• Menghong
  • Moderator

1Follower

  • Menghong
Facebook Twitter Google+ Share

រឿង ៖ លោភលន់

[Copy link]
14978 0
Share
ព្រោះតែសេចក្តីលោភលន់ហួសហេតុ ទើបបណ្តាលអោយយើងហ៊ានយកដៃទៅកាន់ ទៅប៉ះរបស់ដែលជាកម្មសិទ្ធអ្នកដទៃដោយគេមិនបានដឹង និងទទួលបានការអនុញ្ញាតពីម្ចាស់គេ ។ ពាក្យពីរម៉ាត់ “លោភលន់” នេះអាចរុញច្រានចិត្តមនុស្សឲ្យហ៊ានធ្វើអ្វីដោយមិនខ្លាចក្រែងរអានឹងទ្រព្យសម្បតិ្តអ្នកដទៃនោះទេ ឲ្យតែខ្លួនចង់បាន និងចង់ធ្វើគឺត្រូវតែយកនិងធ្វើឲ្យទាល់តែបាន ។ មនុស្សម្នាក់ៗនៅក្នុងលោកអ្នកណាក៏ដូចអ្នកណាដែរ គឺមានភាពលោភលន់នេះនៅជាប់ក្នុងសតិអារម្មណ៍ជានិច្ច គ្រាន់តែសេចក្តីលោភលន់នោះអ្នកខ្លះគាត់ចេះគិតគូរពិចារណា ហើយគាត់ចង់បានត្រឹមតែរបស់របរដែលជាកម្លាំងញើសឈាមរបស់ខ្លួនឯងប៉ុណ្ណោះ និងមានខ្លះទៀតលោភលន់ចង់បានតែរបស់ដែលជាកម្លាំងញើសឈាមរបស់អ្នកដទៃដើម្បីយកមកបំពេញសេចក្តីលោភលន់ ឬសេចក្តីចង់បានរបស់ខ្លួនឯង ។

