• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

ងាយៗ! មិនចាំបាច់អស់លុយទិញទឹកសណ្តែកញាំ ជាមួយនឹងការធ្វើដោយខ្លួនឯង

[Copy link]
346 0
Share
សណ្តែកសៀង គឺជាគ្រាប់ធញ្ញជាតិម៉្យាងដែលមានការដាំដុះច្រើននៅតំបន់អាស៊ីខាងកើត ។ ប្រទេសដែលដាំសណ្តែកសៀងចំបង គឺនៅសហរដ្ឋអាមេរិកមាន ៣២គាគរយ , ប្រេស៊ីល ៣១ភាគរយ និងអាហ្សង់ទីន ១៨ភាគរយ  ។

leeminho-theday.jpg

សណ្តែកជាប្រភពដែលមានសារធាតុខ្លាញ់ទាប និងជាប្រភពប្រូតេអ៊ីនខ្ពស់ និង Saturated acid ទាបជាងជាងទឹកដោះគោ ។ ដោយសារតែឃើញថាវាមានអត្ថប្រយោជន៍ និងគុណសម្បិត្តច្រើនបែបនេះទើប Kohthmey លើកយកការកែច្នៃទឹកសណ្តែកមកបង្ហាញអ្នកទាំងអស់គ្នា ៖

១. សារធាតុចិញ្ចឹមនៅក្នុងបរិមាណទឹកសណ្តែក ១កែវ
- កាឡូរី  ៤៨០គីឡូកាឡូរី
- ស្ករ  ៦ក្រាម
- ប្រូតេអីុន ៣៦ក្រាម
- Total Fat ២៦ក្រាម
- Total carbs ២៨ក្រាម
- Dietary Fiber ១៤ក្រាម
- Iron ៤០មីលីក្រាម

២. វិធីសាស្រ្តក្នុងការកែច្នៃទឹកសណ្តែក
ក. វត្ថុធាតុដើម និងសម្ភារៈកែច្នៃ
-  សណ្តែកសៀង ១គីឡូ
- ទឹក ២លីត្រ
-  ស្ករ ១គីឡូ
- ម៉ាស៊ីនក្រឡុក
- ហ្គាស
- ឆ្នាំង
- វែក

ខ. វិធីសាស្រ្តក្នុងការកែច្នៃ
- ដំណាក់កាលទី១ : ត្រាំសណ្តែកជាមួយទឹកក្តៅល្មម ទុកវាចោល ៤ ទៅ ៥ម៉ោ
- ដំណាក់កាលទី២ :
រើសសំបកសណ្តែកដែលរបេះចេញពីគ្រាប់ចោល រួចយកទៅលាងទឹកឱ្យស្អាត
- ដំណាក់កាលទី៣ :យកសណ្តែកទៅកិនជាមួយម៉ាស៊ីនអោយម៉ត់ល្អ
- ដំណាក់កាលទី៤ : យកស្បៃច្រោះយកកាកសណ្តែកចេញ រួចយកវាទៅដាំដូចទឹកធម្មតា ហើយនៅពេលដែលពុះដាក់ស្ករចូលតាមការចូលចិត្ត ។

បន្ទាប់ពីចម្អិនរួចទុកវាឱ្យត្រជាក់រួចច្រកវាដាក់ដប បើចង់ឱ្យរក្សាទុកវាបានយូរគួរតែដាក់វាក្នុងទូរទឹកកក បន្ទាប់មកយើងនឹងទទួលបានទឹកសណ្តែកដែលឈ្ងុយឆ្ងាញ់ហើយមានអនាម័យថែមទៀតផង ។ ម្យ៉ាងលោកអ្នកក៏អាចជ្រើសរើសនូវជម្រើសដាក់ស្ករតាមក្រោយក៏បានដែរ ដោយគ្រាន់តែដាំវាឲ្យពុះ ហើយពុំទាន់ដាក់ស្ករចូល ទុកវាឲ្យត្រជាក់ដួសដាក់ដបជាការស្រេច ។ រហូតពេលដែលលោកអ្នកចង់ពិសាចាំជ្រើសយកជម្រើសស្ករសមល្មមតាមតម្រូវការរបស់លោកអ្នក ៕






អត្ថបទដោយ ៖ HooTa
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top