• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ប្រុសៗគូរតែសប្បាយចិត្តទៅក្រោយពេលបែកបាក់ស្នេហា

[Copy link]
243 0
Share
មនុស្សគ្រប់រូបទាំងប្រុស ទាំងស្រីគ្មានអ្នកណាសប្បាយចិត្តនឹងបែកបាក់គ្នាទេ ប៉ុន្តែក៏មានអត្ថប្រយោជន៍ដែរបើមានសង្សារចរិតពិបាក ចឹងគួរតែសប្បាយចិត្ត និងអរគុណគេផងព្រោះ ៖

Sampleចតុកោងកែង.jpg

១. លែងមានអារម្មណ៍ធុញទ្រាន់
ពេលមានសង្សារត្រូវតម្រូវតាមចិត្តខាងស្រី ទោះចង់មិនចង់ក៏ត្រូវតែ OK ស្ទើរតែគ្រប់ពេលដែរ។ បើបែកគ្នានឹងលែងមានអារម្មណ៍តានតឹង លែងតម្រូវចិត្តគេទៀតហើយ។

២. ខ្លួនទំនេរញ៉ែស្រីផ្សេងបានងាយ
មិនខ្លាចនឹងគេហៅថាព្រានបុរស ព្រោះបែកគ្នារួចហើយចឹងម្នាក់ៗសុទ្ធតែមានសិទ្ធរៀងៗខ្លួនក្នុងការទៅរកអ្នកថ្មីដូចគ្នា។

៣. ម្នាក់ឯងមិនចំណាយលុយច្រើន
មិនចេញក្រៅញុំាអី មិនចំណាយលុយទិញកាដូ ឬជូនទៅទិញនេះទិញនោះទេ វាជាពេលដែលអ្នកអាចសន្សំលុយសម្រាប់ខ្លួនឯង។

៤. ចង់ដើរ ចង់ញុំាអ្វីតាមចិត្តចង់
មិនចាំបាច់តម្រូវចិត្តខាងស្រី ព្រោះមិនប្រាកដថាកន្លែងដែលនាងចង់ទៅអ្នកចង់ទេ របស់ដែលនាងចង់ញុំាអ្នកចង់ញុំាដែរនោះទេ។ ដូចនេះ វាជាពេលតម្រូវចិត្តខ្លួនឯងម្តងហើយ។

៥. ដើរលេងជាមួយមិត្តភក្តិសេរី
មិនខ្វល់រឿងសង្សារ Call មក មិនខ្វល់រឿងរកហេតុផល មិនខ្វល់សុំមិននឹងទៅ ព្រោះគ្មាននរណាចង់រស់ដូចជាប់អន្ទាក់ទេ។

៦. មិនចាំបាច់អង្គុយនឹករកពាក្យកុហក
ចង់ធ្វើអ្វីមួយ ចង់ទៅណាខ្លាចសង្សារខឹង សុខចិត្តរកគ្រប់វិធី រកពាក្យកុហកល្អៗដើម្បីអោយសង្សារជឿ តែបើបែកគ្នាហើយមិនហត់នឹងពឹងពាក់ខួរក្បាលជួយរកពាក្យកុហកទៀតទេ៕

អត្ថបទ៖ Queenco
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top