• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

Appleប្រហែលជាបង្កើតនូវទូរសព្ទដែលមានស៊ីមពីរ និងមានតម្លៃចាប់ $550ឡើងទៅ

[Copy link]
531 0
Share
យើងធ្លាប់បានឮអ្នកស្រាវជ្រាវបច្ចេកវិទ្យា Ming-ChiKuo ពីពាក្យចចាមអារាម និងការទស្សន៍ទាយរបស់គាត់រួមមកហើយ ។ លោក Kuoគឺជាអ្នកទស្សន៍ទាយខាងបច្ចេកវិទ្យាមួយរូបនៅក្រុមហ៊ុន Apple ។

PLE.jpg

ថ្ងៃនេះ លោកបាន ប្រាប់ទៅកាន់អ្នកវិនិយោគថា ការស្នើសុំឱ្យក្រុមហ៊ុន Appleផលិតទូរសព្ទដែលមានស៊ីមពីរនោះ គឺត្រូវបានអនុម័តថានឹងចេញនៅចុងឆ្នាំ២០១៨ខាងមុខនេះហើយ។ ទូរសព្ទស៊ីមពីរ ដែលមានគម្រោងចេញដំណើរការដ៏ល្អនៅលើទីផ្សារនេះគឺបានបំពាក់ដោយអេក្រង់LCD ទំហំ 6.1 អ៊ីញ នឹងមានតម្លៃចាប់ពីឬ $550 ទៅ $650 ឬ $650 និង $750 ។
ទូរសព្ទថ្មីដែលមានស៊ីមពីរនេះ ក៏មានតម្លៃថ្មីផងដែរប៉ុន្តែ ទូរសព្ទស៊ីម២នេះ មិនជាពេញនិយមនៅសហរដ្ឋអាមេរិកប៉ុន្មានទេតែវានឹងពេញនិយមនៅទ្វីបអាមេរិកឡាទិន ទ្វីបអឺរ៉ុប និងទីផ្សារអាស៊ីផងដែរ។ Appleប្រហែលជាត្រូវស្ទាបស្ទង់លើអតិថិជនជាមុនសិនទើបចេញទូរសព្ទនេះ។
ប្រសិនបើ Apple ចេញលក់លើទីផ្សារនូវម៉ូឌែលមួយនេះនឹងបានលក់ចេញក្នុងតម្លៃទាបជាង $650 នោះប្រហែលជារឿងដែលល្អហើយ។
អ្នកប្រាកដជាធ្លាប់ឮពាក្យចចាមអារាមនៃទូរសព្ទ iPhone7 ស៊ីម២ ក្នុងឆ្នាំ ២០១៦ រួចមកហើយ ដែលពេលនោះ iPhone បានបង្វែរពីការបង្ហាញសមាសភាគរបស់ទូរសព្ទស៊ីម២នោះទៅជាស៊ីមមួយវិញដែលយើងប្រើប្រាស់សព្វថ្ងៃនេះ។ឥឡូវនេះនៅលើទីផ្សារគឺបាននឹងកំពុងមានតម្រូវការច្រើនលើទូរសព្ទស៊ីម២ហើយ ប៉ុន្តែ Appleដូចជាមិនចង់ផ្ដល់ឱ្យនូវការចង់បាននេះទេ។
សរុបសេចក្ដីទៅការទស្សទ៍ទាយរបស់លោក Kuo មិនទាន់ជាក់លាក់ ១០០%នោះទេ តែវាអាចនឹងកើតមានមែនក៏ថាបានដែរ។

ប្រភព៖ GSMarena
ប្រែសម្រួល៖ Vichay

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top