• Orchid
  • Moderator

2Follower

  • Orchid
Facebook Twitter Google+ Share

ឆាតៅហ៊ូបំពង ជាមួយបង្គាស្រស់

[Copy link]
59 0
Share
Untitled-1.jpg
គ្រឿងផ្សំ៖
-តៅហ៊ូទន់ បង្គាស្រស់ ផ្កាខាត់ណាបៃតង ផ្សិតម្ជុល ជីវ៉ាន់ស៊ុយ ពងមាន់
- ម្សៅឆា អំបិល ស្ករស ខ្ទឹមស ទឹកសុីអុីវចិន និង ម្សៅស៊ុប
វិធីធ្វើ៖
- ដំបូងត្រូវស្រុះផ្កាខាត់ណាបៃតង ក្នុងទឹកដែលមានលាយប្រេងឆាបន្តិច ដើម្បីរក្សាពណ៍របស់បន្លែនេះអោយនៅពណ៍បៃតងស្រស់ល្អ
- នៅពេលដែលវាឆ្អិនល្មម ត្រូវស្រង់វាចេញ
- ចាប់ផ្តើមបំពងតៅហ៊ូ អោយក្រៀមសំបកបន្តិច និងឆ្អិនល្មម រួចដាក់លើចង្អើរអោយស្រក់ប្រេង
- បន្ទាប់មកចាក់ប្រេងឆា រួចបំពងខ្ទឹមសអោយឈ្ងុយ
- បន្ទាប់មកដាក់គ្រឿងផ្សំរសជាតិទាំងអស់ រួមមាន អំបិល ស្ករស ទឹកសុីអុីវចិន និងម្សៅស៊ុប
- បន្ទាប់មកយកម្សៅឆាទៅលាយជាមួយទឹក ហើយចាក់ចូលខ្ទះ មុននឹងដាក់ផ្កាខាត់ណាបៃតង ផ្សិតម្ជុល តៅហ៊ូបំពង និងបង្គាស្រស់ចូល រួចកូរអោយឆ្អិន
- បន្ទាប់មកទៀត ត្រូវគោះពងមាន់ចូល ហើយកូរអោយឡើងសសៃឆ្មារៗ រួចដួសដាក់ចាន រោយជីវ៉ាន់ស៊ុយពីលើ នោះជាការស្រេច៕




អត្ថបទដោយ៖ Orchid

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top