់បន្ថយការរលាក និងធ្វើឲ្យស្បែកមុខស និងទន់រលោង៕


អត្ថបទដោយ៖ Tinako

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top