• HooTa
  • Editor
  • HooTa
Facebook Twitter Google+ Share

ទីប្រឹក្សារឹងមាំក្លែងក្លាយ

[Copy link]
298 0
Share
តាមការពិតមិនមែនជារឿងងាយស្រួលទេដែលក្លាយជាទីប្រឹក្សា និងជាឃ្លាំងផ្ទុករឿងរបស់អ្នកដទៃ ។ អ្នកដែលពូកែខាងពិភាក្សាវែកញ៉ែកក្នុងរឿងរបស់អ្នកដទៃ សំបកក្រៅយើងមើលទៅហាក់ដូចជារឹងមាំណាស់ ប៉ុន្តែធាតុពិតផ្ទុយស្រលះ គឺវាមិនរឹងមាំដូចជាការមើលឃើញរបស់អ្នកដទៃត្រឹមតែសំបកខាងក្រៅឡើយ ។

០២ copy.jpg


ជាក់ស្តែងមនុស្សដែលរឹងមាំជាមនុស្សដែលកំពុងតែជួបបញ្ហាជាច្រើន និងមានភាពឯកាស្ទើរស្លាប់ស្ទើររស់ទៅហើយ តែគេព្យាយាមធ្វើជាមនុស្សរឹងមាំនៅមុខអ្នកដ៏ទៃ ទាំងដែលក្នុងចិត្តរបស់គេកំពុងខ្ទេចខ្ទាំប្រេះស្រាំ របូសសឹងតែគ្រប់កន្លែងទាំងអស់ ។ គេធ្វើបែបនេះក៏ព្រោះគេមិនចង់ឱ្យអ្នកដទៃគិតថាគេទន់ខ្សោយ ហើយក៏មិនចង់ឱ្យអ្នកដទៃចេះដឹងរឿងរបស់គេ គេគិតថានិងសម្រេចរឿងហ្នឹងបានដោយស្ងៀមស្ងាត់ជាទីបំផុត ។



តើមនុស្សដែលពូកែធ្វើជារឹងមាំនៅមុខអ្នកដទៃបែបនេះអាចមានសម្ថភាពលាក់ភាពទន់ខ្សោយរបស់ខ្លួនឯងបានយូរកម្រិតណាទៅ ? បើនៅពេលនេះភាពរឹងមាំមួយនេះចង់ដួលរលំទៅហើយហ្នឹង ហើយក៏មិនដឹងថាអាចបន្តធ្វើជារឹងមាំបែបនេះបានទៀតឬអត់ដែរ... ៕

អត្ថបទដោយ ៖ HooTa

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top