Cover.jpg

នៅក្នុងភូមិជាមួយ ពីរគ្រួសារមានផ្ទះជាប់ជញ្ជាំងគ្នា ដែលគ្រួសារទីមួយ គឺជាគ្រួសារដែលមានអត្តចរិតលោភលន់បំផុត និងតែងតែចង់បានទ្រព្យសម្បតិ្តអ្នកដទៃ ។ ចំណែកមួយគ្រួសារទៀត គឺគ្រួសារទៀងត្រង់ មិនចេះទៅធ្វើបាបអ្នកដទៃដើម្បីបំពេញចំណង់ចង់បានរបស់ខ្លួននោះទេ ។ នៅក្នុងភូមិដែលពួកគេស្នាក់នៅសព្វថ្ងៃនោះមាន ១០គ្រួសារ ភាគច្រើនជាផ្ទះល្វែង និងក្រៅពីនឹងគ្រាន់តែជាផ្ទះតូចចង្អៀតធម្មតាតែប៉ុណ្ណោះ ប៉ុន្តែមិននៅជាប់របងគ្នាទាំងអស់នោះទេ ។ បើនិយាយពីគ្រួសារលោភលន់នឹងទ្រព្យសម្បត្តិអ្នកដទៃនោះមានសមាជិក ៥នាក់ ហើយរាល់ថ្ងៃនេះបើតាមការមើលឃើញនឹងភ្នែកអ្នកភូមិនៅទីនោះ គ្រួសារនេះតែងតែធ្វើអ្វីមួយចូលដីអ្នកដទៃដើម្បីបំពេញតម្រូវការផលប្រយោជន៍ផ្ទាល់ខ្លួន ហើយការវាទទីនោះមិនថាព្រំដែនដី និងផ្ទះ សូម្បីតែថវិកា និងរបស់មានតម្លៃរបស់គេក៏ខ្លួនចង់បានដែរ នេះគេមិនមែនហៅថាចោរ លួចឆក់ប្លន់បានហើយរត់នោះទេ គឺចោរនេះលួចយកនៅនឹងភ្នែកស្រស់ៗតែម្តង ។ ជីវភាពនៃការរស់នៅក្នុងគ្រួសារលោភលន់នោះ គឺរាងធូរធារជាងគេបើសិនជាធៀបជាមួយគ្រួសារនៅក្នុងភូមិតូចមួយនេះ ប៉ុន្តែគ្មានចុះសម្រុងជាមួយអ្នកណានោះទេ ដោយសារតែចរិតដ៏មិនសូវថ្លៃរបស់ពួកគេនេះហើយ ទើបគ្មានញាតិផៅក្បែររបងផ្ទះបែបនេះ ។ មានថ្ងៃមួយបុរសជាឪពុក (ក្នុងគ្រួសារលោភលន់) ដែលមានឈ្មោះថា សំអុល គាត់បានរូសរើសង់រោងសម្រាប់ដាក់ម៉ូតូនៅមុខផ្ទះរបស់គាត់ តែមិនមានបានសុំការអនុញ្ញាតពីនរណាម្នាក់ដែលរស់នៅក្នុងភូមិនោះទេ ដោយសារតែគាត់គិតថាដីនៅមុខផ្ទះដូច្នេះជាកម្មសិទ្ធរបស់គាត់ ប៉ុន្តែធាតុពិតដីនោះគឺជាដីសាធារណៈសម្រាប់ឲ្យប្រជាពលរដ្ឋដើរចេញចូលដែលគ្មាននរណាមានសិទ្ធធ្វើការសាងសង់ ឬធ្វើអាជីវកម្មនៅលើដីនោះទេ ។ បន្ទាប់ពីបានសាងសង់បែបនេះ គឺប៉ះពាល់ដល់ផ្លូវដើរ និងផ្លូវម៉ូតូអ្នកភូមិដែលរស់នៅទីនោះខ្លាំងណាស់ ពីព្រោះដីត្រូវរួមតូចចង្អៀតជាងមុន ស្ទើរតែដើរក៏មិនចង់រួចផង ។ អ្នកភូមិនៅពេលឃើញបែបនេះ គឺពួកគេជំទាស់ភ្លាម និងបានឈ្លោះតឹងសសៃរក ដាក់គ្នាក៏ដោយសារតែឪពុកខាងគ្រួសារលោភលន់គាត់ប្រកាន់ថាអ្វីដែលពួកគាត់កំពុងធ្វើនេះត្រឹមត្រូវ និងមិនប៉ះពាល់ដល់អ្នកណាម្នាក់នោះទេ ។ បើទោះបីជានិយាយយ៉ាងម៉េច តឹងសសៃរកដាក់គ្នាខ្លាំង និងជេរគ្នាផ្អើលភូមិយ៉ាងណាក៏គេមិនស្តាប់ មានតែអជ្ញាធរ និងមេភូមិតែប៉ុណ្ណោះដែលអាចដោះស្រាយបានសម្រាប់អ្នកភូមិនៅទីនោះ ស្របពេលគ្នានេះដែរពួកគេក៏បានហៅអជ្ញាធរ និងមេភូមិមកនិយាយលើកហេតុផលជាច្រើនប្រាប់ពួកគេដែលបានមកនោះ ហើយពួកគាត់ក៏បានវាស់វែងយ៉ាងសុក្រិតមែនទែន ប៉ុន្តែនៅពេលភ្លាមៗនោះគឺមិនទាន់អារកាត់ថាភាគគីខាងណាឈ្នះនៅឡើយទេ គ្រាន់តែពួកគាត់ឲ្យផ្អាកការសាងសង់នោះមួយរយៈសិន និងរង់ចាំការសម្រេចិត្ត និងការវិភាគរបស់ថ្នាក់លើដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ គ្រាន់តែឮបែបនេះ អ្នកភូមិនៅទីនោះប្តូរចិត្តសប្បាយ និងត្រេកអរបន្តិច ពីព្រោះតែគេអាចផ្អាកការសាងសង់នោះមួយរយៈពេល។ ហើយរឿងនោះគឺមិនទាន់បានបញ្ចប់ត្រឹមពេលនេះទេ គឺនៅមានតទៀតពោលនៅធ្វើបាបអ្នកភូមិនៅទីនោះដល់ទីបញ្ចប់ ។ តើអ្នកចង់អត់ដឹងថា តើនឹងមានអ្វីកើតឡើងបន្តទៀត.... ?

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top