• Sokea
  • V1
  • Sokea
Facebook Twitter Google+ Share

លែងធុញទ្រាន់នឹងការលោត Notification នៅពេលដែលកំពុងតែដំណើរការ Facebook លើកំព្យូទ័រទៀតហើយ

[Copy link]
20813 0
Share
តើអ្នកមានការធុញទ្រាន់ដែលឬទេ នៅពេលដែលមាន Notification លោតមករញេរញៃនៅលើកំព្យូទ័រពេលដែលកំពុងតែដំណើរការបែបនេះ?
ជាការពិតណាស់ចំពោះការលោត Notification នេះផងដែរគឺពិតជារំខានដល់យើងមែនទែន ជាពិសេសនៅពេលដែលកំពុងតែដំណើរនៅក្នុងកម្មវិធីបណ្តាញសង្គមដ៏ធំ Facebook នេះតែម្តង ។ ជាទូរទៅ Notification ដែលលោតមករំខានអ្នកបែបនេះ គឺដោយសារតែលោកអ្នកមាន Group ដែលគេបង្ហោះព័ត៍មានឬផ្សព្វផ្សាយផលិតផលច្រើនពេកនៅក្នុង Group ទាំងអស់នោះ។

13.jpg

បើសិនជាអ្នកគិតថាវារំខានដល់ការប្រើប្រាស់កម្មវិធី Facebook របស់អ្នកនោះ អ្នកអាចចុចចូលទៅបិទ Group ទាំងអស់នោះបានផងដែរ ដោយសាកល្បងទៅតាមវិធីដូចខាងក្រោមនេះ ៖
-        ជាដំបូងអ្នកត្រូវបើកកម្មវិធី Facebook នៅលើកំព្យូទ័ររបស់អ្នក > មកចុចចូលទៅក្នុង Group ដែលអ្នកគិតថារំខាននោះ > អ្នកនឹងឃើញពាក្យ Joined , Notification , share , More នៅខាងក្រោមរូបភាព Profile picture របស់ Group នោះតែម្តង > ចុចលើពាក្យ Nortification > ចុច Off ជាកាសេ្រច

kh-facebook-group-new-admin-features-notifications-discussions.png
សរុបសេចក្តីនេះគឺជាគន្លឹះងាយៗមែនទែន ដែលលោកអ្នកអាចសាកល្បងបាននៅលើកំព្យូទ័ររបស់អ្នកផងដែរ ។ ចំពោះការលោតរំខាននូវ Notification នេះផងដែរ បើសិនជាអ្នកប្រើប្រាស់កម្មវិធីនេះនៅលើទូរសព្ទដៃ វាមិនមានបញ្ហានិងប៉ះពាល់ដល់អ្នកនោះទេ ប៉ុន្តែប្រសិនជាអ្នកប្រើប្រាស់កំព្យូទ័រគឺវាលោតនៅលើអេក្រង់កំព្យូទ័ររបស់អ្នកតែម្តង។ ដូច្នេះសម្រាប់ Group ណាដែលអ្នកគិតថាវាមិនសំខាន់សម្រាប់អ្នកនោះ អ្នកគួរតែបិទ Nortification ទៅដើម្បីលែងរំខានដល់អ្នកបន្តទៀត។


ដោយ៖ Sokea

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top