• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

Sony បង្ហាញទូរស័ព្ទស៊េរី Xperia XZ2 ឡើងកប់

[Copy link]
107 0
Share
ក្រុមហ៊ុន Sony នៅតែជាក្រុមហ៊ុនដែលតែងផលិតទូរសព្ទទំនើបៗល្អ និងមានរូបរាងស្អាតគួរឱ្យចង់កាន់ និងដំណើរការបានលឿនផងដែរ។​ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុនពេលនេះ គឺបានចេញនូវម៉ូដែលទូរសព្ទថ្មីមួយដែលមានឈ្មោះថាSony Xperia XZ2 គ្រាន់តែមើលភ្លាមគឺពេញចិត្តភ្លែតតែម្ដង។

gsmarena_015.jpg

ទន្ទឹមនឹងរូបរាងដ៏ស្រស់ស្អាននេះ វាក៏មានគុណវិសេសជាច្រើនដែលលោកអ្នកមិនទាន់បានដឹងហើយយើងនឹងពិពណ៍នានៅខាងក្រោមនេះ៖

-រូបរាង
ស្មាតហ្វូននេះបានស្រោបទៅដោយតួផ្ទាំងអាលុយមីញូមជុំវិញ​ហើយផ្ទាំងខាងមុខ និងខាងក្រោយក្រាលទៅដោយកញ្ចក់ថ្លាប្រភេទ Gorillaនិងមានទំហំ 153​ × 72  × 11,1 mm និងមានទម្ងន់ 198 ក្រាមតែប៉ុណ្ណោះ

-  អេក្រង់
មានទំហំ 5,7 អ៊ីញ ជាប្រភេទ IPSLCD ដែលមានកម្រិត Resolution 1080 x2160 ភិកសែល និងអាចមើលវីដេអូបានដល់កម្រិត​ Full HD

-     កាមេរ៉ា
មានកាមេរ៉ាក្រោយទំហំ 19 មេហ្គាភិកសែល ដែលអាចថតវីដេអូបានដល់កម្រិត4KHDR និងមានកាមេរ៉ាមុខទំហំ 5 មេហ្គាភិកសែលសម្រាប់ Selfie បានយ៉ាងស្រស់ស្អាត ។ ​មួយវិញទៀតបច្ចេកវិទ្យាកាមេរ៉ានេះក៏អាចចាប់យករូបភាព Focusតាមដែលអ្នកចង់បានយ៉ាងច្បាស់ទៀតផង។

-     បន្ទះឈីប
បានបំពាក់ទៅដោយបន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm ប្រភេទ Snapdragon 845 ដែលមានល្បឿនរហូតដល់ 2.8 GHz

-     អង្គចងចាំ
មាន RAM ទំហំ 4GBនិងមានអង្គចងចាំរហូតដល់ 64GB និងអាចដាក់ម៉េមូរីក្រៅម៉ាស៊ីនបានរហូតដល់400 GB

-     ថាមពលថ្ម
ថ្មមានទំហំ 3,180 mAhដែលអាចបញ្ចូលថ្មបានយ៉ាងលឿនពីព្រោះតែវាបានប្រើប្រាស់នូវឆ្នាំសាកឥតខ្សែប្រភេទ QI ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះម៉ូឌែលមួយនេះក៏មានចំណុចពិសេសមួយទៀតដូចជា ការពារមិនអាចជ្រាបទឹក និងធូលីដី​ ។

gsmarena_003.jpg

សរុបសេចក្ដីមកទូរសព្ទទំនើបស្មាតហ្វូនមួយនេះ បានបំពាក់ដោយឧបករណ៍ទំនើបៗមិនចាញ់ស្មាតហ្វូនដទៃៗទៀតនោះទេ។ លោកអ្នកក៏អាចរីករាយនឹងការមើលវីឌីអូយ៉ាងត្រជាក់ភ្នែកនិងអាចថតវីឌីអូបានកម្រិត 4k មិនចាញ់កាមេរ៉ាផ្សេងៗនោះទេ។សម្រាប់កាលបរិច្ឆេទចេញលក់ និងតម្លៃវិញ ម៉ូឌែលមួយនេះគឺត្រូវបានចេញលក់នៅក្នុងប្រទេសអាមេរិកជាលើកដំបូងនៅក្នុងថ្ងៃទី ២០ ខែមេសាខាងមុខនេះ ដែលមានតម្លៃប្រហែល ៨០០ ដុល្លារ ។




ប្រភព៖ gsmarena
ប្រែសម្រួល៖ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top