• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

របៀបធ្វើមីនៅផ្ទះងាយៗ

[Copy link]
1447 0
Share
មីគឺជាប្រភេទអាហារដែលពេញនិយមនៅពាសពេញពិភពលោក មីធ្វើមកពីមេម្សៅ ។ មីមានដើមកំំណើតមកពីប្រទេសចិនដែលមានតាំងពី៤០០០ឆ្នាំមុនមកម្ល៉េះ ។ ដោយឡែកនៅជប៉ុនគេបានហៅឈ្មោះមីថា យូដុន ។

Untitled-2.jpg

១ . សមាសធាតុចិញ្ចឹមនៅក្នុងមី១០០ក្រាម
- កាឡូរី ១៣៧
- Saturated Fat ( ជាប្រភេទមួយរបស់ខ្លាញ់ )
- Mo saturated Fat(ជាប្រភេទមួយរបស់ខ្លាញ់ )
- កូឡេស្តេរ៉ូល ២៩មីលីក្រាម
- ប៉ូតាស្យូម ៣៨មីលីក្រាម
- សូដ្យូម ២៣៦មីលីក្រាម
- ហ្វៃប៊ឺ ១.២ ក្រាម
- ប្រូតេអីុន៤.៥  ក្រាម
- Iron ៨ភាគរយ

២ . សម្ភារៈនិងគ្រឿងផ្សំដែលអាចប្រើប្រាស់ និងវិធីសាស្រ្តក្នុងការកែច្នៃមី

-  ម្សៅឆា (២ខាំ)
-  ម្សៅមី (៨ខាំ)
-  ពងមាន់ (១០គ្រាប់)
-  ម៉ាស៊ីនពុម្ពមី

ខ. វិធីសាស្រ្តក្នុងការកែច្នៃមី
      
    - ដំណាក់កាលទី១ : លាយម្សៅឆានិងម្សៅមីចូលគ្នារួចគោះពងមាន់ដាក់
    - ដំណាក់កាលទី២ : វៃលាយម្សៅចូលគ្នាឱ្យសព្វទុក រួចយករបស់គ្របវាទុក (៤៥នាទី) ឱ្យមេឡើង
    - ដំណាក់កាលទី៣ : យកវាទៅបោកឱ្យសាច់ម្សៅស្វិត រួចរោយម្សៅមីពិលើបន្ថែមដើម្បីឱ្យវាឆាប់ស្វិត (ត្រូវការប្រើកម្លាំងច្របាច់ខ្លាំង )
    - ដំណាក់កាលទី៤ : កិនវាឱ្យសំប៉ែត យកទៅដាក់ម៉ាស៊ីនពុម្ភមីជាការស្រេច
បន្ទាប់ពីបានរូបរាងជាសរសៃមីហើយ យើងអាចបរិភោគបានភ្លាមៗ បើសិនជាអ្នកចង់រក្សាទុកមីនោះបានយូរ អ្នកអាចយកវាទៅហាល បើសិនមិនបានហាលវាទេ អ្នកអាចរក្សាទុកវាបាន២ថ្ងៃ បើសិនជាសម្ងួតវាឱ្យស្ងួតវាអាចរក្សាបានរហូតដល់១ខែឡើងទៅ  ៕





អត្ថបទដោយ ៖ HooTa
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top