Facebook Twitter Google+ Share

ក្បួនញ៉ែមិនត្រឹមត្រូវរបស់បុរស

[Copy link]
41391 0
Share
មនុស្សសម័យនេះចូលចិត្តណាស់ របៀបស្នេហារហ័សៗ មិនចំណាយពេល មិនមានឧបសគ្គ ដូចសម័យមុន ដែលមានស្នេហ៍ស្មោះមួយមិនប្តូរ។ សម្រាប់មនុស្សសម័យនេះ ប្តូរស្នេហាដូចប្តូរម៉ូដខោអាវ។ តែការតាមទាក់ទងមនុស្សស្រីមិនមែនចេះតែធ្វើតាមតែចិត្ត និងចេះតែបានឯណា!

3.jpg

សារភាពលឿនពេក
ត្រឹមតែស្គាល់គ្នារយៈពេលខ្លីសោះ អ្នកហ៊ានប្រាប់នារីម្នាក់នោះថា "ស្រឡាញ់" ទៅហើយ។ អ្នកដឹងទេថា នាងនឹងមានអារម្មណ៍ថា អ្នកជាព្រាននារី ញ៉ែស្រីមិនរើសមុខបាត់ទៅហើយ។

ណាត់ជួបតែ២នាក់
មនុស្សសម័យនេះ ពិបាកទុកចិត្តណាស់ ទម្រាំតែទើបតែស្គាល់គ្នាសោះ អ្នកបែរជាហ៊ានលើកសំណើរនេះឡើងមក ប្រាកដណាស់! នាងមុខជាគិតថា អ្នកមានគំនិតអាក្រក់លើនាង ចង់ចំណេញពីនាងមិនខាន។

តាមស្អិតដូចស្ករតាំងម៉ែ
មិនថានាងទៅណា អ្នកតែងចង់តាមនាងគ្រប់ពេលវេលា។ អ្នកអាចគិតថា នាងនឹងដឹងថាអ្នកពិតជាស្រឡាញ៉នាង តែបែរជាធ្វើឱ្យនាងមានអារម្មណ៍ថា អ្នកជាមនុស្សប្រុសគ្មានបានការទៅវិញ មួយថ្ងៃៗ ចំណាយពេលតែជាមួយស្រី បើបានជាប្តី ថ្ងៃក្រោយបានស្អីឆី!

ហួងហែង
មិនទាន់ជាស្អីនឹងគ្នាផង ចេះហួងហែង ប្រចណ្ឌ ទុកដូចខ្លួនឯងជាអ្វីនឹងនាង។ បើធ្វើបែបនេះ ច្បាស់ណាស់មនុស្សស្រី មុខជាដកថយមិនខាន។


អត្ថបទ៖​ jupi

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top