• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

វិធីធ្វើនំបុ័ងបែបងាយៗនៅផ្ទះ

[Copy link]
1097 0
Share
នំបុ័ងគឺជាប្រភេទអាហារដ៏សំខាន់ដែលអាចញាំធ្វើជាអាហារសម្រន់ វាជាប្រភេទអាហារដែលធ្វើមកពីមេ លាយទឹកហើយយកទៅដុត ។ នំបុ័ងមានប្រវិត្តមកពីប៉ែកខាងអឺរ៉ុបហើយវាល្បីទូទាំងពិភពលោក វាជាប្រភេទអាហារមួយដែលគេបានស្រាវជ្រាវឃើញយូរណាស់មកហើយ ។ នំបុ័ងមានសមាសធាតុផ្សំនិងការរៀបចំខុសៗគ្នា ហើយយើងអាចធ្វើវាជារាងមូល ឬវែងតាមចំណូលចិត្ត ។

yoona-sleeping.jpg

១. សារធាតុចិញ្ចឹមនៅក្នុងនំបុ័ង១០០ក្រាម
- ប្រូតេអុីន ១៥ភាគរយ
- ណាស៊ីន ៧ភាគរយ
- រីបូផ្លេវវីន ១០ភាគរយ
- Iron ១៩ភាគរយ
- កាល់ស្យូម ៥ភាគរយ
- ថាមពល ៩ភាគរយ

២. សម្ភារៈនិងគ្រឿងផ្សំដែលអាចប្រើប្រាស់

- ទឹក
- ម្សៅនំបុ័ង (ម្សៅស្រូវសាលី)
- មេ (យីស)
- អំបិល
- ម៉ាស៊ីនដុតនំបុ័ង

ខ. វិធីសាស្រ្តក្នុងការកែច្នៃ

-  ដំណាក់កាលទី១ : លាយទឹកក្តៅជាមួយយីស(មេ) រួចទុកវាចោលឱ្យវាឡើងមេ
-  ដំណាក់កាលទី២ : លាយម្សៅនំបុ័ងជាមួយមេនំបុ័ងរួចទុកចោល៤៥នាទី
-  ដំណាក់កាលទី៣ : បន្ថែមម្សៅនំបុ័ងធ្វើវាឱ្យស្វិតចូលគ្នា
-  ដំណាក់កាលទី៤ : កាត់វាជារាងនំបុ័ង រួចដាក់វាចូលឡ (៤៥នាទី)


បន្ទាប់ពីយកនំបុ័ងចេញពីឡរួចរាល់ហើយ យើងគួរតែញ៉ាំវាភ្លាមៗកុំឱ្យវានៅយូរពេកវាអាចធ្វើឱ្យនំបុ័ងនោះឡើងរឹងមិនឆ្ងាញ់។ ដូចនេះក្រោយពីលោកអ្នកអនុវត្តតាមវិធីសាស្ត្រនេះរួច លោកអ្នកនឹងទទួលបាននំបុ័ងដែលឈ្ងុយឆ្ងាញ់ ពិសារ ៕

អត្ថបទដោយ ៖  HooTa

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top