• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

ឆ្លើយតបអោយបានត្រឹមត្រូវចំពោះកំហុស

[Copy link]
408 0
Share
បានធ្វើកំហុសដោយចេតនាឬអចេតនា ហើយត្រូវគេស្តីបន្ទោស យើងត្រូវហ៊ានទទួលហើយកែប្រែវាសារជាថ្មី នោះនឹងមិនមានភាពល្អក់កករកើតឡើងតទៅទៀត។ បើយើងមិនព្រមធ្វើវា ហើយចេះតែប្រកែកតវ៉ា គេប្រាកដជាបន្តស្តីបន្ទោសយើងកាន់តែខ្លាំង។ គេអោយតំលៃមនុស្សដែលមិនចេះកែប្រែនូវកំហុសរបស់ខ្លួនថា ជាមនុស្សអត់បានការគ្មានតំលៃ និងជាមនុស្សដែលគ្មានទំនួលខុសត្រូវ។ តើមិនមានអ្នកណាដែលមិនចេះធ្វើខុសនោះ? សំខាន់គឺគេចេះទទួលស្គាល់និងកែប្រែវាទៅរកភាពដែលត្រឹមត្រូវ។

២.jpg

បើសិនជាយើងមិនបានធ្វើអ្វីខុស ហើយត្រូវគេស្តីបន្ទោស យើងត្រូវតែចេះពន្យល់បកស្រាយប្រាប់គេ អោយបានច្បាស់លាស់និងប្រកបដោយក្រមសីលធម៌ ថាយើងមិនបានធ្វើខុសនោះទេ ដោយសារហេតុផលមានដូចនេះយ៉ាងនេះ។ល។ បើយើងមិនព្រមឆ្លើយតបហើយនៅស្ងៀម គឺធ្វើអោយគេកាន់តែមានការភាន់ច្រលំចំពោះយើងតទៅទៀត ហើយយើងក៏បន្តការឈឺចាប់នៅក្នុងចិត្ត ដោយមិនមានអ្នកជួយរកដំណោះស្រាយអោយ។ នៅពេលដែលយើងមិនមានការឆ្លើយតប អ្នកស្តីបន្ទោសកាន់តែយល់ថា យើងគឺជាមនុស្សដែលមានកំហុសពិតប្រាកដមែន។ ហើយយើងនឹងត្រូវមាក់ងាយថាជាមនុស្សដែលមិនចេះដោះស្រាយបញ្ហា និងជាមនុស្សទន់ខ្សោយដែលមានទុក្ខព្រួយគ្មានថ្ងៃបញ្ចប់។ យើងត្រូវតែមានភាពក្លាហាន ដើម្បីការពារភាពសុច្ចរិត្តរបស់ខ្លួន និងដើម្បីកុំអោយមានការបាត់ទំនុកចិត្តដោយសាររឿងដែលមិនពិត។ ខ្លួនយើងគឹជាអ្នកដំបូងគេដែលត្រូវប្រឈមដើម្បីរកដំណោះអោយខ្លួនឯង។  
ជាការពិត ដើម្បីអាចក្លាយមនុស្សរឹងមាំនិងមានការរីកចម្រើនទៅថ្ងៃមុខ គឺពេលមានកំហុសចាំបាច់ កុំធ្វើការដោះសារ និងប្តេជ្ញាកែប្រែវាអោយបានល្អនៅពេលក្រោយ។

ប្រភព៖ You Can Win
==================
អត្ថបទ៖ Dony

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top