• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

ការប្រៀបធៀបនាំអោយ ខកចិត្ត

[Copy link]
637 0
Share
ជួបគ្នាជាលើកដំបូង មនុស្សចូលចិត្តប្រៀបធៀបខ្លួនឯងទៅនឹងរបស់ខាងក្រៅ។ ការប្រៀបធៀបនេះជួនកាលក៏ត្រូវចិត្តបានមួយភ្លែត ជួនកាលក៏ខកចិត្ត ធ្លាក់ទឹកចិត្តចំពោះខ្លួនឯងទៅវិញ។

១.jpg

យកខ្លួនទៅប្រៀប​ជាមួយមនុស្ស​ដែលអន់ជាង ពិតជាមានអំណួតនិងពេញចិត្តខ្លាំងណាស់ ប៉ុន្តែក៏ត្រូវអស់ទៅវិញ នៅពេលមានគំនិតមួយកើតឡើង ថាជាការប្រៀបមិនសមរម្យជាមួយអ្វីដែលទន់ខ្សោយជាងខ្លួន។ បើសិនជាប្រៀបធៀបជាមួយមនុស្សដែលល្អជាងខ្លួនខ្លាំងពេក វាធ្វើអោយយើងមានអារម្មណ៍មើលស្រាលមកលើខ្លួន គិតថាខ្លួនឯងជាមនុស្សដែលតូចជាងគេ។ មិនខុស​អីពី​ការប្រៀបធៀបខ្លួនរបស់សត្វ​ខ្លា​ដែលរស់នៅក្នុងព្រៃ ដែលគិតថា​ខ្លួនជាសត្វ​ដែលពូកែលើថនិកសត្វផ្សេងទៀត ដែលជាសត្វមានតែស្នែងតូចតាចនិងធ្មេញធម្មតា ហើយនៅពេលជួបសត្វតោសត្វដំរីក៏គិតថាខ្លួនជាសត្វនៅក្រោមសត្វដទៃទៀតជាច្រើន។ ក្នុងដំណាក់កាលខ្លះ ពិតជាមានការលំបាកក្នុងការហាមចិត្តមិនអោយធ្វើការប្រៀបធៀប អញ្ចឹងដើម្បីអោយបានសមរម្យ យើងគួរតែចេះធ្វើការប្រៀបធៀប ជាមនុស្សដែលគេមានស្ថាន​ភាព​ប្រហាក់​​ប្រហែលខ្លួនទៅនឹងយើង។

វាជាការល្អប្រសើរ ដោយមិនចាំបាច់ធ្វើការប្រៀបធៀប ហើយផ្តោតការយកចិត្តទុកដាក់របស់យើង លើការពង្រឹងសមត្ថភាពនិងការអភិវឌ្ឍខ្លួនអោយបានល្អនិងបង្កើតអ្វីដែលថ្មីល្អជាងមុន ដើម្បីធ្វើអោយការរស់នៅរបស់យើងមានភាពធូរស្រាលច្រើន។


អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top