• Orchid
  • Moderator

2Follower

  • Orchid
Facebook Twitter Google+ Share

សញ្ញាទាំង ៧ ដែលបង្ហាញថាដៃគូររបស់អ្នកមានការគោរពចំពោះអ្នក

[Copy link]
68 0
Share
ភាពជោគជ័យក្នុងទំនាក់ទំនងនីមួយៗ គឺដូចជាការសាងសង់អគារមួយឡើង៖អ្នកអាចសាងវាឡើងតាមអ្វីដែលអ្នកចូលចិត្ត ប៉ុន្តែជំហ៊ានដំបូងគឺត្រូវតែមានភាពរឺងមាំទើបអាចទប់ទល់បាន។ការកសាងនូវចំណងស្នេហាអោយកាន់តែរឹងមាំឡើងនោះក៏ដូចគ្នាដែរចំណុចសំខាន់នោះគឺ ការស្រលាញ់ និងការចេះគោរពគ្នាទៅវិញទៅមក។ពេលខ្លះវាទាក់ទងគ្នា ពេលខ្លះវាក៏ចែកដាច់ពីគ្នាដែរ ប៉ុន្តែរឿងទាំងពីរនេះសុទ្ទសឹងជារឿងសំខាន់បំផុតដែលគ្រប់គ្នាប្រាថ្នាចង់បានពីរដៃគូរ ជាការពិតណាស់ ការគោរពគ្នាវាអាចជាពិបាកបន្តិចជាងការស្រលាញ់ អ្នកគិតថាការទទួលបានស្រលាញ់ពីដៃគូរគឺវាសំខាន់ជាងអ្វីទាំងអស់ ប៉ុន្តែពេលវេលាកន្លងទៅវានឹងក្លាយទៅជាគ្រោះមហន្តរាយដែលបំផ្លាញស្នេហារបស់អ្នកបាន ព្រោះគេតែងនិយាយថាស្នេហាគឺអាត្មានិយម។
Untitled-2.jpg
មនុស្សម្នាក់ដែលបង្ហាញតែការស្រលាញ់ ប៉ុន្តែគ្មានការគោរពចំពោះអ្នកនោះ គឺគេមានចំណាប់អារម្មណ៏ចង់បានតែអត្ថប្រយោជន៏ពីទំនាក់ទំនងមួយនោះតែប៉ុណ្ណោះ ហើយគេមិនប្រាកដថាអាចធ្វើអោយដៃគូររបស់គេទទួលបានភាពរីករាយពិតប្រាកដនោះទេ។ដូច្នេះបើអ្នកមានការសង្ស័យ រឺ មិនប្រាកដចំពោះបញ្ហានេះ យើងសូមណែនាំ ៧ចំណុចដែលបង្ហាញថាដៃគូររបស់អ្នកគឺពិតជាមានទាំងការស្រលាញ់និងការគោរពចំពោះអ្នក៖
១ បើដៃគូររបស់អ្នកមិនព្យាយាមត្រួតត្រា រឺសួរដញដោលពេលអ្នកចេញទៅណាមកណា រឺជាមួយអ្នកណា, រឺក៏ព្យាយាមបញ្ចូលខ្លួនគេទៅក្នុងសង្គមរបស់អ្នក នោះវាគឺជាសញ្ញាណល្អដែលបង្ហាញថាគេគោរពនិងជឿជាក់ទៅលើអ្នក។
២ គេគឺជាដៃគូរដែលមានការគោរពដ៏ល្អចំពោះអ្នក គេដឹងនូវអ្វីដែលអ្នកមិនចូលចិត្ត នឹងព្យាយាមធ្វើតាមអ្វីដែលគេអាចធ្វើបានដើម្បីសម្របតាមអ្នក។នៅពេលដែលដៃគូររបស់អ្នកមិនដាក់គំនាបទៅលើអ្វីដែលអ្នកមិនចង់ធ្វើនោះ នោះមានន័យថាគេគោរពតាមការសំរាច់ចិត្តរបស់អ្នកជានិច្ច។
៣ គេមានភាពស្មោះត្រង់ចំពោះអ្នក ដៃគូរដែលល្អនិងមិនដែលទុកអ្នកចោលនៅពេលអ្នកជួបរឿងមិនល្អនោះទេ ព្រោះគេដឹងថាវានិងធ្វើអោយអ្នកមិនសប្បាយចិត្ត គេនឹងពិភាក្សាជាមួយអ្នកដើម្បីរកដំណោះស្រាយ។
៤ គាត់តែងតែស្ដាប់អ្នកយ៉ាងយកចិត្តទុកដាក់ជានិច្ច នៅពេលមានការសន្ទនាម្តងៗ។
៥ គាត់មានមោទនភាពចំពោះសមិទ្ទផលដែលអ្នកសំរេចឡើង ហើយតែងតែគាំទ្រ សសើរអ្នករាល់ពេលអ្នកជោគជ័យម្តងៗ។មនុស្សដែលមានភាពខ្វាយខ្វល់និងតែងតែអបអរនូវការអភិវឌ្ឍន៏របស់អ្នក នោះគឺជាមនុស្សតែម្នាក់ដែលអាចផ្តល់សេចក្តីសិខពិតប្រាកដដល់អ្នក។
៦ គាត់ជាមនុស្សដែលគួរអោយទុកចិត្ត គាត់គោរពពាក្យសន្យារាល់ពេលមានការណាត់ជួបផ្សេងៗ។
៧ គាត់ព្យាយាមបញ្ចៀសនូវជម្លោះ ហើយគាត់ព្យាយាមស្តាប់ និងរកហេតុផលក្នុងជំលោះនេះ ហើយការឆ្លើយតបដ៏សមហេតុផល នោះគឺជាសញ្ញាដ៏ធំបំផុតនៃការគោរពដៃគូរ។ ចាប់ផ្តើមដោយការគោរពដៃគូរបស់អ្នកដោយផ្ដើមពីខ្លួនអ្នកផ្ទាល់ នោះអ្នកនឹងឃើញដូចគ្នានេះត្រលប់មករកអ្នកវិញ។ វាពិតជាធ្វើអោយទំនាក់ទំនងស្នេហារបស់អ្នកកាន់តែមានភាពរីករាយនិងមានសុភមង្គល៕



ប្រែសំរួលដោយ៖ Orchid
ប្រភព៖ powerofpositivity

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top