• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

៦ចំណុចបញ្ជាក់ថាការតាមស្រលាញ់របស់អ្នកគ្មានន័យសម្រាប់គេទេ

[Copy link]
1732 0
Share
ជាទូទៅទៅមនុស្សស្រីមានការគិតខុសគ្នា មិនប្រាកដថាអ្នកមានរូបរាងស្អាត សង្ហា ហើយមកតាមស្រលាញ់ហើយគេនិងចេះតែយល់ព្រមនោះទេ ។ ពេលខ្លះគេមិនចូលចិត្តអ្នកក្នុងចំណុចណាមួយក៏អ្នកមិនដឹង មនុស្សស្រីខ្លះពិតជាពិបាកយកចិត្តនាងពិតមែន ? ពេលខ្លះខំតាមស្រលាញ់គេចង់ស្លាប់តែគេបែរជាទទួលអ្នកដ៏ទៃក៏ថាបាន ។ តោះអានពី៖ ​៦ចំណុចបញ្ជាក់ថាការតាមស្រលាញ់របស់អ្នកគ្មានន័យសម្រាប់គេទេ ៖

29572586_242141296529889_4557613011570934111_n.jpg

១. នាងធ្វើជាមិនឃើញពីអំពើល្អរបស់អ្នក
ពេលខ្លះអ្នកពិតជាខំពិតមែនខំព្យាយាមធ្វើជាមនុស្សល្អឱ្យគេឃើញ តែគេបែរជាគេមិនចាប់អារម្មណ៍ហើយមិនឱ្យតម្លៃទៀតផង ។

២. គេមិនដែលខ្វល់ពីអ្នកនោះទេ
ធម្មតាទេពេលដែលយើងស្រលាញ់គេយើងតែងតែព្យាយាមយល់ពីគេគ្រប់បែប តែអ្នកសាកក្រឡេកមើលទៅគេវិញម្តងទៅមើលគឺគេមិនដែលចាប់អារម្មណ៍ជាមួយនិងបញ្ហារបស់អ្នកនោះទេ គឺគេមិនចាប់អារម្មណ៍អ្នកតែម្តង ។

៣. គេមិនReplyឆាតរបស់អ្នកពេលដែលគេបានseenរួចហើយ
ធម្មតាទេគេបានឃើញការឆាតរបស់អ្នកហើយ តែគេបែរជាមិនតបជាមួយនិងអ្នកនោះទេមានន័យថាគេរវល់ជាមួយអ្នកផ្សេង ឫក៏គេមិនបានទុកអ្នកជាមនុស្សសំខាន់ក្នុងភ្នែកគេក៏ថាបាន ។

៤. មិនដែលផ្តល់ក្តីសង្ឃឹមឱ្យអ្នករងចាំ
គេមិនដែលផ្តល់ក្តីសង្ឃឹមសូម្បីតែម្តងដើម្បីឱ្យអ្នកសង្ឃឹម ព្រោះគេមិនបានស្រលាញ់អ្នកគេក៏មិនចង់ឱ្យអ្នកខាតពេលវេលាមកលើគេ គេនៅទាក់ទងជាមួយក្នុងនាមមិត្តភាពប៉ុន្តែក្នុងន័យស្នេហាគេមិនដែលគិតទេ ។

៥. អ្នកព្យាយាមដើរចូលមកក្នុងជីវិតគេតែគេព្យាយាមដើរចេញ
អ្នករឹតតែព្យាយាមដើរចូលក្នុងជីវិតគេ គេរឹតែព្យាយាមដើរចេញពីអ្នកមានន័យថាគេគេចវេសជាមួយអ្នកគេមិនចង់ឱ្យអ្នកចូលមកក្នុងជីវិតគេនោះទេ អ្នកមិនមែនេជាមនុស្សដែលគេប្រាថ្នា ។

៦. គេមានមនុស្សម្នាក់ក្នុងចិត្តរួចទៅហើយ
គេអាចនិងមិនបង្ហាញថាគេមិនមានទំនាក់ទំនងជាមួយអ្នកណាម្នាក់ តែការពិតនោះគេមានមនុស្សម្នាក់ដែលនៅក្នុងចិត្តរួចទៅហើយ ហើយគេគ្មានពេលយកអ្នកមកគិតក្នុងចំណែកនៃបេះដូងគេនោះទេ ៕

អត្ថបទដោយ ៖ HooTa

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top