• HooTa
  • Editor
  • HooTa
Facebook Twitter Google+ Share

វិធីសាស្រ្តងាយៗក្នុងការកែច្នៃនំខេករសជាតិ Passion (ក្រូចវល្ល៍)

[Copy link]
271 0
Share
ផ្លែ Passion (ក្រូចវល្ល៍) វាស្ថិតនៅអំបូរគ្រួសារ Passion floral ។ វាត្រូវបានគេនិយមយកញាំនៅពាសពេញពិភពលោក Passion (ក្រូចវល្ល៍) គឺជាប្រភេទផ្លែឈើដែលពេញនិយមយកមកបរិភោគធ្វើជាទឹកផ្លែឈើ, ជារសជាតិ និងយ៉ាអួជាដើម... ។  មិនត្រឹមតែប៉ុណ្ណោះ Passion ក៏អាចយកមកកែច្នៃជានំខេកដែលមានរសជាតិឈ្ងុយឆ្ងាញ់ផងដែរ ដូចនេះហើយទើប Kohthmey បានលើកយកនូវការធ្វើនំខេកពីផ្លែ Passion មកបង្ហាញអ្នកទាំងអស់គ្នា ។ ចង់ដឹងថា នំខេករសជាតិ Passion ត្រូវការគ្រឿងផ្សំ និងមានវិធីសាស្ត្រក្នុងការកែច្នៃយ៉ាងណាខ្លះ អានអត្ថបទខាងក្រោមនេះទាំងអស់គ្នា៖

44.jpg

១. សារធាតុចិញ្ចឹមរបស់ Passion (ក្រូចវល្ល៍)

សារធាតុចិញ្ចឹមក្នុងផ្លៃ Passion (ក្រូចវល្ល៍) មានដូចជា ៖
-        កាឡូរី ៩៧គីឡូកាឡូរី
-        សូដ្យូម ២៨មីលីក្រាម
-        ប៉ូតាស្យូម ៣៤៨មីលីក្រាម
-        កាបូហ៊ីដ្រាត ២៣ក្រាម
-        ហ្វៃប៊ឺ ១០ក្រាម
-        ស្ករ ១១ក្រាម
-        ប្រូតេអ៊ីន ២.២ក្រាម
-        វីតាមីន B6 ៥ភាគរយ
-        វីតាមីនសេ ៥០ភាគរយ
-        ដែក ៨ភាគរយ
-        ម៉ាញេស្យូម ៧ភាគរយ

២ វត្ថុធាតុដើម និងសម្ភារៈកែច្នៃ
-        ផ្លែ Passion (មួយកូនចាន)
-        ម្សៅស្ករស (មួយកូនចាន)
-        ម៉្សៅសម្រាប់ដុតនំ (មួយចានសំប៉ែត)
-        ពងទា (២គ្រាប់)
-        ប៊ឺ ១២៥ ក្រាម
-        Microwave (ម៉ាស៊ីនដុតនំ)
-        ម៉ាស៊ីនសម្រាប់វាយម្សៅ
-        ពុម្ពដាក់ម៉្សៅសម្រាប់ធ្វើនំ ( Self Raising Fluor)
-        វែក

៣. វិធីសាស្រ្តក្នុងការកែច្នៃទឹក Passion (ក្រូចវល្ល៍)

ដំណាក់កាលទី១: វាយប៊ឺជាមួយនិងជាមួយ និងពងទាអោយម៉ត់
ដំណាក់កាលទី២: ចាក់ម៉្សៅស្ករចូលរួចវ៉ៃឱ្យម៉ត់ បន្ទាប់មកចាក់ម្សៅសម្រាប់ធ្វើនំចូលរួចត្រូវវាយឲ្យម្សៅវាឱឱ្យសព្វចូលគ្នា
ដំណាក់កាលទី៣: ចាក់ម្សៅលើពុម្ព រួចយកទៅដុតក្នុងម៉ាស៊ីន Microwave (១៥នាទី)

បន្ទាប់ពីបានបញ្ចប់ទាំង ៣វិធីសាស្ត្រ និង ៣ដំណាក់កាល ចុងក្រោយនេះរួចរាល់អស់ហើយនោះ អ្នកនឹងទទួលបាននំខេករសជាតិ Passion ថ្មីមួយដែលមានឱជារសឆ្ងាញ់ពិសាគួរឲ្យចង់ទទួលទាន ដែលនេះជាការរកឃើញថ្មី និងពុំសូវមានអ្នកចាប់អារម្មណ៍យកវាមកកែច្នៃនោះទេ ដូច្នេះអ្នកក៏អាចសាកល្បងអនុវត្តន៍ធ្វើវានៅឯគេហដ្ឋានរបស់លោកអ្នកបានផងដែរ ៕


អត្ថបទ ៖ HooTa
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top