• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

ការពិតគឺជាការពិត រឿងប្រឌិតនិងត្រូវអាម៉ាស់

[Copy link]
461 0
Share
មានមនុស្សមិនតិចដែលរងពីការមូលបង្កាច់ ទាំងតែខ្លួនមិនបានដឹងឮ អំពីរឿងនោះផង។ ចំណែកមនុស្សដែលចូលចិត្តធ្វើអោយមានបញ្ហា គេមិនបានយកចិត្តអើពើ ចំពោះការឈឺចាប់របស់អ្នកដទៃនោះទេ។ ការពិតនៅតែជាការពិត រឿងដែលប្រឌិតផ្តេសផ្តាស ចុងក្រោយគង់តែទទួលភាពអាម៉ាស។

១.jpg

ទៅសាលាទៀងទាត់ពេលវាលា ម៉ោងចូលរៀនត្រូវចូលរៀន ម៉ោងចេញលេងត្រូវចេញលេង ពេលកំពុងរៀនខិតខំស្តាប់គ្រូដោយយកចិត្តដាក់ លទ្ធផលគឺបានចំណេះយកមកទុកក្នុងខ្លួន។ ទោះមានអ្នកដទៃនិយាយថាខ្លួន ទៅសាលាគេចសាលា ដើរលេងជាមួយមិត្តភកិ្ត ប្រព្រឹត្តរឿងមិនគប្បីនៅក្រៅសាលាយ៉ាងណាក៏ដោយ វាគ្រាន់តែជាពាក្យសម្តីរបស់គេ។ មិត្តប្រភេទនេះ មុននឹងក្រោយគង់នឹងទទួលការស្អប់ខ្ពើមពីមិត្តភក្តិផ្សេងទៀត នៅពេលគេដឹងថា បាននិយាយនូវរឿងមូលបង្កាច់ ដែលធ្វើអោយខូចឈ្មោះដល់មិត្តល្អណាម្នាក់នោះ។

កន្លែងការងារក៏ដូចគ្នាដែរ បើទោះជាគេថាអ្វីក៏ថាស្រេចតែគេទៅចុះ សម្រាប់អ្នកដែលធ្វើការពិតប្រាកដ ធ្វើការដោយការយកចិត្តទុកដាក់ ខិតខំអស់ពីសមត្ថភាព និងទទួលបានលទ្ធផលការងារល្អ។ អ្នកគ្រប់គ្រង និងអ្នករួមការងារផ្សេងទៀត ពួកគេអាចធ្វើការសន្និដ្ឋានបាន ថាមនុស្សដែលចេះតែនិយាយខុសពីការជាក់ស្តែង គឺជាអ្នករួមការងារប្រភេទយ៉ាងណា។


ចំពោះមនុស្សដែលមិនបានប្រព្រឹត្តខុសឆ្គង ធ្វើតែអំពើសុច្ចរិត្តត្រឹមត្រូវ មិនធ្លាប់ធ្វើអោយអ្នកដទៃរងទុក្ខដោយសារខ្លួន។ បើសិនជាមានការមូលបង្កាច់ ពីជនណាម្នាក់ គេអាចទទួលនូវការរិះគន់ ថាហេតុអ្វីបានធ្វើរឿងអស់នេះកើត។ ប៉ុន្តែការពិតនៅតែជាការពិត បើយើងចេះធ្វើការបកស្រាយពន្យល់ ពីអ្វីដែលយើងមិនបានធ្វើពិតប្រាកដអោយគេបានយល់។ ហើយបើមិនដូច្នោះទេថ្ងៃណាមួយ រឿងដែលប្រឌិតហួសហេតុទាំងនោះ ត្រូវបានលិចចេញមក ជនដែលចូលចិត្តនិយាយរឿងស្មោកគ្រោកនោះ ប្រាកដជាត្រូវគេថ្កោលទោសបកមុខ និងទទួលពាក្យមាក់ងាយពីមនុស្សល្អៗមិនខាន។


ធ្វើអំពើល្អត្រឹមត្រូវ ប្រាកដជាបានផលល្អ ការពិតនៅតែជាការពិត ដ៏រាបណាសង្គមរបស់យើង នៅមានមនុស្សល្អ មានមនុស្សដែលស្រលាញ់យុត្តិធម៌ ចង់ផ្តល់យុត្តិធម៌ដល់អ្នកដែលត្រូវរងគ្រោះ។ ហើយចំណែករឿងដែលប្រឌិត នឹងត្រូវគេស្តីបន្ទោស សើចចំអក ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top