• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

សម្ងាត់ៗ ! Telegram ក៏បានបាត់មុខពី App Store ដោយមិនដឹងមូលហេតុ

[Copy link]
43288 0
Share
Telegram ដែលជាកម្មវិធីផ្ញើរសារដ៏ពេញនិយមមួយ ដែលអាចផ្ញើររូបភាព និងវីដេអូទៅកាន់គ្នាទៅវិញទៅមកនិងមានភាពងាយស្រួលប្រើប្រាស់ថែមទៀតផង ។ ក្នុងពេលថ្មីៗនេះ មានព័ត៍មានមួយដែលបានរាយការណ៍ពីកម្មវិធីនេះផងដែរដែលត្រូវបានបាត់មុខពី App Store កាលពីម្សិលមិញ ដោយមិនដឹងមូលហេតុ និងមិនទាន់មានដំណោះស្រាយប្រាប់អ្នកប្រើប្រាស់នៅឡើយទេ ។ ចំពោះការបាត់ពីកម្មវិធី Appstore នេះផងដែរគឺយើងមិនទាន់ដឹងថាមានមូលហេតុអ្វីកើតឡើងក្រោយពីការបាត់បង់នោះទេ ។ កាលពីថ្ងៃពុធកន្លងទៅកម្មវិធី Telegramនិង Telegram X ត្រូវបានក្រុមការងារ Telegram បានបញ្ចេញដាក់ឲ្យដោនឡូតនៅលើ Play Store ដោយមិនគិតថ្លៃ ។ ដោយឡែកនៅ App Store វិញទៅជាបាត់អស់រលីងទាំងកម្មវិធីចាស់និងថ្មី(Telegram, Telegram X) ដោយគ្មានការចេញសារជូនដំណឹងពីក្រុម developer ឡើយ។

12.jpg

កម្មវិធី Telegram និង Telegram X ដែលបានបាត់ខ្លួនយ៉ាងសម្ងាត់នេះ ត្រូវបានគេដឹងតាមរយៈអ្នកប្រើប្រាស់ម្នាក់ដែលបានបង្ហោះលើគេហទំព័រ Reddit ថ្មីៗនេះ។ ក្នុងនោះដែរក៏មានអ្នកបញ្ចេញមតិជាច្រើនបានសរសេថា ករណីនេះកើតឡើងចំពោះអ្នកដែលមានគណនី iTune ដែលមាន Location នៅសហរដ្ឋអាមេរិក។ ដោយឡែកចំពោះអ្នកដែលមិនមាន Location នៅសហរដ្ឋអាមេរិកប្រហែលជាមិនអីនោះទេ។ ចំពោះបញ្ហានេះ អ្នកប្រើប្រាស់ជាច្រើនបានកំពុងតែជំរុញឲ្យក្រុមអភិវឌ្ឍកម្មវិធីខាងលើនេះ ឆាប់ដោះស្រាយបញ្ហា  ដើម្បីឲ្យកម្មវិធីទាំងពីរនេះនិងមានដំណើរការធម្មតាវិញ នៅលើ App Store ក្នុងពេលឆាប់ៗនេះផងដែរ ។

Capture.JPG

សរុបសេចក្តីមកនេះគឺជាបញ្ហាមួយដែលមិនទាន់មានដំណោះស្រាយនៅឡើយទេ ដូច្នេះសូមលោកអ្នករង់ចាំសិនចុះ នៅពេលដែលមានព័ត៍មានដែលពាក់ព័ន្ធ យើងខ្ញុំនឹងផ្តល់ជូននៅថ្ងៃខាងមុខបន្ថែមទៀត ។  

ប្រភព៖ Phone Arena

ដោយ៖ Menghong
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top