• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

៧វិធី ដើម្បីបង្កើនប្រសិទ្ធភាព និងផលិតភាពការងារក្នុងក្រុម

[Copy link]
602 0
Share
ការគ្រប់គ្រងក្រុមមិនមែនជារឿងងាយនោះទេ។ ជាទូទៅពាក្យថាក្រុម គឺត្រូវតែមានសមាជិកច្រើនរាប់ចាប់ពី ២នាក់ ឡើងទៅដែលជាហេតុធ្វើឱ្យមានគំនិតខុសគ្នាច្រើនផងដែរប៉ុន្តែដែលបានស្ថិតនៅក្នុងក្រុមតែងតែមានគោលដៅតែមួយរួមគ្នា។

PLE.jpg

ដើម្បីធ្វើឲ្យមានការគ្រប់គ្រងក្រុមឱ្យបានល្អនិងមានប្រសិទ្ធភាព Kohthmey មាន ៧វិធីដូចខាងក្រោមនេះ៖

១. បង្កើតនូវសកម្មភាពក្នុងក្រុម
ការបង្កើននូវប្រសិទ្ធភាពការងារ និងផលិតភាពគឺជារឿងដែលសំខាន់បំផុតដើម្បីធ្វើឱ្យក្រុមរបស់អ្នកគង់វង្សបានយូរ។ ការទំនាក់ទំនងការរួបរួមគំនិត គឺជាចំណុចចម្បងសំខាន់បំផុតសម្រាប់ឱ្យក្រុមធ្វើការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

២. ការបង្ហាត់បង្រៀន
ផលិតភាពការងារ គឺពឹងផ្អែកទៅលើកជំនាញរបស់បុគ្គលម្នាក់ៗ។ការបង្ហាត់បង្រៀនជាចំណុចល្អដើម្បីបង្កើនចំណេះដឹង និងបទពិសោធន៍ ដូចជាការធ្វើសិក្ខាសាលារៀនរួមគ្នាលើអ៊ីនធឺណេត និងការអានសៀវភៅជាដើម។

៣. ស្ដាប់បុគ្គលិករបស់អ្នក
ទោះបីជាអ្នកបានដឹងខ្លះក៏ដោយអ្នកត្រូវតែស្ដាប់បុគ្គលិកកូនក្រុមរបស់អ្នកពីគំនិត និងតម្រូវការដែលគាត់ចង់បានហើយអ្នកត្រូវតែលើកទឹកចិត្តគាត់ និងទទួលយកគំនិតល្អៗពីគាត់ ។កូនក្រុមរបស់អ្នកគឺជាអ្នកជម្រុញឱ្យអ្នកទទួលបានភាពជោគជ័យ ហើយអ្នកពិតជាមិនអាចអត់ពួកគាត់បានទេ។

៤. ការលើកទឹកចិត្ត
ការលើកទឹកចិត្តដោយការសរសើរជាកត្តាមួយចាំបាច់ហើយប៉ុន្តែមិនមាននរណាម្នាក់ដែលខំប្រឹងធ្វើការឱ្យអ្នកដោយមិនចង់បានប្រាក់ខែនោះទេ។ បើនិយាយដល់ចំណុចនេះប្រាក់លើកទឹកចិត្តជារឿងដែលអ្នកចាំបាច់ត្រូវតែធ្វើ ព្រោះវាជាស្ដង់ដារនៃការងារដើម្បីឱ្យការងារមានប្រសិទ្ធភាពខ្ពស់។

៥. ទំនួលខុសត្រូវ
គំនិតនេះ គឺចង់ឱ្យអ្នកដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់បុគ្គលិករបស់អ្នកដែលជារឿងងាយស្រួលក្នុងការដាក់ការងារឱ្យធ្វើទៅតាមចំណេះដឹង បទពិសោធន៍និងចំណង់ចំណូចចិត្តរបស់គាត់។ នេះជាកត្តាធ្វើឱ្យការងាររបស់អ្នកដំណើរការបានរហ័សនិងមានប្រសិទ្ធភាព។

៦. ការគ្រប់គ្រង
ការដឹងពីសមត្ថភាព​ និងចំណេះដឹងរបស់ពួកគាត់ក៏អាចធ្វើឱ្យអ្នកងាយស្រួលក្នុងការគ្រប់គ្រងពួកគាត់ផងដែរ។គាត់នឹងស្របតាមគំនិតរបស់អ្នក និងធ្វើតាមការណែនាំរបស់អ្នក។

៧. បង្កើតវិន័យ និងតួនាទីឱ្យច្បាស់លាស់
ការបាត់បង់ការទំនាក់ទំនង គឺធ្វើឱ្យមានភាពច្របូកច្របល់ជាខ្លាំងដូចនេះអ្នកត្រូវតែយកចិត្តទុកដាក់លើវា ព្រោះវាអាចធ្វើឱ្យការងាររបស់អ្នកដំណើការបានល្អប្រសើរ។ការដាក់វិន័យ និងតួនាទីឱ្យច្បាស់លាស់ គឺធ្វើឱ្យគាត់ដឹងពីអ្វីដែលគាត់ត្រូវធ្វើនិងសម្រេចនូវលទ្ធផលដូចអ្វីដែលយើងចង់បាន។
មានវិធីសាស្រ្តនិងគំនិតច្រើនណាស់ដែលអាចធ្វើឱ្យក្រុមរបស់អ្នកបំពេញការងារប្រកបដោយ​ប្រសិទ្ធភាព ប៉ុន្តែទាំងនេះគ្រាន់តែជាចំណុចសំខាន់ដែលKohthmey បានលើកឡើងមួយចំនួនប៉ុណ្ណោះសង្ឃឹមថាគំនិតខាងលើនេះនឹងជួយក្នុងការគ្រប់គ្រងក្រុមឱ្យទទួលបានភាពជោគជ័យ៕

ប្រភព៖ Business2community
ប្រែសម្រួល៖ Vichay

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top