• Orchid
  • Moderator

1Follower

  • Orchid
Facebook Twitter Google+ Share

ទង្វើមួយចំនួនដែលអាចបង្ហាញថាគាត់ស្រលាញ់អ្នក បើទោះគាត់មិនបាននិយាយក៏ដោយ

[Copy link]
100 0
Share
មនុស្សប្រុសនិងមនុស្សស្រី បង្ហាញអារម្មណ៏ស្រលាញ់រឺចាប់អារម្មណ៏នរណាម្នាក់ដោយវិធីខុសៗគ្នាដោយមនុស្សស្រីភាគច្រើនបង្ហាញអារម្មណ៏ទៅកាន់ដៃគូរដោយនិយាយពីការស្រលាញ់ប្រាប់ទៅដៃគូរ ខណៈដែលមនុស្សប្រុសបង្ហាញវិធីស្រលាញ់របស់គេដោយបង្ហាញពីភាពស្និទ្ធស្នាលយ៉ាងជ្រាលជ្រៅទៅកាន់ដៃគូរក្នុងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។
វាអាចមានការច្រលំពេលខ្លះ ប៉ុន្តែវាជាការពិតដែលបុរសនិងស្ត្រីមានគំនិតផ្សេងគ្នា។ដូច្នេះយើងមានចំណុចខ្លះដែលអាចអោយយើងសង្កេតដឹងថាតើបុរសម្នាក់នោះមានចិត្តលើអ្នករឺអត់បើទោះគាត់មិននិយាយក៏ដោយ៖
11.jpg

1 គាត់មិនដែលភ័យខ្លាចនឹងលះបង់អ្វីៗដើម្បីអ្នក៖ វាមិនមែនជារឿងពិបាកនោះទេដែលយើងធ្វើការលះបង់ចំពោះមនុស្សដែលយើងស្រលាញ់ ភាគច្រើនការស្រលាញ់នរណាម្នាក់រឺស្ថិតនៅក្នុងទំនាក់ទំនងស្នេហាត្រូវមានតុល្យភាពក្នុងការលះបង់អោយគ្នាទៅវិញទៅមកទើបមានភាពរីករាយទាំងសងខាង។

២ គាត់តែងតែស្តាប់អ្នក៖តាមការសិក្សាបានរកឃើញថា មនុស្សស្រីគឺជាអ្នកដែលស្តាប់ល្អជាងបុរស ដូច្នេះបើបុរសម្នាក់នោះស្តាប់អ្នកដោយយកចិត្តទុកដាក់ហើយតែងតែឆ្លើយតបទៅរកអ្នក នោះអ្នកអាចប្រាកដក្នុងចិត្តថាគាត់ពិតជាយកចិត្តទុកដាក់ចំពោះអ្នក
៣ គាត់ស្រលាញ់អ្នករហូតទោះអ្នកស្ថិតក្នុងរូបភាពណាក៏ដោយ៖មនុស្សភាគច្រើនព្យាយាមចង់បង្ហាញភាពល្អឥតខ្ចោះជានិច្ចចំពោះដៃគូរ ប៉ុន្តែនៅពេលដែលទំនាក់ទំនងយូរអង្វែងទៅកម្រិតនៃការលួងលោមនិងនិងការចាប់អារម្មណ៏ក៏ធ្លាក់ចុះ។កត្តាដ៏ធំពេលដែលមនុស្សប្រុសស្រលាញ់មនុស្សស្រី គេនិងមើលឃើញអ្នកស្រស់ស្អាតជានិច្ចទោះបីអ្នកស្ថិតក្នុងរូបរាងបែបណាក៏ដោយ។
៤ គាត់មានមោទនភាពចំពោះអ្នក៖ពេលដែលមនុស្សប្រុសពិតជាស្រលាញ់មនុស្សស្រីខ្លាំង គាត់តែងតែអួត សសើរពីអ្នកជានិច្ច ជាការពិតណាស់គាត់និងគ្មានអារម្មណ៏ថាខ្មាស់អៀននៅពេលនិយាយសសើរពីអ្នកឡើយ។
៥ គាត់តែងតែផ្តល់ការគោរពជានិច្ចចំពោះគ្រួសារនឹងមិត្តភក្តិរបស់អ្នក៖នេះជាចំណុចដែលសំខាន់បំផុត វាគឺជាអ្វីដែលមនុស្សដែលមានទំនាក់ទំនងស្នេហាត្រូវតែមានជានិច្ចមិនមែនសំរាប់អ្នកតែម្នាក់នោះទេ តែក៏សំរាប់គ្រួសារនឹងមិត្តភក្តិរបស់អ្នកផងដែរ។នេះជាហេតុផលងាយៗ គាត់យកចិត្តទុកដាក់ចំពោះអ្នក នោះគាត់ក៏ត្រូវយកចិត្តទុកដាក់ចំពោះមនុស្សដែលនៅក្បែរខ្លួនអ្នកផងដែរ បើទោះជាគាត់អាចមិនពេញចិត្តនិងសមាជិកក្នុងក្រុមគ្រួសារអ្នករឺមិត្តភក្តិអ្នកក៏ដោយក៏គាត់រក្សាគំនិតនេះក្នុងខ្លួនដែរ។ទាំងអស់នេះអាចបញ្ជាក់ពីទង្វើនៃក្តីរបស់គាត់ គាត់ប្រហែលជាមិននិយាយថាគាត់ស្រលាញ់អ្នកខ្លាំងដូចអ្នកនិយាយនោះទេប៉ុន្ដែរបៀបដែលគាត់បង្ហាញពីភាពស្និទ្ធស្នាលគឺខុសគ្នាពីអ្នក។នេះគ្រាន់តែជាគំនិតខ្លះៗប៉ុណ្ណោះ តើអ្នកគិតយ៉ាងណាដែរ?


ប្រែសំរួលដោយ៖ Orchid
ប្រភព៖ powerofpositivity

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top