Facebook Twitter Google+ Share

៥មូលហេតុដែលធ្វើឱ្យមនុស្សស្រីពេលជុំគ្នានិយាយតែដើមសង្សារខ្លូនឯង

[Copy link]
172 0
Share
ជាធម្មតាកើតមកជាមនុស្សស្រីឱ្យតែពេលអង្គុយជុំគ្នា មិនធ្វើអីទេគិតនាំគ្នានិយាយពីនេះពីនោះមិនចេះចប់ ដែលគេនិយមប្រើពាក្យថា(ស៊ីត្រាវ) ហើយជាពិសេសគឺគ្មាននិយាយពីរឿងអ្នកណាឆ្ងាយទេ គឺនិយាយតែពីរឿងសង្សារខ្លួនឯងនិង ដូចច្នេះដើម្បីដឹងថាហេតុអីបានជាមនុស្សស្រីចូលចិត្តស៊ីត្រាវសង្សាខ្លួនឯងម្ល៉េះអាន៥មូលហេតុខាងក្រោម៖

Untitled-2.jpg


១. សង្សាររបស់នាងធ្វើឱ្យពិបាកចិត្ត

មនុស្សស្រីគឺជាមនុស្សដែលទន់ជ្រាយហើយនាងចូលចិត្តបញ្ចេញអារម្មណ៍របស់នាងចេញមកក្រៅ នាងមិនអាចលាក់អារម្មណ៍របស់នាងបានយូរទេ ហើយនាងត្រូវកាវការមិត្តភក្តិយល់ចិត្តដើម្បីវិភាគវែកញែកពីរឿងនាងដើម្បីអោយនាងមានអារម្មណ៍ថាធូរស្បើយ ។

២. សង្សាររបស់នាងស្រលាញ់នាងខ្លាំង
មនុស្សស្រីមួយចំនួនតែងមានចរឹកចូលចិត្តអួតពីសុភមង្គលរបស់ខ្លួនដែលទទួលបានពីស្នេហារបស់នាងហើយយកមកថ្លឹងថ្លែងជាមួយស្នេហាអ្នកដ៏ទៃ ព្រោះនាងគិតថានាងជាមនុស្សដែលមានសំណាងហើយ។


៣. នាងស្រលាញ់សង្សារជ្រុលពេក
ពេលខ្លះមនុស្សស្រីបណ្តោយឱ្យចិត្តស្រលាញ់សង្សាររបស់ខ្លួនជ្រុលពេកទៅគឺមិនចង់ដឹងនិងនិយាយពីរឿងអ្នកណាទាំងអស់ និយាយលើកតែប្រធានបទឈ្មោះសង្សារខ្លួនឯងមកនិយាយជាមួយអ្នកដ៏ទៃ។ បែបនេះមកពីនាងស្រលាញ់សង្សារពេកនឹកតែពីសង្សារនិង ។


៤. មិត្តភក្តិសួរនាំ
ពេលខ្លះនាងមិនបានមានគំនិតចង់បង្ហើបពីរឿងសង្សាររបស់នាងទេ តែមានមិត្តភក្តិមួយចំនួនសួរដេញដោលពីរឿងនាងមុន ថាតើស្រលាញ់គ្នាម៉េចធម្មតាអត់? បន្ទាប់មកវាក៏ក្លាយជាប្រធានបទក្តៅគគុកពួកនាងទៅ ។


៥. មិនហ៊ាននិយាយពីរឿងអ្នកដ៏ទៃ
ដោយសារតែនាងមិនហ៊ាននិយាយពីរឿងអ្នកដ៏ទៃ ហើយអង្គុយយូរគ្មានអ្វីត្រូវនិយាយនាងក៏លើកយករឿងសង្សារមកនិយាយតែម្តងទៅ ព្រោះមិនប៉ះពាល់ដល់អារម្មណ៍អ្នកដ៏ទៃ ហើយសង្សារខ្លួនឯងក៏មិនដឹង៕


អត្ថបទ ៖ HooTa







Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top