• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

អ្វីជាប្រេងប្រអប់លេខរថយន្ត?

[Copy link]
1259 0
Share
នៅពេលអ្នកត្រួតពិនិត្យ ប្រេងប្រអប់លេខ (automatic transmission fluid [ATF]) ហិតក្លិនប្រេង នៅចុងម៉ាកគេត៍ប្រេង (dipstick) ប្រសិនបើអ្នកធុំក្លិនឈ្ងៀម ឬ ប្រេងប្រែពណ៌ ក្លាយជាពណ៌ត្នោតចាស់ នោះប្រេងប្រអប់លេខ នឹងមិនអាចបន្តផ្ដល់ភាពប្រសើរ ដល់ប្រអប់លេខ ហើយវាគឺជាពេលដែលត្រូវធ្វើការផ្លាស់ប្ដូរប្រេងប្រអប់លេខហើយ ។

Untitled-1.jpg

ប្រៀបធៀបជាមួយប្រេងម៉ាស៊ីន ប្រេងប្រអប់លេខអាចមានអាយុកាលយូជាង ។ ប្រេងប្រអប់លេខ (ATF) មិនមានធាតុល្អិតកំទេកកំទីរ និងសារធាតុកង្វក់បង្កដោយ ការលេចជ្រាបពីបន្ទប់ចំហេះ (combustion blownby) ។ ប្រេងប្រអប់លេខខូចគុណភាព ពីព្រោះភាគល្អិតតូចៗនៃសំណឹក បង្កដោយបន្ទះកំណិត (friction plates) កង់ស្ពឺ (gears) និង រនេល (bearing) នៅខាងក្នុងប្រអប់លេខ ។


ប្រភេទប្រអប់លេខភាគច្រើន មានតម្រងនៅផ្នែកខាងក្នុង (internal filter) ប្រើសម្រាប់ត្រងសម្អាតប្រេង ។ ម៉ូឌែលឡាននៅអាស៊ី នៅខាងក្នុងប្រអប់លេខ (transmissions) មានតែ កន្ដ្រងជ័រ ឬ កន្រ្តងលោហៈ (plastic or metal strainer) ប្រើសម្រាប់អង្គប់ ភាគល្អិតបង្កដោយសំណឹក ។

ប្រេងប្រអប់លេខ អាចធន់នឹងសីតុណ្ហភាព ប្រតិបត្តិការធម្មតា (normal operating temperature) ប្រហែល 90°C នៅពេលឡានបរ ក្នុងរយះចម្ងាយឆ្ងាយ ។ ប៉ុន្តែប្រសិនបើសីតុណ្ហភាព របស់ប្រេងកើនឡើងលើសពី 100°C ពេលនោះ ប្រេងប្រអប់លេខនឹងចាប់ផ្ដើមខូចគុណភាព យ៉ាងឆាប់រហ័ស ។ ហើយប្រសិនបើ សីតុណ្ហភាព កើនឡើងរហូតដល់ 200°C ពេលនោះប្រេងនឹងអាច ខូចខាតក្នុងរយះពេលពី  20 – 30 នាទី ។

ប្រេង ATF ផ្ទុកសារធាតុជំនួយ ដល់ភាពមានលំនឹងនៃអុកស៊ីតកម្ម (oxidation stability) ក៏ដូចជាសារធាតុជំនួយឯទៀតដែរ ដើម្បីប្រើសម្រាប់កាត់បន្ថយពពុះនិងភាពច្រេះ ។ រយះពេលធ្វើឲ្យ សារធាតុជំនួយខូចគុណភាព បង្កឲ្យប្រេងរំអិល ផ្លាស់ប្ដូរកំហាប់ នេះជាមូលហេតុ នៅពេលប្រេងបាត់បង់គុណភាពដែលបណ្ដាលឲ្យប្រអប់លេខ (transmission) មានដំណើរការរអាក់រអួល ។

អ្នកជំនាញរថយន្តភាគច្រើន បានណែនាំឲ្យផ្លាស់ប្ដូរប្រេង ATF និងតម្រង រៀងរាល់ 2 – 3 ឆ្នាំម្ដង ឬ រៀងរាល់ 48,000 km  ចំពោះរថយន្ត ប្រើសម្រាប់អូសទាញ ម៉ាស៊ីនធ្វើការខ្លាំង ជាងរថយន្តអ្នកដំណើរធម្មតា គួរផ្លាស់ប្ដូរប្រេងរៀងរាល់ 1 ឆ្នាំម្តង ឬ 25,000 Km

ប្រែសម្រួលដោយ ៖ Sambath

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top