• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

ចំណុចទាំង៤ដែលបញ្ជាក់ថាជាមនុស្សដែលមានចិត្តល្អ

[Copy link]
557 0
Share
មនុស្សគ្រប់គ្នាតែងមានចំណង់ចំណូលចិត្តនិងអត្តចរឹកខុសៗពីគ្នា មិនអាចមានអត្តចរឹកដូចគ្នាទាំងអស់នោះទេ ។ មិនដូច្នោះទេមិនមែនមានពាក្យថាមនុស្សល្អនិងមនុស្សអាក្រក់លាយឡំចូលគ្នានោះទេ ។ មនុស្សដែលធ្វើអំពើល្អរមែងជួបនិងរឿងល្អៗក្នុងជីវិត តោះអានពីទំលាប់ទាំង៤ដែលបញ្ជាក់ថាជាមនុស្សដែលមានចិត្តល្អ ៖

growing-rice-green-ubud-bali-79184676.jpg

១.មិនដែលចង់បានផលតបស្នង
ពេលខ្លះមនុស្សដែលល្អនៅពេលដែលគេតាំងចិត្តថានិងជួយមនុស្សម្នាក់ដោយស្មោះអស់ពីចិត្ត គេមិនធ្លាប់គិតថាចង់អ្វីមកវិញនោះទេ អ្វីដែលអ្នកជួយចង់បានគឺភាពសប្បាយរីករាយដែលបានអំពីទឹកចិត្តតែប៉ុណ្ណោះ ។

២. មិនបំពានអ្នកដទៃ
ធម្មតាទេមនុស្សដែលមានសតិសម្បជញ្ញៈក្នុងខ្លួនច្បាស់លាស់លាស់ គេមិនប្រព្រឹត្តអំពើមិនល្អដែលប៉ះពាល់ឫរំលោភបំពានអ្នកដទៃទេហើយតែងគោរពនិងឱ្យតម្លៃមនុស្សគ្រប់គ្នា ។

៣. ព្យាយាមកែតម្រូវអ្នកដទៃ
មនុស្សដែលព្យាយាមកែតម្រូវអ្នកដទៃដែលមានកំហុសគឺមិនមែនគេចង់ផ្ទាន់ឫភ្ចាញ់ភ្ជាលអ្នកដទៃនោះទេ ព្រោះតែជាមនុស្សដែលនិយាយត្រង់បែបនេះ ហើយមិនចង់ឱ្យអ្នកដទៃដែលមានកំហុសបន្តឡើងដដែលៗ ហើយចង់ឱ្យគេបានល្អ ។

៤. មិនច្រណែននិន្ទាអ្នកដទៃ
មនុស្សដែលល្អគឺគ្មានចិត្តទៅចេះដឹង និងច្រណែនឈ្នានីសអ្នកដទៃពីរឿងអ្នកផ្សេងទេព្រោះគេគិតថាវាមិនបានប្រយោជន៍ហើយខាតពេលវេលា ខាតអារម្មណ៍ល្អរបស់គេ គេចូលចិត្តគិតពីរឿងផ្ទាល់ខ្លួនរបស់គេជាជាងរឿងរបស់អ្នកដ៏ទៃ  ៕

អត្ថបទដោយ ៖ HooTa

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top